Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
គណនី  
ហិរញ្ញប្បទាន  
សេវា​ផ្ទេរ​ប្រាក់  
ឧបករណ៍  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើឥណទានមានទ្រព្យបញ្ចាំ របស់ធនាគារ ស៊ីអាយអិមប៊ី ប្រៀបធៀបជាមួយឥណទានដែលផ្តល់ដោយធនាគារផ្សេងទៀតយ៉ាងដូចម្តេច?

  • អត្រា និងលក្ខណៈពិសេសនៃឥណទាន របស់យើង គឺមានការប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យធនាគារ ហើយនិងទាបជាងអត្រាដែលផ្តល់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

  • ទំហំឥណទាន ត្រូវបានកំណត់ ដោយផ្អែកតាមសមត្ថភាពនៃការបង់សង និងតម្លៃអចលនទ្រព្យ ដែលនឹងត្រូវផ្តល់ជូនហិរញ្ញប្បទាន។

  • យើងមានដៃគូយ៉ាងច្រើនជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងបុរី។

  • យើងផ្តល់ជូនឥណទានដែលមានរយៈពេលវែង (រហូតដល់ ២៥ឆ្នាំ) និងមាន LTV / MOA ខ្ពស់ (រហូតដល់ ៨០%)។

  • យើងមានផលិតផលឥណទានគេហដ្ឋានចំនួនបីផ្សេងគ្នា ដែលត្រូវបានគេបង្កើតតាមតម្រូវការ របស់អតិថិជន មិនថាសម្រាប់ផ្ទះថ្មី ផ្ទះចាស់ សាងសង់ថ្មី ការជួសជុលផ្ទះ ការធ្វើហិរញ្ញប្បទានជាថ្មី ឬសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។

  • យើងបង្ហាញពី អត្រាការប្រាក់ ថ្លៃសេវា និងថ្លៃសេវាផ្សេងៗ ដូច្នេះអតិថិជនអាចដឹងថាអ្វីដែលត្រូវគិតទុក ។

  • យើងមានបុគ្គលិកទំនាក់ទំនងអតិថិជន ដែលជាអ្នកពិគ្រោះ ស្តាប់ពីតម្រូវការ របស់អតិថិជន និងតាមដានពីដំណើរនៃការដាក់ពាក្យស្នើសុំរបស់អតិថិជន។

  • អតិថិជនអាចស្នើសុំឥណទាន បន្ថែមគ្រប់ពេល។

កំពុងស្វែងរកសំណួរបន្ថែម?