Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

អត្ថប្រយោជន៍ និងបុព្វសិទ្ធិពិសេស

  • សេវាកម្ម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់
    • ប្រធានផ្នែកទំនាក់ទំនងអតិថិជន តែងតែបម្រើជូនសេវាកម្មយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញរាល់តម្រូវការ ផ្នែកធនាគាររបស់លោកអ្នក។
    • ការទទួលស្គាល់ និងការផ្តល់ជូនបុព្វសិទ្ធិពិសេស នៅគ្រប់មជ្ឈមណ្ឌល CIMB Preferred និងសាខារបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងតំបន់អាស៊ាន។

  • អត្រាការប្រាក់ពិសេស រហូតដល់ ២,១៥% ក្នុងមួយឆ្នាំ

    រីករាយនឹងអត្រាការប្រាក់ពិសេស រហូតដល់ ២,១៥% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើ ដែលបំពេញតាមលក្ខខណ្ឌកំណត់។

  • បុព្វសិទ្ធិពិសេស

    រីករាយនឹងបុព្វសិទ្ធិពិសេសដ៏សម្បូរបែប​ រួមមានការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ការទទួលទានអាហារបែបប្រណីត ការធ្វើដំណើរកម្សាន្ត និងការពនិត្យព្យាបាលសុខភាព។

     

    តម្លៃសរុប = ៥០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ

     

  • សេវាកម្មធនាគារពិសេស លំដាប់ខ្ពស់
    • ប័ណ្ណឥណទាន CIMB Preferred Visa Platinum
    • ប្រើប្រាស់សេវាកម្មពិសេស លំដាប់ខ្ពស់ នៅតាមបន្ទប់រង់ចាំពិសេសរបស់ CIMB Preferred
    • ផ្ទេរប្រាក់ ទៅក្រៅប្រទេស និងផ្ទេរប្រាក់ តាមបាគង ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានការបញ្ចុះតម្លៃពិសេស លើកម្រៃសេវាផ្សេងៗ។

ដំណោះស្រាយធនាគារ

គណនីចរន្តជាន់ខ្ពស់ CIMB Preferred នឹងជួយលោកអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ៖

 

  • អត្រាការប្រាក់គណនីចរន្តខ្ពស់៖
ទឹកប្រាក់តម្កល់ អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)
≤ ១០.០០០ ដុល្លារអាមេរិក ០,៥០%
> ១០.០០០ ដុល្លារអាមេរិក - ១៥០.០០០ ដុល្លារអាមេរិក ១,៦៥%
> ១៥០.០០០ ដុល្លារអាមេរិក - ១.០០០.០០០ ដុល្លារអាមេរិក ២,១៥%

មានសុពលភាពចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។    

កំណត់សម្គាល់៖

*អត្រាការប្រាក់ ០,៥០% ក្នុងមួយឆ្នាំ ត្រូវបានអនុវត្ត ចំពោះទឹកប្រាក់តម្កល់លើសពី ១.០០០.០០០ ដុល្លារអាមេរិក ហើយក៏អនុវត្ត ចំពោះប្រាក់រៀលផងដែរ។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

** អត្រាការប្រាក់ ទៅតាមលំដាប់ទឹកប្រាក់ខាងលើនេះ នឹងត្រូវអនុវត្តដូចគ្នា សម្រាប់ប្រាក់រៀល។

  • ដកប្រាក់តាមម៉ាស៊ីនអេធីអិម រហូតដល់ ១០.០០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ផ្តល់ជូនសៀវភៅមូលប្បទានបត្រ CIMB Preferred ១ ក្បាល ជារៀងរាល់ខែ ដោយឥតគិតថ្លៃ
  • មិនគិតកម្រៃសេវាប្រចាំឆ្នាំ សម្រាប់ការប្រើប្រាស់ប័ណ្ណអេធីអិម
  • ផ្តល់ជូនរបាយការណ៍គណនី ដោយឥតគិតថ្លៃ (១ ដង ក្នុងមួយខែ)
  • ផ្តល់ជូនលិខិតបញ្ជាក់សមតុល្យធនាគារ ដោយឥតគិតថ្លៃ (១ ដង ក្នុងមួយខែ)
  • ដកប្រាក់ ឬពិនិត្យមើលសមតុល្យ តាមម៉ាស៊ីនអេធីអិមរបស់ធនាគារសមាជិក CSS ដោយឥតគិតថ្លៃ*
  • ផ្ទេរប្រាក់ ទៅក្រៅប្រទេស រហូតដល់ ១០.០០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ី នៅទូទាំងតំបន់ ដោយឥតគិតថ្លៃ
  • ផ្តល់ជូនពិសេស សម្រាប់ការផ្ទេរប្រាក់ ទៅក្រៅប្រទេស ក្នុងអត្រាត្រឹមតែ ០,១៥% + ១៥ ដុល្លារអាមេរិក (តម្លៃខ្សែកាប)
  • ប្រើប្រាស់កម្មវិធីធនាគារចល័ត ដោយឥតគិតថ្លៃ
  • ផ្ទេរប្រាក់ តាមបាគង រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ

(*) កម្រៃសេវាអតិបរមា ៣ ដុល្លារអាមេរិក ក្នុងមួយខែ។ កម្រៃនេះនឹងត្រូវទូទាត់ ទៅកាន់គណនីរបស់អតិថិជនវិញ នៅខែបន្ទាប់។

តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយជាសមាជិក CIMB Preferred?

លោកអ្នកអាចក្លាយជាសមាជិកគណនីចន្តជាន់ខ្ពស់ CIMB Preferred នៅពេលលោកអ្នក៖

  • ដាក់ប្រាក់តម្កល់ដំបូង ចាប់ពី ២៥.០០០ ដុល្លារអាមេរិក ឬ ១០០.០០០.០០០ រៀលតែប៉ុណ្ណោះ សម្រាប់ការបើកគណនីចរន្ត CIMB Preferred ថ្មី
  • រក្សាទុកទឹកប្រាក់តម្កល់ជាមធ្យម ២៥.០០០ ដុល្លារអាមេរិក ជារៀងរាល់ខែ នៅក្នុងគណនីចរន្ត CIMB Preferred ជាមួយនឹងសមតុល្យអប្បបរមា ៥០០ ដុល្លារអាមេរិក។

 

សម្រាប់ការដាក់ពាក្យបើកគណនី សូមអញ្ជើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ី ណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណ / លិខិបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច / លិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ (សម្រាប់ជនបរទេស) 

     

ប្រធានផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំរីករាយនឹងបម្រើលោកអ្នកអស់ពីសមត្ថភាព។ សូមទំនាក់ទំនងមកពួកយើងឥឡូវនេះ!

លក្ខខណ្ឌផ្សេងៗ

  • លោកអ្នកអាចជ្រើសរើស ក្នុងការប្រើប្រាស់អត្ថប្រយោជន៍បុព្វសិទ្ធិបញ្ចូលគ្នា ដែលមានតម្លៃកំណត់សរុបត្រឹម ៥០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
  • ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ សូមរក្សាទុកទឹកប្រាក់អប្បបរមាជាមធ្យមចំនួន ២៥.០០០ ដុល្លារអាមេរិក (ឬសមមូលជាប្រាក់រៀល) នៅក្នុងគណនីចរន្ត CIMB Preferred របស់លោកអ្នក។
  • ក្នុងករណីដែលលោកអ្នកមិនបានរក្សាទុកទឹកប្រាក់តាមការកំណត់ ក្នុងអំឡុងខែណាមួយ ដែលលោកអ្នកបានប្រើប្រាស់បុព្វសិទ្ធិទាំងនោះទេ កម្រៃសមាជិក ២៥ ដុល្លារអាមេរិក នឹងត្រូវគិត សម្រាប់ខែនោះ។
  • លោកអ្នកក៏អាចទូទាត់ទឹកប្រាក់ សម្រាប់ការប្រើប្រាស់អត្ថប្រយោជន៍ណាមួយ តាមរយៈប័ណ្ណឥណទានវីសារបស់ធនាគារ ស៊ីអាយអិមប៊ី កម្មវិធី KHQR របស់បាគង ឬជាសាច់ប្រាក់។ ដើម្បីស្នើសុំទឹកប្រាក់ត្រឡប់មកវិញ លោកអ្នកគ្រាន់តែបញ្ចូលវិក្កយបត្រ ដែលមានហត្ថលេខាផ្ទាល់ ឬ វិក្កយបត្រ ជាទម្រង់ឌីជីថល តាមរយៈមុខងារ «សេវាកម្ម VIP (VIP Service)» នៅក្នុងកម្មវិធីធនាគារចល័ត CIMB Mobile។
  • គណនីចរន្ត CIMB Preferred របស់លោកអ្នក តម្រូវឱ្យរក្សាទុកនូវទឹកប្រាក់អប្បបរមាចំនួន ៥០០ ដុល្លារអាមេរិក (ឬសមមូលជាប្រាក់រៀល)។
  • ប្រសិនបើគណនីចរន្ត CIMB Preferred របស់លោកអ្នក ត្រូវបានបិទដំណើរការ ក្នុងរយៈពេល ១២ខែ ធនាគាររក្សាសិទ្ធិ ក្នុងការបង្វិលមកវិញ នូវចំនួនទឹកប្រាក់សរុប ដែលបានទូទាត់ជូនលោកអ្នកកន្លងមក។
  • យើងខ្ញុំសូមអរគុណ ចំពោះការយោគយល់របស់លោកអ្នក ហើយយើងខ្ញុំទន្ទឹងរង់ចាំ ក្នុងការផ្តល់ជូនលោកអ្នកនូវសេវាកម្ម និងបុព្វសិទ្ធិពិសេសមួយនេះ។

កម្រៃសេវាផ្សេងៗ

ប្រភេទសេវាកម្ម កម្រៃសេវាកម្ម
កម្រៃគណនីអសកម្ម ៥ ដុល្លារអាមេរិក / ខែ
កម្រៃសមតុល្យអប្បបរិមា ដែលត្រូវរក្សាទុក ៥០០ ដុល្លារអាមេរិក / ២.០០០.០០០ រៀល
បិទគណនី (អំឡុងពេល ៦ខែ នៃការបើកគណនី) ១០ ដុល្លារអាមេរិក / ៤០.០០០ រៀល
បញ្ឈប់ការទូទាត់មូលប្បទានបត្រ ១០ ដុល្លារអាមេរិក ក្នុងមួយដង (មិនគិតពីចំនួនសន្លឹកមូលប្បទានបត្រ)
បង្វិលមូលប្បទានបត្រមកវិញ ដោយសារខ្វះសាច់ប្រាក់ ៥០ ដុល្លារអាមេរិក / ២០០.០០០ រៀល

បង្វិលមូលប្បទានបត្រមកវិញ ដោយសារមូលហេតុផ្សេងៗ

១០ ដុល្លារអាមេរិក / ៤០.០០០ រៀល
កម្រៃសេវា ដែលមិនបានរក្សាទុកសមតុល្យជាមធ្យម តាមការកំណត់

២៥ ដុល្លារអាមេរិក / ១០០.០០០ រៀល ក្នុងមួយខែ

 

សម្គាល់៖ ប្រសិនបើអតិថិជនមិនបានរក្សាសមតុល្យអប្បបរមាក្នុងខែណាមួយទេ ធនាគារនឹងគិតកម្រៃសេវា សម្រាប់ខែមួយនោះ។