លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

មានបំណុលច្រើនត្រូវបង់ ហើយពេលវេលាខ្លីពេក? ជំពាក់បំណុលច្រើន និងជាប់កម្ចីផ្សេងៗគ្នា ដូចជាប័ណ្ណឥណទាន ឥណទានវិបារូហ៍ ឥណទានបុគ្គល ឥណទានគេហដ្ឋាន និងឥណទានរថយន្តជាដើម អាចជាបញ្ហាស្មុគស្មាញ ប៉ុន្តែអ្វីដែលសំខាន់ គឺយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ អាចជួយលោកអ្នកដោះស្រាយបញ្ហាបំណុលទាំងអស់នេះបាន។

 

ស្របពេលដែលការបង់សងឥណទានរបស់អ្នក ត្រូវការរយៈពេលយូរអង្វែង លោកអ្នកអាចចាប់ផ្តើមផែនការគ្រប់គ្រងឥណទាន ពីឥឡូវនេះ ជាមួយនឹងគន្លឹះ ៤ចំណុចនេះ៖

១. កំណត់គោលដៅច្បាស់លាស់ សម្រាប់បង់សងឥណទាន

ជំហានដំបូង នៃការគ្រប់គ្រងឥណទាន គឺស្វែងយល់ឲ្យច្បាស់ ពីស្ថានភាពឥណទានបច្ចុប្បន្នរបស់អ្នក។ ដើម្បីសិក្សាពីឥណទានទាំងមូល លោកអ្នកអាចស្វែងរករបាយការណ៍ឥណទាន ដែលបង្ហាញពីទឹកប្រាក់ឥណទាន ចំនួនឥណទាន និងដែនកំណត់ឥណទាន។

 

ក្នុងប្រទេសកម្ពុជា លោកអ្នកអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ពី ការិយាល័យឥណទានកម្ពុជា (CBC) ដែលជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន។ លោកអ្នកអាចសម្រេចចិត្តលើចំនួនឆ្នាំ ដែលចង់បង់ឲ្យអស់ អាចប្រមាណ ៥ឆ្នាំ ១០ឆ្នាំ ឬលើសពីនេះ។

២. ពិចារណា លើការផ្ទេរបុនហិរញ្ញប្បទាន

បុនហិរញ្ញប្បទាន គឺជាទូទៅសម្រាប់ឥណទានគេហដ្ឋាន។ ខណៈដែលមនុស្សភាគច្រើនធុញទ្រាន់នឹងការផ្ទេរបុនហិរញ្ញប្បទាន សម្រាប់់ឥណទានគេហដ្ឋាន ពួកគេមិនដឹងថា ពួកគេអាចសន្សំ​ និងចំណេញបានច្រើន នៅពេលពួកគេអាចស្វែងរកជម្រើសកាន់តែល្អប្រសើរ សម្រាប់ឥណទានគេហដ្ឋាន ជាមួយនឹងធនាគារថ្មី។

 

សូមកុំស្ទាក់ស្ទើរ ក្នុងការស្វែងរកឥណទានគេហដ្ឋាន ដែលផ្តល់អត្ថប្រយោជន៍ច្រើន នៅលើទីផ្សារ ប្រសិនបើលោកអ្នក គឺជាអតិថិជនវ័យឆ្លាត។ សម្រាប់រយៈពេល ១៥ឆ្នាំ ទៅ ២០ឆ្នាំ នៃឥណទានគេហដ្ឋាន ទោះជាខុសគ្នាត្រឹម ០,៥% ទៅ ១% ក៏ដោយ អត្រាការប្រាក់កាន់តែទាប រួមផ្សំនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌល្អប្រសើរ នឹងជួយឲ្យលោកអ្នកចំណេញប្រាក់កាន់តែច្រើន។

៣. កំណត់ការជូនដំណឹងនៃការបង់សង ដើម្បីតាមដានឥណទាន

ប័ណ្ណឥណទាន ផ្តល់នូវភាពឆាប់រហ័ស ងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់ការទូទាត់ប្រាក់របស់អ្នក ក្នុងការរស់នៅប្រចាំថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ សូមកុំចំណាយខ្ជះខ្ជាយ បើអញ្ចឹងលោកអ្នកនឹងខាតបង់ប្រាក់ ដោយសារការផាកពិន័យ។ លោកអ្នកអាចចៀសវាង ពីបញ្ហាជាប់គាំង ដោយសារកម្រៃសេវាបន្ថែម ដូចជាការពិន័យ លើការទូទាត់យឺតពេល (លោកអ្នកនឹងត្រូវពិន័យ រហូតដល់ ១% ឬច្រើនជាងនេះ នៃទឹកប្រាក់ក្នុងប័ណ្ណឥណទាន ដែលនៅសល់។) ដោយកំណត់ពីការជូនដំណឹងពីការបង់សងស្វ័យប្រវត្តិ នៅលើទូរសព្ទដៃ ឬកុំព្យូទ័ររបស់អ្នក។

៤. តើខ្ញុំគួរតែបង់ផ្តាច់ឥណទានមួយណាមុន?

តើលោកអ្នករៀបចំផែនការ ក្នុងការប្រើប្រាស់ប្រាក់បន្ថែម ដើម្បីបង់ផ្តាច់ឥណទានមួយចំនួនរបស់អ្នកមែនទេ? ទាំងនេះ ជាយុទ្ធសាស្រ្តល្បីៗ ២ចំណុច ដែលលោកអ្នកអាចសាកល្បងបាន៖

  • លោកអ្នកបង់ផ្តាច់ឥណទាន ដែលមានទំហំតូចបំផុត ហើយរក្សាទំហំឥណទានផ្សេងទៀត ឲ្យស្ថិតក្នុងកម្រិតអប្បបរមា។
  • លោកអ្នកអាចផ្តោតលើឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់ ហើយបន្តបង់សងឥណទានផ្សេងទៀត ក្នុងចំនួនទឹកប្រាក់អប្បបរមា។

ប៉ុន្តែតើជម្រើសមួយណា ដែលសាកសមនឹងលោកអ្នកបំផុត? គន្លឹះសំខាន់ គឺជ្រើសយកវិធីសាស្រ្ត ដែលដោះស្រាយបានល្អ សម្រាប់ជីវិតប្រចាំថ្ងៃ និងលើកទឹកចិត្តឲ្យលោកអ្នកបន្តផែនការគ្រប់គ្រងឥណទានរបស់អ្នកបានល្អប្រសើរ។

 

ចំណុចសំខាន់បំផុត ដែលលោកអ្នកត្រូវចងចាំ គឺបង់សងបំណុល ត្រូវការពេលមួយរយៈ ដូច្នេះវាគឺពិតជាសំខាន់ណាស់ ក្នុងការតាមដាន និងអនុវត្តទម្លាប់គ្រប់គ្រងសាច់ប្រាក់ជាប្រចាំឲ្យបានល្អ ដើម្បីទុកដាក់ថវិការបស់អ្នកបានត្រឹមត្រូវ។

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


លោកអ្នកប្រហែលចូលចិត្ត

ផលិតផល ដែលទាក់ទងនឹងលោកអ្នក