• ប្រើសេវាធនាគារយើងខ្ញុំ

ការពង្រីកមុខរបរអាជីវកម្មនៅក្នុងនិងក្រៅប្រទេស គឺទាមទារលើការប្រឹងប្រែងនិងឆន្ទៈ និងការគាំទ្រពីធនាគាររបស់លោកអ្នក សម្រាប់ប្រតិបត្តិការផ្ទេរ ឬទទួលប្រាក់។ ធនាគារស៊ីអាយអិមប៊ី គឺជាធនាគារមួយដែលមានបណ្តាញទូលំទូលាយទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានសាខាចំនួន ១.១០០ កន្លែង ក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃឡង់ដ៏ និងសង្ហបុរី។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់បាន ដោយមានសុវត្ថិភាព ឆាប់រហ័ស និងងាយស្រួល ទោះបីជាគ្រួសាររបស់លោកអ្នក នៅតាមបណ្តាខេត្តផ្សេងៗ ឬអ្នកផ្គត់ផ្គង់ទំនិញរបស់អ្នកនៅក្រៅប្រទេសក៏ដោយ។

ស្វែងយល់អំពីសេវាផ្ទេរប្រាក់ទាំងអស់ »

បញ្ជរធ្វើប្រតិបត្តិការដោយខ្លួនឯង ២៤ម៉ោងរបស់យើង​ បើកដំណើរការគ្រប់ពេល ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើប្រតិបត្តិការសេវាធនាគារ នៅពេលដែលលោកអ្នកចង់។ ឥឡូវនេះ លោកអ្នកអាចធ្វើប្រតិបត្តិការធនាគាររបស់អ្នក ដោយមិនមានមូលប្បទានបត្រ នៅបញ្ជរតាមសាខារបស់ធនាគារ។ ជាមួយនឹងប្រសិទ្ធភាពខ្ពស់ លោកអ្នកអាចចំណេញពេលវេលា សម្រាប់ផ្តោតទៅលើរឿងសំខាន់ជាងនេះ។

ស្វែងយល់ព័ត៌មានបន្ថែម »

សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណេត អនុញ្ញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានដោយរលូន និងជួយគ្រប់គ្រងគណនីរបស់លោកអ្នក យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

ស្វែងយល់ព័ត៌មានបន្ថែម »

ទំនាក់ទំនងមកផ្នែកបម្រើសេវាអតិថិជន:
+855 (0) 23 988 388
ចូលទៅកាន់ទំព័រហ្វេសប៊ុក
Facebook