Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
គណនី  
ហិរញ្ញប្បទាន  
សេវា​ផ្ទេរ​ប្រាក់  
ឧបករណ៍  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

លក្ខណៈពិសេស

សន្សំ និងចំណេញ សេវាធានារ៉ាប់រង សេរីភាព និងងាយគ្រប់គ្រង អត្ថប្រយោជន៍បន្ថែម
សន្សំ និងចំណេញ
សេវាធានារ៉ាប់រង
សេរីភាព និងងាយគ្រប់គ្រង
អត្ថប្រយោជន៍បន្ថែម

តម្រូវការចាំបាច់

សម្រាប់ការដាក់ពាក្យ សូមអញ្ជើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • កុមារត្រូវមានអាយុក្រោម ១៨​ឆ្នាំ ដោយភ្ជាប់មកជាមួយលិខិតសម្គាល់ខ្លួន (សំបុត្រកំណើត​/អត្តសញ្ញាណប័ណ្ណ) និងរូបថត ១សន្លឹក។
  • មាតាបិតា ឬអាណាព្យាបាល ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។​ ជនបរទេសត្រូវមានលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ។
  • ប្រាក់តម្កល់អប្បបរមា ១០០ដុល្លារអាមេរិក សម្រាប់បើកគណនី

លក្ខខណ្ឌ

*គោលនយោបាយធានារ៉ាប់រងអាយុជីវិត និងគ្រោះថ្នាក់ផ្ទាល់ខ្លួន សម្រាប់មរណភាព ពិការភាពអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ ឬជំងឺ («គោលនយោបាយ») ត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី។ លោកអ្នកយល់ព្រម ទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖

  • មាតាបិតា ឬអាណាព្យាបាលរបស់ម្ចាស់គណនីកុមារ ត្រូវមានអាយុពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ គិតត្រឹមថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
  • អត្ថប្រយោជន៍ប័ណ្ណសន្យារ៉ាប់រង មិនត្រូវបានផ្តល់ជូន ចំពោះអតិថិជន ដែលមានអាយុលើសពី ៦៥ឆ្នាំ​ឡើយ។
  • ប័ណ្ណសន្យារ៉ាប់រង ផ្តល់ប្រាក់សំណងរហូតដល់ ១០០.០០០ដុល្លារអាមេរិក ទៅលើការស្លាប់ ឬពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ចៃដន្យ ឬជំងឺ។​ រាល់អត្ថប្រយោជន៍ប្រែប្រួល តាមលិខិតព្រមព្រៀងរបស់អាណាព្យាបាលនៅពេលបើកគណនី និងចំនួនទឹកប្រាក់ ក្នុងគណនីកុមារ នៅថ្ងៃគ្រោះថ្នាក់ ក្រោមលក្ខខណ្ឌ ដែលបានធានាក្នុងប័ណ្ណសន្យារ៉ាប់រង។
  • ការធានារ៉ាប់រងស្មើនឹង ២០០% នៃសមតុល្យដែលនៅសល់របស់គណនីកុមារ ចែកតាមចំនួនម្ចាស់គណនី រហូតដល់អតិបរមា ១០០.០០០ ដុល្លារអាមេរិកក្នុងមួយសមាជិកដែលត្រូវបានធានា។
  • ប័ណ្ណសន្យារ៉ាប់រង ធានាជូនចាប់ពីថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
  • ក្នុងករណី ដែលមានវិវាទ លើឈ្មោះបុគ្គល ដែលត្រូវបានធានា ឈ្មោះបុគ្គល ដែលត្រូវបានធានានោះ នឹងត្រូវកំណត់ទៅតាមឈ្មោះ ដែលបានចុះក្នុងគណនីរបស់ធនាគារ ស៊ីអាយអិមប៊ី។
  • ដើម្បីចៀសវាងការសង្ស័យ ឬយល់ច្រលំ មាតាបិតា ឬអាណាព្យាបាល ដែលបានចុះឈ្មោះ ក្នុងគណនីកុមារ គឺបុគ្គលដែលត្រូវបានធានា។
  • លោកអ្នកយល់ព្រមឲ្យធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្តល់ព័ត៌មានផ្ទាល់ខ្លួនជាមូលដ្ឋានរបស់អ្នក ទៅក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី ក្នុងគោលបំណងផ្តល់ជូនលោកអ្នក នូវការធានារ៉ាប់រង ការដោះស្រាយ ក្នុងការទាមទារសំណង និងរាល់ការងាររដ្ឋបាលផ្សេងៗ។
  • លក្ខន្តិកលម្អិតអាចរកបាននៅលើវិញ្ញាបនបត្រសមាជិកដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បន្ទាប់ពីគណនីកុមារ បានបើករួចរាល់ជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ។

កម្រៃសេវាកម្មផ្សេងៗ

ប្រភេទសេវាកម្ម កម្រៃសេវាកម្ម
កម្រៃសេវាកម្មប្រចាំឆ្នាំ ឥតគិតថ្លៃ
កម្រៃសេវាដកប្រាក់ ១០ ដុល្លារអាមេរិក/មួយប្រតិបត្តិការ
កម្រៃគណនីអសកម្ម ៥ ដុល្លារអាមេរិក/ខែ
កម្រៃសមតុល្យក្រោមអប្បបរិមា ១ ដុល្លារអាមេរិក/ខែ
កម្រៃបិទគណនី (អំឡុងពេល ៦ខែ នៃការបើកគណនី) ១០ ដុល្លារអាមេរិក
កម្រៃបាត់ / ខូចខាតសៀវភៅគណនី ៥ ដុល្លារអាមេរិក
កម្រៃចេញលិខិត បញ្ជាក់របស់ធនាគារ ១០ ដុល្លារអាមេរិក