Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
គណនី  
ហិរញ្ញប្បទាន  
សេវា​ផ្ទេរ​ប្រាក់  
ឧបករណ៍  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

សេចក្ដីជូនដំណឹងសំខាន់ៗ

បញ្ញត្តិ និងលក្ខខណ្ឌក្នុងការផ្ទេរប្រាក់

លក្ខខណ្ឌ

១. ការស្នើផ្ទេរប្រាក់ ដែលត្រូវបានធ្វើឡើងតាមរយៈមូលប្បទានប័ត្រ នឹងមានប្រសិទ្ធភាព បន្ទាប់ពីមូលប្បទានប័ត្រនោះទូទាត់ហើយប៉ុណ្ណោះ។

២. ធនាគារ (រួមទាំងសាខាទាំងអស់) មិនទទួលខុសត្រូវលើការពន្យារពេល ការខូចខាត ឬ ការបាត់បង់ណាមួយ ដែលកើតមានឡើង ឬ​ បណ្តាលមកពីការសម្រេចណាមួយ ដីកា ឬ បទបញ្ជារបស់រដ្ឋាភិបាលណាមួយ ឬ ភ្នាក់ងាររបស់រដ្ឋាភិបាលណាមួយ ឬសារាចរណែនាំ នៃអាជ្ញាធរ អាណាព្យាបាលណាមួយ (ទោះបីក្នុងប្រទេសកម្ពុជា ឬ ទីកន្លែងផ្សេង) ឬ មូលហេតុណាមួយផ្សេងទៀតក៏ដោយ ដែលហួសពីការគ្រប់គ្រងរបស់ធនាគារ សាខារបស់ធនាគារ ភ្នាក់ងាររបស់ខ្លួន ឬ​ អន្តរការី (Correspondents) នោះទេ។

៣. ការផ្ទេរតាមតេលេក្រាហ្វ​ (Telegraphic Transfer “TT”) ត្រូវបានធ្វើឡើងតាមខ្សែ ឬ​ តេឡិច ឬ តាមបណ្តាញណាមួយផ្សេងទៀត កូដ ឬ ការផ្ទៀងផ្ទាត់ដែលតម្រូវ (Authenticated) ដែលធ្វើឡើងតាមហានិភ័យរបស់អ្នកស្នើសុំខ្លួនឯង។ ទាំងធនាគារ ឬ បុគ្គលិករបស់ធនាគារ ឬ សាខាណាមួយ ធនាគារអន្តរការី (Correspondent Banks) និងភ្នាក់ងាររបស់ធនាគារមិនទទួលខុសត្រូវ ចំពោះលទ្ធផលណាមួយ ឬ​ ការបាត់បង់ ដែលកើតឡើង ឬ បណ្តាលមកពី (​ i ) ការខកខាន កំហុស ការបកស្រាយខុស ការធ្វេសប្រហែស ឬកិច្ចធ្វេសប្រហែសណាមួយផ្សេងទៀត ឬលើផ្នែកណាមួយនៃធនាគារ ( ii ) ការខូចខាត ការរហែក ឬការបាត់បង់ពាក្យស្នើសុំផ្ទេរប្រាក់របស់អ្នកដាក់ពាក្យស្នើសុំ ទោះបីដោយមូលហេតុណាក៏ដោយ ( iii ) ភាពយឺតយ៉ាវ នៃការផ្ទេរតាមរយៈ TT ឬ ពន្យារពេលនៃការទទួលមូលនិធិនោះទេ (ដូចមានចែងបន្ទាប់ពីពេលនេះ) ដោយអ្នកទទួល ទោះបីដោយមូលហេតុណាក៏ដោយ។

៤. បើទោះបីជាធនាគារត្រូវខិតខំប្រឹងប្រែងបញ្ជូន ឬ ដំណើរការពាក្យស្នើសុំផ្ទេរតាម TT នៅក្នុងថ្ងៃតែមួយ ឬ នៅថ្ងៃធ្វើការបន្ទាប់ ( ថ្ងៃប្រតិបត្តិការ ) ធនាគារ ឬ ធនាគារអន្តរការី (Correspondent Banks)​ ឬភ្នាក់ងាររបស់ធនាគារ ​មិនទទួលខុសត្រូវ ឬទទួលសង ចំពោះភាពយឺតយ៉ាវក្នុងការទូទាត់ ប្រសិនបើ ( i ) ប្រតិបត្តិការត្រូវបានពន្យាពេល ដោយសារតែធនាគារអន្តរការី (Correspondent Banks)​ ឬ ភ្នាក់ងាររបស់ធនាគារ ស្ថិតក្នុងតំបន់ម៉ោងខុសពីតំបន់ម៉ោងរបស់ធនាគារ ឬ ( ii ) ការពន្យាពេលបណ្តាលមកពី ឬ ដោយសារតែថ្ងៃប្រតិបត្តិការនៃប្រតិបត្តិការនោះ ធ្វើឡើងក្នុងថ្ងៃឈប់សម្រាក នៅក្នុងប្រទេស ឬ​រដ្ឋដែលអ្នកត្រូវទទួល ឬ ធនាគារអន្តរការី (Correspondent Banks)​ ឬភ្នាក់ងាររបស់ធនាគារនោះស្ថិតនៅ។

៥. ក្នុងខណៈដែលធនាគារខិតខំប្រឹងប្រែងបំពេញចំណាត់ការប័ណ្ណបញ្ជាឱ្យទូទាត់ នៅក្នុងថ្ងៃដដែល ឬ នៅថ្ងៃការងារបន្ទាប់ ( ផ្អែកលើពេលវេលា ដែលទទួលបាន​ ) ការទទួលប័ណ្ណបញ្ជាឱ្យទូទាត់ពីស្ថាប័នហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងករណីដែលការបញ្ជាឱ្យទូទាត់ មិនមានភាពត្រឹមត្រូវ ឬ​ មិនពេញលេញ ឬ មានភាពមិនស្របគ្នាណាមួយនោះ។

៦. ប្រសិនបើធនាគារមិនទាន់ធ្វើ ឬ មិនទាន់ប្រតិបត្តិការផ្ទេរ ឬ ទូទាត់បានពេញលេញ ស្របតាមលក្ខខណ្ឌដែលមាននៅក្នុងនោះ និងរក្សាទុកទឹកប្រាក់នៃ​ DD ឬ BC ឬ TT ( រួមទាំងមូលនិធិ ដែលត្រូវបញ្ជូនត្រលប់វិញ ) («មូលនិធិ») ធនាគារតាមឆន្ទានុសិទ្ធិដាច់ខាតរបស់ខ្លួនអាចធ្វើការទូទាត់មូលនិធិ ឱ្យទៅដាក់ពាក្យស្នើសុំវិញ តាមការស្នើសុំរបស់អ្នកដាក់ពាក្យស្នើសុំ។ ធនាគារមានសិទ្ធិកាត់ចេញនូវរាល់ការចំណាយ អត្រាការប្រាក់ សោហ៊ុយ និងការចំណាយណាមួយ ដែលកើតមានឡើងទាក់ទងនឹង ឬ បណ្តាលមកពីធនាគារធ្វើការទូទាត់មូលនិធិត្រលប់វិញ។ ប្រសិនបើត្រូវបានធ្វើឡើងដោយធនាគារ ការទូទាត់មូលនិធិត្រលប់វិញត្រូវអនុលោមតាមលក្ខខណ្ឌរបស់ធនាគារ ដែលមានជាធរមាន សម្រាប់នាពេលបច្ចុប្បន្នដែលអាចត្រូវបានផ្លាស់ប្តូរ ឬ កែប្រែនាពេលណាមួយនាអនាគត។​ ប្រសិនបើំមូលនិធិជារូបិយវត្ថុបរទេស ត្រូវយកអត្រាប្តូរប្រាក់

(អត្រាទិញ) ដែលជាធរមានក្នុងនោះអនុវត្ត។ ទោះជាយ៉ាងណាក៏ ករណីនេះត្រូវស្របតាមលក្ខខណ្ឌហាមឃាត់ណាមួយ ដែលអាចកំណត់ដោយធនាគារនៅពេលណាមួយនាពេលអនាគត។ BC​ ឬ DD ត្រូវយកទៅបង្ហាញនៅធនាគារ សម្រាប់ការទូទាត់ នៅមុនហួសរយៈពេលសុពលភាព។

៧. អ្នកដាក់ពាក្យស្នើសុំត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរភ្លាម ដល់សាខារបស់ធនាគារ ដែលបានទទួល និងធ្វើប្រតិបត្តិការលើពាក្យស្នើសុំ ពាក់ព័ន្ធទៅនឹងការមិនទទួលទឹកប្រាក់ណាមួយរបស់អ្នកទទួលប្រាក់។ បន្ទាប់ពីបានទទួលការជូនដំណឹង ដោយត្រឹមត្រូវជាលាយលក្ខណ៍អក្សរ ដោយអ្នកដាក់ពាក្យស្នើសុំនោះ ធនាគារត្រូវចាប់ផ្តើមធ្វើការអង្កេត និងតាមឆន្ទានុសិទ្ធិរបស់ធនាគារ អាចធ្វើការកែប្រែណាដែលចាំបាច់ ក្នុងលក្ខខណ្ឌដែលមិនបានទទួលមូលនិធិនោះ​ កើតឡើងដោយសារ ឬ បណ្តាលមកពីចំណាត់ការ ឬ ការធ្វេសប្រហែសដោយធនាគារ និងមិនមែនដោយសារ ឬ​​ បណ្តាលមកពីមូលហេតុណាមួយ ដែលហួសពីការគ្រប់គ្រងសមស្របរបស់ធនាគារ ឬ​ ធនាគារអន្តរការី (Correspondent Banks)​ ឬ ភ្នាក់ងាររបស់ធនាគារ។ រាល់ការចំណាយដែលកើតមានឡើងបណ្តាលមកពីការកែប្រែ ដូចមានចែងខាងលើ ប្រសិនបើធនាគារបានបំពេញជាបន្ទុក​របស់អ្នកដាក់ពាក្យស្នើសុំ។

៨. រាល់ប្រាក់កម្រៃទាំងអស់ ដែលកើតមានឡើងចំពោះធនាគារ ជំនួសឱ្យអ្នកទទួលប្រាក់ ទោះបីនៅក្នុង ឬ នៅក្រៅប្រទេសកម្ពុជាជាបន្ទុករបស់អ្នកទទួលប្រាក់ លើកលែងតែមានការបញ្ជាផ្ទុយពីនោះត្រូវបានធ្វើឡើងដោយអ្នកដាក់ពាក្យស្នើសុំ។

៩. ធនាគារមានសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ខ្លួន ទាក់ទងនឹងកិច្ចការ ឬ គណនីរបស់អ្នកដាក់ពាក្យស្នើសុំ ដោយ​មិនចាំបាច់មានការយល់ព្រមជាមុនពីអ្នកដាក់ពាក្យស្នើសុំនោះទេ។

 i. ទៅធនាគារណាមួយ ដែលជាស្ថាប័នហិរញ្ញវត្ថុ សម្រាប់គោលបំណងនៃការស៊ើបអង្កេត

 ii. សម្រាប់ ឬ​ ជាប់ទាក់ទងនឹងបណ្តឹង ឬ ដំណើរការនីតិវិធីណាមួយ ដែលត្រូវបានធ្វើឡើង សម្រាប់គោលបំណងទាមទារទឹកប្រាក់ដែលជំពាក់ និងដែលត្រូវទូទាត់ដោយអ្នកដាក់ពាក្យស្នើសុំ ទៅធនាគារ

iii. ទៅអាជា្ញធរ ឬ ស្ថាប័នណាមួយ ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា ឬ​អាជ្ញាធរណាមួយផ្សេងទៀតដែលមានយុធ្ថាធិការ លើវិស័យធនាគារ។

iv. តាមការបញ្ជា ឬ ស្នើសុំដោយតុលាការតាមការណែនាំ ឬស្នើសុំដោយតុលាការ និង

v. បុគ្គលណាក៏ដោយ នៅក្នុង ឬ នៅក្រៅប្រទេសកម្ពុជា រួមទាំងតែមិនកំណត់ត្រឹមក្រុមហ៊ុន នៅក្នុងក្រុមហ៊ុនមេ នៃធនាគារព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន ស៊ីអាយអិមប៊ី គ្រុប ហ៊ូលឌីង បឺហាត​ (CIMB Group Holdings Berhad) ដែលជាក្រុមហ៊ុនហ៊ូលឌីងដើមតែមួយគត់របស់ធនាគារ («ក្រុមហ៊ុនមេ ») ទោះបីជាក្រុមហ៊ុនមេនោះ ស្ថិតនៅក្នុង ឬ ធ្វើសកម្មភាពអាជីវកម្ម ឬ ចុះបញ្ជី ឬ បានបង្កើតឡើងនៅក្នុង ឬ នៅក្រៅប្រទេសកម្ពុជាក៏ដោយ នូវព័ត៌មានណាមួយអំពី ឬ ដែលទាក់ទងទៅនឹងខ្ញុំ /យើងខ្ញុំ កិច្ចការរបស់ខ្ញុំ/យើងខ្ញុំ និង/ឬ គណនីរបស់ធនាគារ សម្រាប់គោលបំណងខាងលើនេះដែលធនាគារយល់ឃើញថា ត្រឹមត្រូវ ឬ សមស្រប។ ការផ្សព្វផ្សាយទៅក្រុមហ៊ុនមេ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយការលក់ ការផ្តល់ និងការចែកចាយ នូវផលិតផលនិង សេវាហិរញ្ញវត្ថុ ត្រូវធ្វើឡើងសម្រាប់តែការសម្រួលប្រតិបត្តិការ អាជីវកម្មនិង ការលក់ឆ្លងកាត់ និងគោលបំណង ផ្សេងទៀតរបស់ធនាគារ និង/ឬ ក្រុមហ៊ុនមេ។

១០. ធនាគារមានសិទ្ធិ ក្នុងការផ្សព្វផ្សាយព័ត៌មានណាមួយរបស់អ្នកដាក់ពាក្យស្នើសុំ នៅក្នុងនោះ ទៅសាខារបស់ខ្លួនណាមួយការិយាល័យកណ្តាល ឬ រដ្ឋាភិបាល ក្នុងគោលបំណងបំពេញកាតព្វកិច្ច ក្នុងការរាយការណ៍ ដែលបានតម្រូវ។

១១. នៅគ្រប់ពេលវេលា ធនាគារមានសិទ្ធិដោយឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ដោយគ្មានការទទួលខុសត្រូវ និងដោយមិនមានកាតព្វកិច្ចក្នុងការផ្តល់មូលហេតុណាមួយ ចំពោះការបដិសេធដំណើរការប្រតិបតិ្ត ឬ បំពេញ និង/ឬ លុបចោល និង/ឬ បដិសេធ និង/ឬ ផ្អាកពាក្យស្នើសុំ សម្រាប់ BC ឬ DD និង/ឬ TT ប្រសិនបើធនាគារមានការសង្ស័យថា ទឹកប្រាក់សម្រាប់ធ្វើការទូទាត់ត្រូវទទួលបានដោយខុសច្បាប់ និង/ឬ ទឹកប្រាក់ត្រូវបានផ្ទេរ សម្រាប់គោលបំណងខុសច្បាប់ ឬ នៅក្នុងករណីដែលធនាគារមិនទាន់ទទួលបានព័ត៌មានណាមួយគ្រប់គ្រាន់ និង/ឬ ព័ត៌មានពិស្តារ ដែលផ្តល់ដោយអ្នកដាក់ពាក្យស្នើសុំ សម្រាប់គាំទ្រពាក្យស្នើសុំនោះ។

១២. ទំនាក់ទំនងហិរញ្ញវត្ថុ ‌៖ ជាទូទៅកើតមាននៅពេលដែលមានប្រតិបតិ្តការពីររវាងក្រុមហ៊ុន-សហគ្រាស នឹង ក្រុមហ៊ុន-សហគ្រាសដែលជាសម្ព័ន្ធញាតិនឹងគ្នា។ នេះមានន័យថា  បុគ្គលជាប្រតិបតិ្តករអាចកាន់កាប់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ប្រតិបតិ្តករផ្សេងទៀតដោយផ្ទាល់ ឬដោយប្រយោល។

- មាន (មានទំនាក់ទំនង)៖ ក្រុមហ៊ុន-សហគ្រាសវិនិយោគផ្ទាល់ ជាការវិនិយោគរវាងប្រតិបតិ្តករជានិវាសនជន ឬអនិវាសនជន ជាមួយប្រតិបត្តិករអនិវាសនជន ឬនិវាសនជន ដែលមានភាគហ៊ុន ១០% ឬច្រើនជាង​១០% នៃក្រុមហ៊ុន-សហគ្រាសវិនិយោគផ្ទាល់។

- គ្មាន(គ្មានទំនាក់ទំនង)៖ មានន័យថាប្រតិបតិ្តករជាអនិវាសនជន ឬ និវាសនជនគ្មានភាគហ៊ុន ឬ មានភាគហ៊ុនតិចជាង ១០%ជាមួយប្រតិបត្តិករជាអនិវាសនជន ឬនិវាសនជនផ្សេងទៀត។

-មិនដឹង​ (មិនដឹងពីទំនាក់ទនង)៖ មិនដឹងពីទំនាក់ទំនង។