លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ការថែទាំគេហដ្ឋាន ត្រូវការចំណាយច្រើន ហើយថ្លៃចំណាយចម្បងបំផុតមួយ គឺថ្លៃប្រើប្រាស់ទឹកភ្លើងតែម្តង។ យ៉ាងណាមិញ ការកាត់បន្ថយចំណាយ ក្នុងគេហដ្ឋាន អាចងាយស្រួលជាងការគិតរបស់អ្នក ហើយមិនធ្វើឲ្យប៉ះពាល់ជីវិតដ៏ស្រស់បំព្រងរបស់អ្នកឡើយ។

 

តាមពិតទៅ លោកអ្នកអាចអនុវត្ត ជាមួយនឹងគន្លឹះសាមញ្ញៗ ៦ចំណុចនេះបាន៖

១. ដកឌុយឧបករណ៍ណា ដែលមិនប្រើ

ទុកឲ្យឧបករណ៍ និងសម្ភារៈផ្សេងៗ ដោតជាប់ឌុយចោល នោះវានៅតែអាចស៊ីថាមពលអគ្គិសនីដដែល។ សូមដកឌុយ នៅពេលអ្នកឈប់ប្រើវា។ បើយោងតាម The Star​ ការអនុវត្តងាយៗបែបនេះអាចជួយសន្សំសំចៃអគ្គីសនីយ៉ាងតិច ១០% នៃថ្លៃវិក្កយបត្រសរុបរបស់អ្នក។

២. ប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព

គ្រឿងបរិក្ខារអគ្គិសនី មានភាពសម្បូរបែបខ្លាំងណាស់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន។ ជាក់ស្តែង លោកអ្នកអាចប្រើប្រាស់អំពូលភ្លើង ដែលប្រើប្រាស់ថាមពលអគ្គិសនីតិច ហើយថ្លៃវិក្កយបត្ររបស់អ្នកនឹងប្រែប្រួលជាមិនខាន។

៣. វ័យឆ្លាត លើថ្លៃចំណាយម្ហូបអាហារ

មានវិធីសាស្រ្តនៃការសន្សំដ៏ល្អមួយ នៃការទិញទំនិញក្នុងហាង ដូចជាការទិញម្ហូបអាហារ ដោយភាពឆ្លាតវៃ (ដូចជាទិញមាន់មួយទាំងមូល អាចចំណេញជាងទិញមាន់កាប់ហើយ) ឬទិញគ្រឿងទេស ដែលមិនងាយរលួយ ជាលក្ខណៈបោះដុំ ជាពិសេសពេលបញ្ចុះតម្លៃ ឬក៏ស្វែងរកហាងទំនិញ ដែលមានការបញ្ចុះតម្លៃ ហើយក៏អាចប្រើប្រាស់ប័ណ្ណឥណទាន ដើម្បីទទួលបានទឹកប្រាក់ត្រឡប់ខ្លះជាដើម។ ប្រាក់ដែលលោកអ្នកសន្សំបាន គឺជាប្រាក់ ដែលលោកអ្នករកបាន។

៤. ចំណាយតិច លើសេវាទូរសព្ទ

វាអាចជាការចំណាយច្រើនជាងគេមួយ ក្នុងចំណោមថ្លៃចំណាយសរុបរបស់អ្នក។ សូមកាត់បន្ថយការប្រើប្រាស់ទិន្នន័យ ក្នុងទូរសព្ទដៃ ដោយប្តូរទៅប្រើកញ្ចប់ WiFi វិញ។ សូមកំណត់ឲ្យបានច្បាស់ អំពីការប្រើប្រាស់ទូរសព្ទដៃរបស់អ្នក។ ការប្រើប្រាស់ឥតកំណត់ គឺជាខ្ជះខ្ជាយថវិកា ជាពិសេសនៅពេលលោកអ្នកស្តាប់បទចម្រៀង ឬទស្សនាភាពយន្តនានា។ សូមប្រើប្រាស់ប័ណ្ណឥណទាន ហើយអាចទទួលបានប្រាក់ត្រឡប់មកវិញខ្លះ សម្រាប់ថ្លៃចំណាយ លើសេវាទូរសព្ទ។

៥. បញ្ឈប់សេវាកម្មណា ដែលលោកអ្នកមិនសូវប្រើ

តើប័ណ្ណសមាជិកក្លិបហាត់ប្រាណរបស់អ្នកចាំបាច់ដែរឬទេ បើលោកអ្នកមិនចាំថា ថ្ងៃចុងក្រោយដែលបានទៅហាត់ប្រាណផងនោះ? ហើយថ្លៃចុះឈ្មោះទស្សនាវដ្តីប្រចាំខែគួរបង់ឬទេ បើលោកអ្នកគ្មានពេលអានវាផងនោះ? ប្រាកដណាស់ ទាំងនេះគឺពិតជាការចំណាយមិនចាំបាច់សោះ។ មិនតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកចុះឈ្មោះគម្រោងជាន់គ្នា ដូចជា Spotify Netflix ឬក៏ Iflix លោកអ្នកកំពុងចំណាយខ្ជះខ្ជាយហើយ។ សូមប្រើប្រាស់គម្រោងកម្សាន្ត លើបណ្តាញអនឡាយ ជាលក្ខណៈបុគ្គល ហើយចែករំលែកជាមួយសមាជិកគ្រួសារទាំងមូល។ លោកអ្នកអាចសន្សំបានច្រើនជាក់ជាមិនខាន។

៦. សន្សំពិន្ទុ ពីបញ្ចូលប្រាក់ ក្នុងប័ណ្ណឥណទាន

ប័ណ្ណឥណទានផ្តល់នូវអត្ថប្រយោជន៍ច្រើន រួមមានការទទួលបានប្រាក់ត្រឡប់មកវិញខ្លះ (ដូចជាការទូទាត់ថ្លៃវិក្កយបត្រ) ថ្លែសំបុត្រយន្តហោះ ការបញ្ចុះតម្លៃ ការបង់ប្រចាំខែ លើការទិញក្នុងទឹកប្រាក់ច្រើន និងជាពិសេសការសន្សំពិន្ទុជាដើម។ សូមស្នើសុំប័ណ្ណឥណទាន នៅទីនេះ។ ការឥណទានត្រូវបានភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍ជាច្រើនផងដែរ។ ទាំងនេះរួមមាន សាច់ប្រាក់ត្រលប់ (ទោះបីជាបង់វិក័យបត្រ) សំបុត្រយន្តហោះ ការផ្តល់ការបញ្ចុះតម្លៃ គម្រោងកក់សម្រាប់ការទិញធំៗ និងពិតប្រាកដណាស់ ពិន្ទុសន្សំ។ ដាក់ពាក្យស្នើសុំកាតឥណទានទីនេះ។

 

ទោះជាវិធីសាស្ត្រសន្សំមួយចំនួនមិនត្រូវនឹងខ្លួនអ្នកក៏ដោយ លោកអ្នកអាចអនុវត្តគន្លឹះសន្សំផ្សេងទៀត ដែលសាកសមនឹងលក្ខខណ្ឌរបស់អ្នក។ អ្វីក៏ដោយអាចសម្រេចទៅបាន ដោយមានផែនការ ហើយសមាជិកទាំងអស់ ក្នុងគ្រួសារ សុទ្ធតែមានចំណែក ក្នុងការសម្រេចកិច្ចការនេះ។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


លោកអ្នកប្រហែលចូលចិត្ត

ផលិតផល ដែលទាក់ទងនឹងលោកអ្នក