Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  
You're viewing:
សេវាកម្មបុគ្គល
Other Sites
logo
KH - ខ្មែរ

លក្ខណៈពិសេស

អត្រាការប្រាក់ខ្ពស់ ផ្ញើប្រាក់ទៅក្រៅប្រទេសឥតគិតថ្លៃ ផ្ទេរប្រាក់តាមបាគង ដោយឥតគិតថ្លៃ
អត្រាការប្រាក់ខ្ពស់
ផ្ញើប្រាក់ទៅក្រៅប្រទេសឥតគិតថ្លៃ
ផ្ទេរប្រាក់តាមបាគង ដោយឥតគិតថ្លៃ

ឯកជនភាព

ប្រើប្រាស់សេវាកម្មនៅបន្ទប់រង់ចាំពិសេស CIMB Preferred និងមានប្រធានផ្នែកទំនាក់ទំនងផ្ទាល់ខ្លួន ដែលមានបទពិសោធន៍ខ្ពស់ ដើម្បីសម្រួលដល់តម្រូវការសេវាកម្មធនាគារប្រចាំថ្ងៃរបស់លោកអ្នក។

អត្ថប្រយោជន៍ពិសេស

អត្រាការប្រាក់៖

ទឹកប្រាក់តម្កល់អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)
ស្មើ ឬតិចជាង ៥០០០ ដុល្លារអាមេរិក៣,២៥%
៥០០១ ដុល្លារអាមេរិក ឡើងទៅ១,២៥%

អត្រាការប្រាក់ខាងលើអាចនឹងមានការកែប្រែដោយមិនមានការជូនដំណឹងជាមុន។

 

  • ផ្ញើប្រាក់ទៅក្រៅប្រទេសរហូតដល់ ៥០០០ ដុល្លារអាមេរិក* ក្នុងមួយថ្ងៃ ទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ី ទូទាំងតំបន់ជារូបិយប័ណ្ណក្នុងស្រុក ដោយឥតគិតថ្លៃ
  • ការផ្តល់ជូនពិសេសសម្រាប់ការផ្ញើប្រាក់ទៅក្រៅប្រទេសត្រឹម ០,១៥% + ១៥ដុល្លារអាមេរិក (តម្លៃខ្សែកាប)
  • ដកប្រាក់តាមម៉ាស៊ីនអេធីអិមបានរហូតដល់ ៤០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ដកប្រាក់តាមសេវាកម្ម CSS ទូទាំងប្រទេស ដោយឥតគិតថ្លៃ
  • ផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង រហូតដល់ ៥០០០០ ដុល្លារអាមរិកក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ
  • ប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ ដោយមានសុវត្ថិភាព និងងាយស្រួល
  • មិនគិតថ្លៃ សម្រាប់ឆ្នាំដំបូង លើកាតអេ ធី អិម គណនី CIMB Prime

*ជារូបិយប័ណ្ណក្នុងស្រុក ដែលលោកអ្នកផ្ញើទៅ

បុព្វសិទ្ធិពិសេស

រីករាយនឹងបទពិសោធន៍ពិសេស ជាមួយនឹងបណ្ណកាហ្វេប្រោន ដោយឥតគិតថ្លៃចំនួន ៣០ដុល្លារអាមេរិកក្នុងមួយឆ្នាំ

បើកគណនី Prime នៅថ្ងៃនេះ

លោកអ្នកនឹងក្លាយជាសមាជិកគណនី Prime នៅពេលដែលលោកអ្នកបើក និងរក្សាអប្បបរមា នៅក្នុងគណនីចរន្ត Prime៖

  • ៥០០០ ដុល្លារអាមេរិក ឬ
  • ២០លាន រៀល

សម្រាប់ការដាក់ពាក្យ សូមអញ្ជើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្តសញ្ញាណបណ្ណ / លិខិបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច / លិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ (សម្រាប់ជនបរទេស)

បុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំរីករាយនឹងបម្រើលោកអ្នកអស់ពីសមត្ថភាព។

កម្រៃសេវាកម្មផ្សេងៗ

ប្រភេទសេវាកម្មកម្រៃសេវាកម្ម
សេវាកម្មប្រចាំឆ្នាំ១០ ដុល្លារអាមេរិក/ឆ្នាំ
កម្រៃគណនីអសកម្ម៥ ដុល្លារអាមេរិក/ខែ
កម្រៃសមតុល្យក្រោមអប្បបរិមា៥ ដុល្លារអាមេរិក/ខែ (១)
កម្រៃសេវាប័ណ្ណអេធីអិមប្រចាំឆ្នាំ៦ ដុល្លារអាមេរិក
ដកប្រាក់ ឬមើលសមតុល្យនៅម៉ាស៊ីន ATM ធនាគារសមាជិក CSSឥតគិតថ្លៃ (២)
បិទគណនី (អំឡុងពេល ៦ខែ នៃការបើកគណនី)១០ ដុល្លារអាមេរិក

(១) ទឹកប្រាក់ ៥ ដុល្លារអាមេរិក នឹងត្រូវបានទូទាត់ប្រសិនបើសមតុល្យ តិចជាង ៥.០០០ ដុល្លារអាមេរិក

(២) កម្រៃរហូតដល់ ៣ ដុល្លារអាមេរិក ក្នុងមួយខែ។ កម្រៃនឹងត្រូវបានផ្តល់ជូនវិញ ទៅកាន់គណនីរបស់អតិថិជន នៅខែបន្ទាប់។