Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើអ្នកខ្ចី ទូទាត់សងប្រាក់ដោយរបៀបណា?

នៅពេលដាក់ពាក្យស្នើសុំឥឥណទាន ធនាគារតម្រូវឲ្យអ្នកខ្ចី បើកគណនីសន្សំថ្មីរបស់ធនាគារ ស៊ីអាយអិមប៊ី ប្រសិនបើចាំបាច់ និងទទួលបានការណែនាំ។ ប្រព័ន្ធឥណទាន នឹងធ្វើការដកប្រាក់ដោយស្វ័យប្រវត្តិ ពីគណនីសន្សំនោះ នៅថ្ងៃដំបូងនៃខែ ប្រសិនបើមានសមតុល្យគ្រប់គ្រាន់។ អ្នកខ្ចីអាចបញ្ចូលទឹកប្រាក់ក្នុងគណនីសន្សំតាមរយៈម៉ាស៊ីនដាក់ប្រាក់សុទ្ធ (សម្រាប់តែប្រាក់ដុល្លារអាមេរិករប៉ុណ្ណោះ) ការិយាល័យសាខាធនាគារ ស៊ីអាយអិមប៊ី ឬផ្ទេរពីធនាគារផ្សេងទៀត ដោយប្រើការផ្ទេរមូលនិធិក្នុងស្រុក ឬការផ្ទេរប្រាក់រហ័ស។

 

ការផ្ទេរមូលនិធិក្នុងស្រុក ចំណាយពេលមួយថ្ងៃនៃថ្ងៃធ្វើការ។ ការផ្ទេរប្រាក់រហ័ស គឺអាចទូទាត់បានភ្លាមៗ។ ការផ្ទេរប្រាក់រហ័ស ត្រូវបានកំណត់ជាប្រាក់រៀល។ ប្រសិនបើ ចំនួនទឹកប្រាក់ផ្ទេរជាប្រាក់ដុល្លារអាមេរិក នោះវានឹងត្រូវបានប្តូរទៅជាប្រាក់រៀល មុនពេលការផ្ទេរប្រាក់រហ័ស ។ 

ទំហំទឹកប្រាក់ផ្ទេររហ័ស ថ្លៃសេវារហ័ស  
១រៀល - ៤.០០០.០០០រៀល ៤.០០០រៀល  
៤.០០០.០០១រៀល - ២០.០០០.០០០រៀល ៨.០០០រៀល  
២០.០០០.០០១រៀល - ៤០.០០០.០០០រៀល ១២.០០០រៀល  

កំពុងស្វែងរកសំណួរបន្ថែម?