លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

លក្ខណៈពិសេស

សន្សំ និងចំណេញ សេវាធានារ៉ាប់រង សេរីភាព និងងាយគ្រប់គ្រង អត្ថប្រយោជន៍បន្ថែម
សន្សំ និងចំណេញ
សេវាធានារ៉ាប់រង
សេរីភាព និងងាយគ្រប់គ្រង
អត្ថប្រយោជន៍បន្ថែម

តម្រូវការចាំបាច់

សម្រាប់ការដាក់ពាក្យ សូមអញ្ជើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • កុមារត្រូវមានអាយុក្រោម ១៨​ឆ្នាំ ដោយភ្ជាប់មកជាមួយលិខិតសម្គាល់ខ្លួន (សំបុត្រកំណើត​/អត្តសញ្ញាណប័ណ្ណ) និងរូបថត ១សន្លឹក។
  • មាតាបិតា ឬអាណាព្យាបាល ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។​ ជនបរទេសត្រូវមានលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ។
  • ប្រាក់តម្កល់អប្បបរមា ១០០ដុល្លារអាមេរិក សម្រាប់បើកគណនី

បុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ នឹងរីករាយបម្រើលោកអ្នកអស់ពីសមត្ថភាព។

លក្ខខណ្ឌ

*គោលនយោបាយធានារ៉ាប់រងអាយុជីវិត និងពិការភាពជាអចិន្ត្រៃយ៍ («គោលនយោបាយ») ត្រូវបានធានាដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី។ លោកអ្នកយល់ព្រម ទៅតាមលក្ខខណ្ឌ ដូចខាងក្រោម៖

  • មាតាបិតា ឬអាណាព្យាបាលរបស់ម្ចាស់គណនីកុមារ ត្រូវមានអាយុពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ គិតត្រឹមថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
  • អត្ថប្រយោជន៍ប័ណ្ណសន្យារ៉ាប់រង មិនត្រូវបានផ្តល់ជូន ចំពោះអតិថិជន ដែលមានអាយុលើសពី ៦០ឆ្នាំ​ឡើយ។
  • ប័ណ្ណសន្យារ៉ាប់រង ផ្តល់ប្រាក់សំណងរហូតដល់ ១០០.០០០ដុល្លារអាមេរិក ទៅលើការស្លាប់ ដោយគ្រោះថ្នាក់ចៃដន្យ ឬ ពិការភាពជាអចិន្ត្រៃយ៍។​ រាល់អត្ថប្រយោជន៍ប្រែប្រួល តាមប្រភេទគណនីរបស់មាតាបិតា និងចំនួនទឹកប្រាក់ ក្នុងគណនីកុមារ នៅថ្ងៃគ្រោះថ្នាក់ ក្រោមលក្ខខណ្ឌ ដែលបានធានាក្នុងប័ណ្ណសន្យារ៉ាប់រង។
  • ប័ណ្ណសន្យារ៉ាប់រង ធានាជូនចាប់ពីថ្ងៃបើកគណនីកុមារថ្មី ឬ ថ្ងៃផ្លាស់ប្តូរគម្រោង ពីគណនីកុមារចាស់។
  • ក្នុងករណី ដែលមានវិវាទ លើឈ្មោះបុគ្គល ដែលត្រូវបានធានា ឈ្មោះបុគ្គល ដែលត្រូវបានធានានោះ នឹងត្រូវកំណត់ទៅតាមឈ្មោះ ដែលបានចុះក្នុងគណនីរបស់ធនាគារ ស៊ីអាយអិមប៊ី។
  • ដើម្បីចៀសវាងការសង្ស័យ ឬយល់ច្រលំ មាតាបិតា ឬអាណាព្យាបាល ដែលបានចុះឈ្មោះ ក្នុងគណនីកុមារ គឺបុគ្គលដែលត្រូវបានធានា។
  • លោកអ្នកយល់់ព្រមឲ្យធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្តល់ព័ត៌មានផ្ទាល់ខ្លួនជាមូលដ្ឋានរបស់អ្នក ទៅក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ក្នុងគោលបំណងផ្តល់ជូនលោកអ្នក នូវការធានារ៉ាប់រង ការដោះស្រាយ ក្នុងការទាមទារសំណង និងរាល់ការងាររដ្ឋបាលផ្សេងៗ។

កម្រៃសេវាកម្មផ្សេងៗ

ប្រភេទសេវាកម្ម កម្រៃសេវាកម្ម
កម្រៃសេវាកម្មប្រចាំឆ្នាំ ឥតគិតថ្លៃ
កម្រៃសេវាដកប្រាក់ ១០ ដុល្លារអាមេរិក/មួយប្រតិបត្តិការ
កម្រៃគណនីអសកម្ម ៥ ដុល្លារអាមេរិក/ខែ
កម្រៃសមតុល្យក្រោមអប្បបរិមា ១ ដុល្លារអាមេរិក/ខែ
កម្រៃបិទគណនី (អំឡុងពេល ៦ខែ នៃការបើកគណនី) ១០ ដុល្លារអាមេរិក
កម្រៃបាត់ / ខូចខាតសៀវភៅគណនី ៥ ដុល្លារអាមេរិក
កម្រៃចេញលិខិត បញ្ជាក់របស់ធនាគារ ១០ ដុល្លារអាមេរិក