Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  
You're viewing:
សេវាកម្មបុគ្គល
Other Sites
logo
KH - ខ្មែរ

រយៈពេលនៃកម្មវិធីពិសេស

 

ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៩ (រួមបញ្ចូលទាំងកាលបរិច្ឆេទទាំងពីរ) សម្រាប់ការស្នាក់នៅសណ្ឋាគាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៩។

លក្ខខណ្ឌចូលរួម

 

កម្មវិធីពិសេសនេះផ្តល់​ជូនសម្រាប់ម្ចាស់ប័ណ្ណឥណទានចម្បង និងម្ចាស់ប័ណ្ណឥណទានរងរបស់ធនាគារ ស៊ីអាយអិមប៊ី ទាំងអស់ដែលប្រើប្រាស់ប័ណ្ណឥណទានដូចខាងក្រោមនេះ៖

  • ប័ណ្ណឥណទាន CIMB Visa Gold Credit Card និង
  • ប័ណ្ណឥណទាន CIMB Visa Platinum Credit Card

ការផ្តល់ជូនកម្មវិធីពិសេស

 

រាល់ម្ចាស់ប័ណ្ណឥណទានរបស់ធនាគារ ស៊ីអាយអិមប៊ី ទាំងអស់ដែលមានសិទ្ធិចូលរួម នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៧% លើការកក់សណ្ឋាគារដែលបានជ្រើសរើសនៅទូទាំងពិភពលោក តាមរយៈគេហទំព័រកម្មវិធីពិសេសរបស់ Agoda និងធ្វើការទូទាត់ដោយប្រើប័ណ្ណឥណទាន CIMB Visa ដែលមានសិទ្ធិក្នុងការទទួលបានការបញ្ចុះតម្លៃ។

ប្រទេសតំណភ្ជាប់សម្រាប់ការកក់បញ្ចុះតម្លៃ
អូស្ត្រាលីhttps://www.agoda.com/visaau៧%
បង់ក្លាដែសhttps://www.agoda.com/visabd៧%
កម្ពុជាhttps://www.agoda.com/visakh៧%
ចិនhttps://www.agoda.com/visacn៧%
ហុងកុងhttps://www.agoda.com/visahk៧%
ឥណ្ឌាhttps://www.agoda.com/visaid៧%
ឥណ្ឌូនេស៊ីhttps://www.agoda.com/visain៧%
ជប៉ុនhttps://www.agoda.com/visajp៧%
កូរ៉េhttps://www.agoda.com/visakorea៧%
មីយ៉ាន់ម៉ាhttps://www.agoda.com/visamm៧%
ម៉ាឡេស៊ីhttps://www.agoda.com/visamy៧%
នេប៉ាល់https://www.agoda.com/visanp៧%
នូវែលសេឡង់https://www.agoda.com/visanz៧%
ហ្វីលីពីនhttps://www.agoda.com/visaph៧%
សិង្ហបុរីhttps://www.agoda.com/visasg៧%
ស្រីលង្កាhttps://www.agoda.com/visalk៧%
ថៃhttps://www.agoda.com/visath៥%
តៃវ៉ាន់https://www.agoda.com/c/visatw៧%
វៀតណាមhttps://www.agoda.com/visavn៧%

របៀបទទួលបានការផ្តល់ជូន

 

ដើម្បីមានសិទ្ធិទទួលបានកម្មវិធីពិសេសនេះ ម្ចាស់ប័ណ្ណឥណទានរបស់ធនាគារ ស៊ីអាយអិមប៊ី ត្រូវ៖

 

  • ស្វែងរក និងជ្រើសរើសសណ្ឋាគារដែលមានសិទ្ធិ និងបង្ហាញស្លាក “Visa YRO” ឬ “Eligible Promo” ។
  • បំពេញការកក់ដោយប្រើប័ណ្ណឥណទាន CIMB Visa Gold  ឬ ប័ណ្ណឥណទាន CIMB Visa Platinum ដែលមានសុពលភាព។
  • ការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញនៅលើគេហទំព័រទូទាត់ បន្ទាប់ពីបញ្ចូលព័ត៌មានប័ណ្ណឥណទានដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃដោយជោគជ័យ និងអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌដែលពាក់ព័ន្ធ។

ប្រតិបត្តិការដែលទទួលបានការបញ្ចុះតម្លៃ

 

កម្មវិធីពិសេសនេះ អនុវត្តចំពោះតែ៖

  • សណ្ឋាគារ និងកន្លែងស្នាក់នៅដែលបានកំណត់ដោយ Agoda ប៉ុណ្ណោះ។
  • ការកក់ដែលធ្វើឡើងតាមរយៈគេហទំព័រកម្មវិធីពិសេសរបស់ Agoda។
  • ប្រភេទបន្ទប់ដែលមានស្លាកនៃជម្រស់បង់ប្រាក់​ដូច​ខាងក្រោម៖

-​ បង់ប្រាក់ជាមុន (Prepaid)

- បង់ប្រាក់ភ្លាមៗ (Pay Now)

- កក់ឥឡូវនេះ បង់ពេលក្រោយ (Book Now, Pay Later)

បញ្ញត្តិ និង​លក្ខខណ្ឌទូទៅ

 
  • កម្មវិធីពិសេសនេះមិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់ ឥណទាន ឬផលិតផល និងសេវាកម្មផ្សេងៗបានឡើយ។
  • កម្មវិធីពិសេសនេះមិនអាចប្រើរួមជាមួយការបញ្ចុះតម្លៃ ប័ណ្ណបញ្ចុះតម្លៃ កូដប្រូម៉ូសិន ឬកម្មវិធីពិសេសផ្សេងទៀតបានទេ លើកលែងតែមានការ​កំណត់ផ្សេងពីនេះពីAgoda ។
  • រាល់ការកក់ទាំងអស់ត្រូវអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌកក់​ របស់ Agoda។
  • Agoda រក្សាសិទ្ធិក្នុងការកំណត់សណ្ឋាគារដែលមានសិទ្ធិ ចំនួនទឹកប្រាក់​បញ្ចុះតម្លៃ លក្ខខណ្ឌនៃការកក់ និងភាពអាចរកបាននៃបន្ទប់ស្នាក់នៅ។
  • ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មិនមែនជាអ្នកផ្គត់ផ្គង់សេវាកម្មកម្មវិធីពិសេសនេះទេ និងមិនទទួលខុសត្រូវចំពោះគុណភាព ភាពអាចរកបាននៃបន្ទប់ស្នាក់នៅ ឬភាពពេញលេញនៃសេវាកម្មដែលផ្តល់​ដោយ Agoda ឬសណ្ឋាគារដែលចូលរួមឡើយ។
  • វិវាទណាមួយដែលទាក់ទងនឹងការកក់សណ្ឋាគារ សេវាកម្មស្នាក់នៅ ការលុបចោល ការសងប្រាក់វិញ ឬការកែប្រែការកក់ ត្រូវដោះស្រាយដោយផ្ទាល់រវាងម្ចាស់ប័ណ្ណឥណទាន និង Agoda។
  • ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រក្សាសិទ្ធិក្នុងការកែសម្រួល ផ្លាស់ប្តូរ ផ្អាក ឬបញ្ចប់លក្ខខណ្ឌទាំងនេះនៅពេលណាមួយ ដោយធ្វើការជូនដំណឹងជាមុននៅពេលសមស្រប។
  • ការសម្រេចរបស់ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លើរាល់ចំណុលដែលពាក់ព័ន្ធនឹងកម្មវិធីពិសេសនេះ ត្រូវ​ចាត់ទុក​ជាការ​សម្រេចចុងក្រោយ និងមានអានុភាពអនុវត្តជាកាតព្វកិច្ច​គ្រប់ភាគី។
  • ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ចំណាយ ការពន្យារពេល រាល់​បញ្ហា ឬការទាមទារណាមួយដែលកើតឡើងពី៖

- ការប្រើប្រាស់គេហទំព័រ ឬប្រព័ន្ធកក់របស់ Agoda

- ការមិនមានបន្ទប់ស្នាក់ពីសណ្ឋាគារដែលចូលរួមក្នុងកម្មវិធីពិសេសនេះ

-​ កំហុសក្នុងការកក់

- ការលុបចោល ឬកែប្រែការកក់ដោយ Agoda ឬសណ្ឋាគារដែលចូលរួម និង/ឬ

- សកម្មភាព ឬការខកខានណាមួយរបស់ Agoda ក្រុមហ៊ុនសម្ព័ន្ធ ឬ សណ្ឋាគារដៃគូរបស់ខ្លួនឡើយ។