លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ក្នុងនាមជាមាតាបិតា លោកអ្នកតែងតែចង់ផ្តល់ឲ្យបុត្រធីតារបស់អ្នក នូវអ្វីដែលល្អបំផុត។ យ៉ាងណាក៏ដោយ ការបំពេញតម្រូវការឲ្យបានល្អបំផុត ដល់ពួកគេ ពិតជាត្រូវការចំណាយប្រាក់កាសច្រើន។

 

ថ្លៃចំណាយ សម្រាប់ចិញ្ចឹមបីបាច់កូន គឺមិនមែនតិចនោះទេ។ យ៉ាងណាក៏ដោយ វាមិនស្មើនឹងក្តីស្រឡាញ់របស់មាតាបិតាឡើយ។ សូមរៀបចំផែនការឲ្យបានទាន់ពេល សម្រាប់អនាគតកូនរបស់អ្នក និងចិញ្ចឹមបីបាច់ពួកគេ ដោយក្តីស្រឡាញ់។ ការចំណាយកើតមាន គិតចាប់ពីពេលទទួលបានដំណឹង នៃការមានផ្ទៃពោះមកម្ល៉េះ ហើយវាកើនឡើងជានិច្ច នៅពេលកូនរបស់អ្នកកាន់តែមានវ័យច្រើនទៅៗ ហើយពេលចូលសាលារៀន។ លោកអ្នកពិតជាចង់មានប្រាក់ ច្រើនលើសពីគ្រប់គ្រាន់ទៅទៀត ដើម្បីឆ្លើយតបនឹងការចំណាយឲ្យបានល្អ សម្រាប់កូនរបស់អ្នក។ ដូច្នេះការរៀបចំផែនការ និងការសន្សំ គប្បីចាប់ផ្តើមកាន់តែឆាប់ កាន់តែល្អ!

 

មុនពេលលោកអ្នកបេ្តជ្ញាចិត្ត លើការអនុវត្តផែនការសន្សំនេះ ជម្រើសល្អបំផុត គឺលោកអ្នកស្វែងយល់ពីជម្រើសនៃការសន្សំ ជាមុនសិន។

គណនីកុមារ

ជាមួយនឹងការដាក់ប្រាក់សន្សំ ទោះជាតិចក្តី គណនីកុមារ ផ្តល់នូវការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា។ ទោះបីជាប្រាក់សន្សំមានចំនួនតិចតួច ដែលកាត់ចេញពីមួយចំណែក នៃប្រាក់បៀវត្ស ជារៀងរាល់ខែ លោកអ្នកនឹងអាចទទួលបានទឹកប្រាក់មួយកញ្ចប់ដ៏មានសារៈសំខាន់ សម្រាប់ថ្លៃចំណាយការសិក្សា នៅសាកលវិទ្យាល័យ នៅពេលកូនរបស់អ្នកធំឡើង។

ចំណាយដោយត្រឹមត្រូវ

ការចាយវាយប្រាក់កាស លើរបស់មិនចាំបាច់ មិនសាកសមនឹងការប្រឹងប្រែងរបស់អ្នកនោះទេ ហើយទោះបីជារបស់ទាំងនោះមានតម្លៃថ្លៃក៏ដោយ ក៏វាមិនធ្វើឲ្យអ្នកក្លាយជាអ្នកមាននោះទេ តែវាគឺគ្រាន់តែជាការចំណាយមិនបានការមួយប៉ុណ្ណោះ។ ក្នុងនាមជាមាតាបិតា លោកអ្នកតែងតែចាត់ទុកកូនៗ មានសារៈសំខាន់បំផុត ស្មើនឹងបេះដូង។

 

សូមចងចាំថា រាល់ការចំណាយប្រាក់កាសរបស់អ្នកអាចជះឥទ្ធិពលដល់ខ្លួនអ្នកផ្ទាល់ ព្រមទាំងបុត្រធីតា និងក្រុមគ្រួសាររបស់អ្នកទាំងមូលផងដែរ។ សូមចំណាយទៅលើអ្វី ដែលលោកអ្នកត្រូវការ ដើម្បីសន្សំបានកាន់តែច្រើន សម្រាប់អនាគតរបស់កូនអ្នក។

វិនិយោគ ដើម្បីបង្កើនប្រាក់របស់អ្នក,

ប្រសិនបើលោកអ្នកខំប្រឹងសន្សំប្រាក់ហើយ តែលោកអ្នកគិតថា ទំហំនៃការសន្សំរបស់អ្នកមិនគ្រប់គ្រាន់ សម្រាប់តម្រូវការកូនរបស់អ្នក លោកអ្នកគួរតែស្វែងរកវិធីបង្កើនប្រាក់បន្ថែមទៀត។ ការវិនិយោគប្រាក់របស់អ្នក នៅក្នុងដែនសមត្ថភាព និងដែនកំណត់របស់អ្នក នឹងមិនមានហានិភ័យខ្ពស់ពេកនោះទេ។

 

ការទិញអចលនទ្រព្យ ដូចជាផ្ទះសម្បែង និងដីធ្លី គឺជាការវិនិយោគដ៏ល្អមួយ ប្រសិនបើលោកអ្នកយល់ថា តម្លៃរបស់វានឹងកើនឡើង នៅពេលអនាគត។ ម្យ៉ាងវិញទៀត ប្រាក់ចំណូល ពីសេវាកម្មជួល ​ដូចជាដីធ្លី ផ្ទះសម្បែង ឬរថយន្តជាដើម គឺជាចំណូលអកម្មមួយទៀត ដែលលោកអ្នកអាចធ្វើបាន។ ចំណូលនេះនឹងជួយបង្កើនប្រាក់សន្សំ​ ដែលជួយកសាងអនាគតល្អប្រសើរ សម្រាប់កូនរបស់អ្នក។

មានការចូលរួមពីអ្នកគ្រប់គ្នា!

ការសន្សំ សម្រាប់អនាគតកូនរបស់អ្នក អាចជាភារកចិ្ចក៏ស្មុគស្មាញមួយ ដែលមិនមែនត្រូវធ្វើតែម្នាក់ឯងនោះទេ។ តាមពិតទៅ ការសន្សំក៏ត្រូវមានភាពច្នៃប្រឌិតផងដែរ។ ជំនួសឲ្យការទិញតុក្កតា សម្រាប់ថ្ងៃខួបកំណើតកូនៗ លោកអ្នកអាចយកប្រាក់នោះ ទៅដាក់ក្នុងគណនីសន្សំជាដើម។ ទោះជាប្រាក់តិចតួចក៏បានរួមចំណែក ដល់ប្រាក់ចំណូលចាំបាច់ទាំងមូលផងដែរ។

 

ជាការពិតណាស់ ជាមួយនឹងការតស៊ូ ដុំថ្មតូចៗផ្គុំគ្នានឹងក្លាយជាភ្នំដ៏ធំមួយ! លោកអ្នកនឹងគ្មានអ្វីត្រូវសោកស្តាយឡើយ សម្រាប់ការលះបង់ទាំងអស់នេះ នៅពេលលោកអ្នកអាចកសាងអនាគតកូនរបស់អ្នក កាន់តែល្អប្រសើរនោះ។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


អ្នកប្រហែលជាអាចចូលចិត្ត

ផលិតផលដែលទាក់ទង សម្រាប់អ្នក

គណនី

គណនីកុមារ

វាមិនមែនជារឿងឆាប់ពេកទេ ក្នុងការ​បង្ហាត់បុត្រធីតារបស់លោកអ្នក ពីមូលដ្ឋានគ្រឹះនៃប្រតិបត្តិការសេវាធនាគារ និងចាប់ផ្តើមសន្សំប្រាក់ សម្រាប់អនាគតរបស់ពួកគេ។ បំពេញតម្រូវការបុត្រធីតារបស់លោកអ្នក ហើយ​ជួយសម្រេចក្តីស្រមៃរបស់ពួកគេ ជាមួយនឹងគណនីកុមារ របស់ធនាគារ ស៊ីអាយអិមប៊ី ដែលរួមមានសេវាធានារ៉ាប់រង ដល់​​បុត្រធីតាលោកអ្នកផងដែរ។

គណនីកុមារ
គណនី

គណនីបញ្ញើសំចៃ

ទោះបីលោកអ្នកជាបុគ្គលការិយាល័យ អ្នកជំនួញ ឬមេផ្ទះក៏ដោយ គណនីបញ្ញើសំចៃផ្តល់ឲ្យលោកអ្នក នូវភាពបត់បែន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលលោកអ្នកអាចសន្សំ សម្រាប់ការចំណាយ ដែលមិនបានគ្រោងទុក និងសម្រាប់គោលដៅ ដែលប៉ងប្រាថ្នា។

គណនីបញ្ញើសំចៃ