Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើការដាក់ពាក្យសុំឥណទាន មានដំណើរការយ៉ាងដូចម្តេច?

ដំបូង អតិថិជន ត្រូវវាយតម្លៃ ថាតើទំហំឥណទានប៉ុណ្ណា ដែលខ្លួនមានលទ្ធភាពអាចសងបាន។ តារាងខាងក្រោម បង្ហាញពីការប៉ាន់ស្មាន សម្រាប់ឥណទានបុគ្គល ដែលមានអត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ។

ទំហំឥណទាន៣ ឆ្នាំ៥ ឆ្នាំ
ការបង់រំលស់ប្រចាំខែប្រាក់ចំណូលរំពឹងទុកការបង់រំលស់ប្រចាំខែប្រាក់ចំណូលរំពឹងទុក
៥.០០០ ដុល្លារអាមេរិក១៨១ ដុល្លារអាមេរិក៣៦៣ ដុល្លារអាមេរិក១២៨ ដុល្លារអាមេរិក២៥៥ ដុល្លារអាមេរិក
៨.០០០​ ដុល្លារអាមេរិក២៩០ ដុល្លារអាមេរិក៥៨១ ដុល្លារអាមេរិក២០៤ ដុល្លារអាមេរិក៤០៩ ដុល្លារអាមេរិក
១០.០០០ ដុល្លារអាមេរិក៣៦៣ ដុល្លារអាមេរិក៧២៦ ដុល្លារអាមេរិក២៥៥ ដុល្លារអាមេរិក

៥១១ ដុល្លារអាមេរិក

១៥.០០០ ដុល្លារអាមេរិក៥៤៤ ដុល្លារអាមេរិក

១.០៨៩ ដុល្លារអាមេរិក

៣៨៣ ដុល្លារអាមេរិក

៧៦៦ ដុល្លារអាមេរិក

២០.០០០ ដុល្លារអាមេរិក៧២៦ ដុល្លារអាមេរិក១.៤៥២ ដុល្លារអាមេរិក៥១១ ដុល្លារអាមេរិក១.០២២ ដុល្លារអាមេរិក
២៥.០០០ ដុល្លារអាមេរិក

៩០៧ ដុល្លារអាមេរិក

១.៨១៥ ដុល្លារអាមេរិក៦៣៩ ដុល្លារអាមេរិក១.២៧៧ ដុល្លារអាមេរិក

ក្រុមការងាររបស់ពួកយើង ជួយអតិថិជនក្នុងដំណើរការដាក់ពាក្យស្នើសុំ។ អ្នកខ្ចី អាចចាប់ផ្តើមដោយទូរសព្ទទៅ សេវាបម្រើអតិថិជនធនាគារ ស៊ីអាយអិមប៊ី ឬជជែកផ្ទាល់ជាមួយក្រុមឥណទានបុគ្គល។ ក្នុងអំឡុងពេលពិភាក្សា អ្នកខ្ចីអាចត្រៀមនឹងឆ្លើយសំណួរ ទាក់ទងនឹងពត៌មានផ្ទាល់ខ្លួន ការងារ ប្រាក់ចំណូល ចំនួនទឹកប្រាក់ដែលចង់ស្នើសុំ គោលបំណងនៃការស្នើសុំឥណទាន ទ្រព្យសម្បត្តិ និងបំណុលមិនទាន់សង និងសំណួរពាក់ព័ន្ធផ្សេងៗទៀត។ ការចុះពិនិត្យតាមផ្ទះដោយក្រុមការងារឥណទានបុគ្គល គឺជាការតម្រូវដែលចាំបាច់ ។ នេះ គឺដើម្បីបញ្ជាក់ពីអាសយដ្ឋានផ្ទះរបស់អ្នកខ្ចី។ បន្ទាប់ពីធនាគារទទួលបានឯកសារចាំបាច់ទាំងអស់ ហើយពេញចិត្តនឹងពាក្យសុំ នោះការអនុម័តឥណទាននឹងត្រូវផ្តល់ជូនក្នុងរយៈពេលពីបី ទៅ ប្រាំថ្ងៃនៃថ្ងៃធ្វើការ។ រាល់ការអនុម័ត ឥណទាន គឺជាការសម្រេចចិត្តរបស់ធនាគារ។ ការបញ្ចេញប្រាក់ នឹងត្រូវការពេលមួយថ្ងៃនៃថ្ងៃធ្វើការបន្ថែម។

កំពុងស្វែងរកសំណួរបន្ថែម?