Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

សេចក្ដីជូនដំណឹងសំខាន់ៗ

សេវាកម្ម KHQR និង ការបើកគណនីប្រាក់រៀល

ជូនចំពោះអតិថិជនជាទីគោរព

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី​ សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ អំពីការធ្វើបច្ចុប្បន្នភាពសំខាន់មួយ ទាក់ទងនឹងការបន្តប្រើប្រាស់សេវា KHQR តាមរយៈកម្មវិធីទូរសព្ទដៃ CIMB Mobile របស់ធនាគារយើងខ្ញុំ ដូចតទៅ៖

 

១. ដើម្បីបន្តប្រើប្រាស់​សេវាកម្ម KHQR នៅ​ក្នុងកម្មវិធីទូរសព្ទដៃ CIMB Mobile របស់ធនាគារ រាល់អតិថិជនរបស់ធនាគារ​ទាំងអស់ ត្រូវ​មានទាំងគណនីប្រាក់រៀល និង​គណនីប្រាក់ដុល្លារ។​ ករណីអតិថិជន មានគណនីតែមួយប្រភេទ​ (គណនីប្រាក់រៀល ឬគណនីប្រាក់​ដុល្លារ) លោកអ្នក​នឹង​មិនអាចបន្តប្រើប្រាស់សេវាកម្ម KHQR បានឡើយ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ នេះតទៅ​ ។

ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រហូតដល់​  ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦​ អតិថិជន នៅតែអាចបន្តប្រើប្រាស់សេវាកម្ម​ផ្សេងៗ ​ក្នុងកម្មវិធីទូរសព្ទដៃ CIMB Mobile របស់ធនាគារបាន រួមទាំង​ការ​បើកគណនីថ្មី ការ​ពិនិត្យ​សមតុល្យគណនី និងការធ្វើ​ប្រតិបត្តិការទូទាត់ប្រាក់ផ្សេងៗ លើកលែងតែ​សេវាកម្ម KHQR។

 

២. ចាប់ពីខែកក្កដា ឆ្នាំ២០២៦​ តទៅ ករណីដែលអតិថិជននៅមិនទាន់មានគណនីប្រាក់រៀល ធនាគារ​នឹង​ធ្វើការផ្អាករាល់ការ​ប្រើប្រាស់​សេវាកម្មទាំងអស់ នៅក្នុងកម្មវិធីទូរសព្ទដៃ CIMB Mobile របស់លោកអ្នកជាបណ្តោះអាសន្ន រហូតដល់ការបើកគណនីប្រាក់រៀល បានបំពេញរួចរាល់។ ចំពោះអតិថិជនដែលមានតែគណនីប្រាក់រៀល អាចបន្តប្រើប្រាស់កម្មវិធីទូរសព្ទដៃ CIMB Mobile បានធម្មតា លើកលែងតែសេវាកម្ម KHQR ដែលតម្រូវឲ្យមានទាំងគណនីប្រាក់រៀល និង​គណនីប្រាក់ដុល្លារ។

 

ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ អំពីសេចក្តីជូនដំណឹង​នេះ សូមមេត្តាទាក់ទងមកផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈលេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ /០២៣ ៩៨៨ ៣៨៨​ ឬ សាកសួរមកកាន់ប្រធានទំនាក់ទំនងអតិថិជនរបស់លោកអ្នក ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។

 

ដោយក្តីគោរព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី