Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

កម្មវិធីពិសេស

ស្នើសុំ ឬផ្ទេរឥណទានគេហដ្ឋាន ជាមួយការផ្តល់ជូនពិសេស

ក្លាយជាម្ចាស់ផ្ទះ កាន់តែរហ័ស ប្រកបដោយភាពជឿជាក់។ រីករាយជាមួយអត្រាការប្រាក់ពិសេសចាប់ពី ៦.២៩% ក្នុងមួយឆ្នាំ រយៈពេលឥណទាន រហូតដល់ ២៥ឆ្នាំ រួមជាមួយដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់លោកអ្នក។

ហេតុអ្វីគួរជ្រើសរើសយើងខ្ញុំ?

  •  អត្រាការប្រាក់ប្រកួតប្រជែង និងមានភាពទាក់ទាញខ្ពស់

  •  រយៈពេលឥណទានវែង ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់

  •  ដំណោះស្រាយហិរញ្ញវត្ថុផ្ទាល់ខ្លួន ពីអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់

  •  ដំណើរការអនុម័តរហ័ស និងមានតម្លាភាពពេញលេញ

អត្រាការប្រាក់

ចំនួនឥណទាន ទំហំឥណទាន អត្រាការប្រាក់ ក្នុងមួយឆ្នាំ

ចំនួនឥណទាន > ១៥០.០០០ ដុល្លារអាមេរិក

រហូតដល់ ៨០% ៦.២៩%
ចំនួនឥណទាន ≤ ១៥០.០០០ ដុល្លារអាមេរិក រហូតដល់ ៨០% ៦.៤៩%

តម្រូវការចាំបាច់

សម្រាប់ការស្នើសុំឥណទាន សូមអញ្ចើញទៅកាន់ សាខាធនាគារ ស៊ីអាយអិមប៊ី ណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណ ឬ​​ លិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • កិច្ចព្រមព្រៀង ស្ដីពីការលក់ និងទិញអចលនទ្រព្យ
  • លិខិតបញ្ជាក់ពីចំណូល ដូចជាលិខិតបញ្ជាក់ពីការងារ បង្កាន់ដៃប្រាក់ខែ របាយការណ៍ធនាគារ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត

បុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំរីករាយនឹងបម្រើលោកអ្នក អស់ពីសមត្ថភាព។

លក្ខខណ្ឌ

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោមដើម្បីដាក់ពាក្យសុំ៖

  • មានសញ្ជាតិកម្ពុជា សម្រាប់កម្មសិទ្ធិបុគ្គល និងកម្មសិទ្ធិរួម

  • អាយុចាប់ពី ១៨ ដល់ ៦៥​ ឆ្នាំ

  • មានការធានារ៉ាប់រងអគ្គិភ័យដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក

កម្រៃសេវាកម្មផ្សេងៗ

ប្រភេទនៃការគិតថ្លៃ កម្រៃសេវា

សេវាធានារ៉ាប់រង ការវាយតម្លៃ និងឯកសារផ្លូវច្បាប់

ជាបន្ទុកអតិថិជន
កម្រៃជើងសា ០.៥% សម្រាប់ចំនួនឥណទាន > ១៥០.០០០ ដុល្លារអាមេរិក
កម្រៃជើងសា ឥតគិតថ្លៃ សម្រាប់ចំនួនឥណទាន ≤ ១៥០.០០០ ដុល្លារអាមេរិក