Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

គ្រឹះស្ថាន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងប្រមូលព័ត៌មានរបស់ (អតិថិជន អ្នកធានា និងបហារ័ក) ដើម្បីបញ្ចូលនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទានជាប្រព័ន្ធស្ថិតក្រោម ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ ព័ត៌មានដែលប្រមូលបាននឹងត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃក្នុងការផ្តល់ឥណទាន និង/ឬគោលបំណងដទៃទៀតស្របតាមប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន (“ប្រកាស”) និងក្រមប្រតិបត្តិ ហើយព័ត៌មាននេះនឹងត្រូវបានចែករំលែកដល់គ្រឹះស្ថានដទៃទៀតដែលបានចូលរួមក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានអនុលោមតាមប្រកាសខាងលើនេះ  និងក្រមប្រតិបត្តិ។ ប្រសិនបើលោកអ្នក (អតិថិជន អ្នកធានា និងបហារ័ក) ចង់បាន ឬចង់កែតម្រូវព័ត៌មានរបស់ខ្លួនលោកអ្នក (អតិថិជន អ្នកធានា និងបហារ័ក) អាចស្នើសុំជាលាយលក្ខណ៍អក្សរទៅអ្នកផ្តល់សេវាប្រព័ន្ធរំលែកព័ត៌មានឥណទានដោយភ្ជាប់ជាមួយឯកសារសម្គាល់អត្តសញ្ញាណហើយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាននឹងឆ្លើយតបជូនលោកអ្នក (អតិថិជន អ្នកធានា និងបហារ័ក) វិញ។

 

ខ្ញុំ/យើងខ្ញុំ ដែលមានអាសយដ្ឋាន និងមានអត្តសញ្ញាណ ដូចដែលមាននៅខាងលើ និង ជាអ្នកជាអ្នកចេញមូលប្បទានបត្រ សូមផ្តល់សិទ្ធិឱ្យគ្រឹះស្ថាន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បញ្ចូលព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី និងចែករំលែកព័ត៌មានទាំងនេះទៅឱ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុងប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន។ ខ្ញុំ/យើងខ្ញុំយល់ឃើញថា  អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)  ខូ អិលធីឌី) អាគារ ជី.អាយ.អេ ថៅវើ (ជាន់ទី៣៩) វិថីសុភមង្គល ក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគ្រឹះស្ថាន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានអាសយដ្ឋានចុះបញ្ជីនៅ ផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យដំណើរការ និងការចែករំលែកទិន្នន័យ។ ខ្ញុំ/យើងខ្ញុំមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្ញុំ/យើងខ្ញុំ និងមានសិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធី ដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬក្រមប្រតិបត្តិ។