Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  
You're viewing:
សេវាកម្មបុគ្គល
Other Sites
logo
KH - ខ្មែរ

សេចក្ដីជូនដំណឹងសំខាន់ៗ

សេចក្ដីជូនដំណឹង អំពីការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិ

អតិថិជនជាទីគោរព

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹងថា ធនាគារយើងខ្ញុំ នឹងធ្វើការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិ ជូនអតិថិជនទាំងអស់ ដែលមិនទាន់មានគណនីប្រាក់រៀល ជាមួយនឹងធនាគារយើងខ្ញុំ ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទូទាត់​ជាប្រាក់រៀល ក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។

 

អតិថិជនទាំងអស់អាច​​ពិនិត្យមើលលេខគណនីរបស់ខ្លួន ​នៅក្នុង​កម្មវិធីធនាគារ តាមទូរសព្ទដៃ (CIMB Mobile KH )  ឬកម្មវិធីធនាគារ តាមប្រព័ន្ធអ៊ីន​ធើណេត (Internet Banking)​ សម្រាប់ការធ្វើប្រតិបត្តិការទូទាត់ប្រាក់ និងដាក់ប្រាក់​ផ្សេងៗ។

 

ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ អំពីការធ្វើបច្ចុប្បន្នភាពខាងលើ សូមទំនាក់ទំនងផ្នែកបម្រើសេវាកម្មអតិថិជន តាមលេខទូរសព្ទ ០៨៧ ៩៨៨ ៣៩៨ / ០២៣ ៩៨៨ ៣៨៨​ ឬសាកសួរប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក ឬអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ដែលនៅជិតលោកអ្នកបំផុត។

 

ដោយក្តីគោរព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី