លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី យើងខ្ញុំឱ្យតម្លៃខ្ពស់លើឯកជនភាពរបស់លោកអ្នក​ ហើយយើងខ្ញុំនឹងគោរពតាមគោលការណ៍ ការការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

 

សេចក្តីជូនដំណឹងអំពីឯកជនភាពនេះ ត្រូវបានរៀបចំឡើងដើម្បីពន្យល់ និងបកស្រាយអំពីគោលនយោបាយ និងគោលការណ៍មួយចំនួនរបស់យើងខ្ញុំ ទាក់ទងនឹងឯកជនភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដោយយើងខ្ញុំបានអនុម័តនូវគោលនយោបាយ និងគោលការណ៍ទាំងអស់នោះ ដើម្បីជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការគោរព ថែរក្សា និងការពារឯកជនភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងប្រមូល កត់ត្រា កាន់កាប់ ប្រើប្រាស់ បង្ហាញ និងរក្សាទុក (“ដំណើរការ”) ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយអនុលោមតាមច្បាប់ជាធរមាន តាមសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ និងតាមបញ្ញត្តិឯកជនភាពដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងលោកអ្នកនិងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និង/ឬស្ថាប័នណាមួយរបស់ CIMB Group ដែលលោកអ្នកបានចុះកិច្ចសន្យាជាមួយ។

 

សេចក្តីជូនដំណឹងអំពីឯកជនភាពនេះនឹងបកស្រាយអំពី៖

  • ប្រភេទព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូល និងនីតិវិធីដែលយើងខ្ញុំប្រមូល
  • នីតិវិធីដែលយើងខ្ញុំប្រើបាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • ភាគីដែលយើងខ្ញុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅ
  • ជម្រើសដែលយើងខ្ញុំផ្តល់ជូន រាប់បញ្ចូលទាំងនីតិវិធីនៃការចូលប្រើប្រាស់ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

 

ឯកជនភាពរបស់លោកអ្នកគឺសំខាន់ចំពោះយើងខ្ញុំ ដូច្នេះសូមចំណាយពេលដើម្បីស្វែងយល់អំពីការអនុវត្តរបស់យើងខ្ញុំដូចខាងក្រោម។

សម្រាប់គោលបំណងនៃសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ សូមកត់សម្គាល់ថា៖

  • ធនាគារ ស៊ីអាយអិមប៊ី” សំដៅទៅលើ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយធនាគារ CIMB Bank Berhad។
  • “CIMB Group” សំដៅទៅលើ CIMB Group Holdings Berhad និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ (រាប់បញ្ចូល ធនាគារ CIMB Bank Berhad) និងក្រុមហ៊ុនគ្រប់គ្រងរួមគ្នា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មផ្សេងទៀតដែលស្របតាមច្បាប់ ដោយមិនរាប់បញ្ចូលក្រុមហ៊ុន សាខា ការិយាល័យ និងទ្រង់ទ្រាយក្រុមហ៊ុនផ្សេងទៀតណាមួយដែលមានដំណើរការអាជីវកម្មនៅក្រៅប្រទេសម៉ាឡេស៊ី លើកលែងតែបានកំណត់ផ្សេងពីនេះ។
  • “ព័ត៌មានផ្ទាល់ខ្លួន” សំដៅទៅលើ ព័ត៌មានដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលនឹងលោកអ្នក និង/ឬប្រតិបត្តិការរបស់លោកអ្នកជាមួយយើងខ្ញុំ។ ព័ត៌មាននេះរួមមានឈ្មោះ អាសយដ្ឋាន មុខរបរ ព័ត៌មានទំនាក់ទំនង ព័ត៌មានលំអិតនៃគណនីរបស់លោកអ្នក ប្រភេទផលិតផល និង/ឬសេវាកម្មដែលបានប្រើប្រាស់ និងព័ត៌មានចាំបាច់ផ្សេងទៀតដែលទាក់ទងនឹងលោកអ្នក និងប្រតិបត្តិការរបស់លោកអ្នកជាមួយយើងខ្ញុំ។ ដើម្បីចៀសវាងការសង្ស័យ សូមកត់សម្គាល់ថាសេចក្តីជូនដំណឹងអំពីឯកជនភាពនេះអាចអនុវត្តបានលុះត្រាតែលោកអ្នកជារូបវន្តបុគ្គល។

ប្រភេទព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូល និងនីតិវិធីដែលយើងខ្ញុំប្រមូល

ដើម្បីឱ្យយើងខ្ញុំអាចឆ្លើយតបទៅនឹងការសាកសួររបស់លោកអ្នក ការបើកគណនីឬឥណទាន និងដំណើរការគណនីឬឥណទានរបស់លោកអ្នក និង/ឬដើម្បីផ្តល់ផលិតផល និងសេវាកម្មទូទៅរបស់យើងខ្ញុំជូនលោកអ្នក យើងខ្ញុំអាចនឹងត្រូវ និង/ឬអាចនឹងតម្រូវឱ្យធ្វើដំណើរការព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នក ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹមតែព័ត៌មានដូចខាងក្រោម៖

  • ព័ត៌មានផ្ទាល់ខ្លួន រាប់បញ្ចូលទាំងរូបភាពរបស់លោកអ្នកដែលកំណត់អំពីអត្តសញ្ញាណ និងសាវតាររបស់លោកអ្នក
  • ព័ត៌មានផ្ទាល់ខ្លួនដែលកំណត់អំពីស្ថានភាពហិរញ្ញវត្ថុ ស្ថានភាពឥណទាន និង/ឬភាពសមស្របក្នុងការប្រើប្រាស់ ផលិតផល ឬសេវាកម្មណាមួយរបស់យើងខ្ញុំ ដែលលោកអ្នកបានដាក់ពាក្យស្នើសុំ (ប្រសិនបើតម្រូវ) និង/ឬ
  • ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ជូននៅពេលលោកអ្នកដាក់ពាក្យស្នើសុំផលិតផល និងសេវាកម្មណាមួយរបស់យើងខ្ញុំ

យើងខ្ញុំអាចទទួលបានព័ត៌មាននេះពីលោកអ្នក និងពីប្រភពជាច្រើនផ្សេងទៀត ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ៖

  • តាមរយៈទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងយើងខ្ញុំ ឧទាហរណ៍ព័ត៌មានដែលលោកអ្នកបានផ្តល់ជូនក្នុងទម្រង់ពាក្យស្នើសុំ ព័ត៌មានដែលលោកអ្នកបានផ្តល់ជូននៅពេលប្រើផលិតផល ឬសេវាកម្មរបស់យើងខ្ញុំ ព័ត៌មានដែលលោកអ្នកបានផ្តល់ជូននៅពេលចូលរួមការស្ទង់មតិអតិថិជន ការប្រកួតប្រជែងនិងការផ្សព្វផ្សាយ និងក្នុងអំឡុងពេលពិនិត្យឡើងវិញនូវហិរញ្ញវត្ថុ។
  • តាមរយៈការទំនាក់ទំនងដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សររបស់លោកអ្នកជាមួយនឹងយើងខ្ញុំ និង/ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតពីយើងខ្ញុំ
  • តាមរយៈការវិភាគអំពីការប្រើប្រាស់ និងការគ្រប់គ្រងគណនី ឬឥណទានរបស់លោកអ្នកជាមួយនឹងយើងខ្ញុំ តាមរយៈប្រតិបត្តិការដែលលោកអ្នកបានធ្វើ និងតាមរយៈការទូទាត់ដែលបានធ្វើទៅកាន់ ឬចេញពីគណនី ឬឥណទានរបស់លោកអ្នក។
  • ការទទួលបានពីតតិយជនដែលមានទំនាក់ទំនងជាមួយលោកអ្នក ដូចជានិយោជក ម្ចាស់គណនីរួម អ្នកផ្តល់ប្រាតិភោគ អ្នកធានា និងអ្នកធានាសង ដោយមានការយល់ព្រមជាមុនពីលោកអ្នក និង/ឬ
  • ការទទួលបានពីប្រភពផ្សេងទៀតដែលលោកអ្នកបានផ្តល់ការយល់ព្រមក្នុងការបង្ហាញព័ត៌មានរបស់លោកអ្នក និង/ឬកន្លែងដែលមិនមានការរឹតត្បិតផ្សេងពីនេះ។
  • ការទទួលបានពីកាមេរ៉ាសុវត្តិភាព ដែលបានតំឡើងនៅទីតាំងរបស់យើងខ្ញុំ។
  • ការទទួលបានពីអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ និង/ឬភ្នាក់ងារអនុវត្តច្បាប់ដើម្បីបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន និងអតីតកាលរបស់លោកអ្នក។
  • ការទទួលបានពីព័ត៌មានដែលត្រូវបានផ្តល់ និង/ឬប្រមូលនៅពេលលោកអ្នកចូលគេហទំព័ររបស់យើងខ្ញុំ ដែលរួមមានឧបករណ៍ចល័ត ឬលេខកំណត់សំគាល់កុំព្យូរទ័រ (Computer’s IP address) របស់លោកអ្នក ឬការទទួលបានពីព័ត៌មានដែលប្រមូលបានតាមរយៈ Cookies នៅក្នុងគេហទំព័រមួយចំនួនរបស់យើងខ្ញុំ។ យើងខ្ញុំប្រើប្រាស់ Cookies ក្នុងគោលបំណងមួយចំនួនដូចជា (១) ដើម្បីរក្សាទុកនូវចំណាប់អារម្មណ៍របស់លោកអ្នកសម្រាប់ប្រភេទព័ត៌មាន ឬផលិតផលជាក់លាក់ណាមួយ (២) ការវិភាគបន្ថែមក្នុងគោលបំណងផ្តល់ផលិតផល និងសេវាកម្មជូនលោកអ្នក (៣) ដើម្បីកែលម្អផលិតផលរបស់យើងខ្ញុំ និង/ឬ (៤) ធ្វើបដិរូបកម្មសេវាកម្មរបស់យើងខ្ញុំជូនលោកអ្នក។ លោកអ្នកអាចកែតម្រូវការកំណត់ (Settings) នៅលើកម្មវិធីអ៊ីនធឺណិត (Browsers) និង/ឬឧបករណ៍ទូរសព្ទចល័តរបស់លោកអ្នក ដើម្បីទទួលបានការជូនដំណឹងនៅពេលលោកអ្នកទទួលបាន Cookies ឬឧបករណ៍តាមដានស្រដៀងគ្នាផ្សេងទៀតណាមួយ។ សូមយោងទៅកាន់ឯកសារកម្មវិធីអ៊ីនធឺណិត (Browsers) របស់លោកអ្នកដើម្បីពិនិត្យមើលថា តើឧបករណ៍តាមដានត្រូវបានអនុញ្ញាតឲ្យដំណើរការនៅលើកុំព្យូទ័រ និង/ឬឧបករណ៍ចល័តរបស់លោកអ្នក ឬស្នើសុំមិនទទួល​ Cookies ឬបិទ Cookies ប្រសិនបើលោកអ្នកមិនចង់ឱ្យមានការប្រមូលព័ត៌មាន តាមរយៈការប្រើប្រាស់ Cookies
    នោះ។

របៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ក្រៅពីចំណុចដែលបានបញ្ជាក់ខាងលើ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងគោលបំណងមួយឬច្រើនដូចខាងក្រោម៖

  • ដើម្បីវាយតម្លៃទម្រង់ពាក្យស្នើសុំ ឬសំណើរបស់លោកអ្នកចំពោះការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ
  • ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកតាមរយៈរបាយការណ៍ឥណទាន
  • ដើម្បីគ្រប់គ្រង និងថែរក្សាគណនី និងឥណទានរបស់លោកអ្នកដែលមានជាមួយយើងខ្ញុំ
  • ដើម្បីគ្រប់គ្រងអាជីវកម្មរបស់យើងខ្ញុំ​ និងទំនាក់ទំនងរបស់លោកអ្នកជាមួយយើងខ្ញុំឱ្យកាន់តែប្រសើរឡើង
  • ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីតម្រូវការវិនិយោគនាពេលបច្ចុប្បន្ន និងអនាគត និងស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក
  • ដើម្បីផ្តល់ជូនលោកអ្នកនូវព័ត៌មានអំពីផលិតផល សេវាកម្ម ការផ្តល់ជូនពិសេស និង/ឬការចូលរួមការប្រកួតប្រជែងរបស់យើងខ្ញុំនិង/ឬតតិយជនដែលលោកអ្នកចាប់អារម្មណ៍ និងដើម្បីទាក់ទងលោកអ្នកតាមរយៈសារអេឡិចត្រូនិក (SMS) ទូរស័ព្ទ ឬឧបករណ៍ចល័ត អ៊ីមែល ទូរសារ សំបុត្រ គេហទំព័រ ឬកម្មវិធីអ៊ីនធឺណិត (Browsers) បណ្តាញសង្គម និង/ឬបណ្តាញទំនាក់ទំនងសមស្របណាមួយផ្សេងទៀត
  • ដើម្បីធ្វើឱ្យផលិតផល និងសេវាកម្មរបស់យើងខ្ញុំកាន់តែប្រសើរឡើង និងដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មថ្មី
  • ដើម្បីជូនដំណឹងដល់លោកអ្នកអំពីអត្ថប្រយោជន៍ និងការផ្លាស់ប្តូរផលិតផល និងសេវាកម្ម
  • ដើម្បីគ្រប់គ្រងការផ្តល់ជូនពិសេស ការប្រកួតប្រជែង និងការផ្សព្វផ្សាយ
  • ដើម្បីឆ្លើយតបទៅនឹងការសាកសួរ និងបណ្តឹងរបស់លោកអ្នក និងដើម្បីដោះស្រាយវិវាទទូទៅ
  • ដើម្បីធ្វើបច្ចុប្បន្នភាព គួបបញ្ចូល និងកែលម្អភាពត្រឹមត្រូវរបស់កំណត់ត្រាយើងខ្ញុំ
  • ដើម្បីបង្កើតទិន្នន័យ របាយការណ៍ និងស្ថិតិដែលមិនបញ្ចេញឈ្មោះ ឬប្រមូលផ្តុំក្នុងសណ្ឋានមួយដែលមិនបញ្ជាក់អំពីអត្តសញ្ញាណរបស់លោកអ្នកជាបុគ្គល
  • ដើម្បីធ្វើការស្រាវជ្រាវក្នុងគោលបំណងវិភាគ ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ការស្វែងរកទិន្នន័យ និងការវិភាគប្រតិបត្តិការរបស់លោកអ្នកជាមួយយើងខ្ញុំ
  • ដើម្បីបំពេញលក្ខខណ្ឌនៃការបង្ហាញព័ត៌មានដែលច្បាប់តម្រូវឲ្យធនាគារ ស៊ីអាយអិមប៊ី អនុវត្ត
  • ដើម្បីធ្វើសវនកម្ម ការប្រតិបត្តិតាមច្បាប់ និងការគ្រប់គ្រងហានិភ័យ
  • ដើម្បីវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងធានារ៉ាប់រង
  • ដើម្បីផ្ទេរ ឬអនុប្បទានសិទ្ធិ ផលប្រយោជន៍ និងកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងណាមួយដែលលោកអ្នកមានជាមួយយើងខ្ញុំ
  • ដើម្បីការពារ ឬអនុវត្តសិទ្ធិរបស់យើងខ្ញុំក្នុងការសងបំណុលដែលជំពាក់យើងខ្ញុំ
  • ដើម្បីធ្វើការត្រួតពិនិត្យការប្រឆាំងការសម្អាតប្រាក់ សម្រាប់កំណត់ឧក្រិដ្ឋកម្ម ការស៊ើបអង្កេត ការការពារ និងការកាត់ទោស ដើម្បីប្រតិបត្តិតាមលក្ខខណ្ឌដាក់ទណ្ឌកម្មណាមួយ
  • ដើម្បីអនុវត្ត និង/ឬការពារសិទ្ធិណាមួយរបស់យើងខ្ញុំ និង/ឬ
  • សម្រាប់គោលបំណងផ្សេងទៀតដែលត្រូវបានតម្រូវ ឬអនុញ្ញាតដោយច្បាប់ បទប្បញ្ញត្តិ គោលការណ៍ណែនាំ និង/ឬអាជ្ញាធរពាក់ព័ន្ធ។

 

យើងខ្ញុំសូមធានាថា យើងខ្ញុំនឹងស្នើសុំការយល់ព្រមរបស់លោកអ្នកជាមុន មុនពេលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងក្រៅពីចំណុចណាមួយដែលបានចែងនៅក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ និងក្នុងបញ្ញត្តិពាក់ព័ន្ធនឹងឯកជនភាព ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរបស់លោកអ្នកជាមួយនឹង ធនាគារ ស៊ីអាយអិមប៊ី និង/ឬស្ថាប័ន CIMB Group ណាមួយ។

ការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ដោយជាផ្នែកមួយនៃការផ្តល់ជូនលោកអ្នកនូវផលិតផល និងសេវាកម្មរបស់យើងខ្ញុំ និងការគ្រប់គ្រង និង/ឬការដំណើរការផលិតផល និងសេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំអាចនឹងត្រូវបានតម្រូវឱ្យ ឬត្រូវបង្ហាញព័ត៌មានលោកអ្នក និង/ឬគណនីរបស់លោកអ្នក និង/ឬឥណទានរបស់លោកអ្នកដែលមានជាមួយយើងខ្ញុំ ក៏ដូចជាជាមួយស្ថាប័នណាមួយដែលស្ថិតក្នុងចង្កោម CIMB Group ទៅកាន់តតិយជនដូចខាងក្រោម៖

  • ក្រុមហ៊ុន និង/ឬស្ថាប័នដែលដើរតួជាភ្នាក់ងារ ក្រុមហ៊ុនសម្ព័ន្ធ អ្នកផ្តល់សេវាកម្ម ដៃគូអាជីវកម្ម អ្នកប្រឹក្សាជំនាញ ធនាគារ និង/ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតរបស់យើងខ្ញុំ ក្នុងឬក្រៅប្រទេសកម្ពុជា ក្នុងករណីចាំបាច់
  • ក្រុមហ៊ុន និង/ឬស្ថាប័នដែលជួយយើងខ្ញុំក្នុងការដំណើរការ និង/ឬបំពេញប្រតិបត្តិការផ្សេងទៀតដែលលោកអ្នកបានស្នើសុំ
  • ក្រុមហ៊ុន និង/ឬស្ថាប័នដែលជួយយើងខ្ញុំក្នុងការផ្តល់សេវាកម្មបន្ថែមដែលលោកអ្នកបានស្នើសុំ
  • ក្រុមហ៊ុន និង/ឬស្ថាប័នដែលផ្តល់សេវាកម្មជូនយើងខ្ញុំក្នុងការធ្វើការទំនាក់ទំនងអំពីផលិតផល និងសេវាកម្មរបស់យើងខ្ញុំដែលផ្តល់ជូនលោកអ្នក
  • ទីប្រឹក្សារបស់លោកអ្នក ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ គណនេយ្យករ សវនករ មេធាវី ទីប្រឹក្សាហិរញ្ញវត្ថុ ឬទីប្រឹក្សាជំនាញផ្សេងទៀត ដែលបានអនុញ្ញាតដោយលោកអ្នក
  • បុគ្គលណាមួយដែលលោកអ្នកបានជូនដំណឹង ថាបុគ្គលនោះទទួល​បានការអនុញ្ញាតឱ្យផ្តល់បញ្ជា ឬប្រើប្រាស់គណនីឬឥណទាន ឬផលិតផល ឬសេវាកម្មក្នុងនាមជាលោកអ្នក
  • តតិយជនណាមួយដែលកើតឡើងមកពីការរៀបចំឥណទានឡើងវិញដែលបានផ្តល់ជូនលោកអ្នក ឬការលក់បំណុល ឬការទិញ ឬលក់ក្រុមហ៊ុនណាមួយដោយ ធនាគារ ស៊ីអាយអិមប៊ី លុះត្រាតែអ្នកទទួលបានការប្រើប្រាស់ព័ត៌មានរបស់លោកអ្នកនោះ នឹងប្រើប្រាស់ព័ត៌មាននោះក្នុងគោលបំណងដូចគ្នាទៅនឹងលក្ខខណ្ឌដែលបាន​ផ្តល់ជូនយើងខ្ញុំ និង/ឬត្រូវបានប្រើប្រាស់ដោយយើងខ្ញុំពីដំបូង
  • អ្នកធានា ឬអ្នកផ្ដល់ប្រាតិភោគ​ណាមួយ ចំពោះឥណទានដែលយើងខ្ញុំបានផ្តល់ជូនលោកអ្នក
  • បុគ្គលណាមួយដែលមានបំណងទូទាត់សងឥណទានដែលនៅសល់ក្រោមឥណទានណាមួយ ដែលយើងខ្ញុំបាន   ផ្តល់ជូនលោកអ្នក
  • ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ អ្នកធានារ៉ាប់រង ឬឈ្មួញជើងសារធានារ៉ាប់រង ឬអ្នកផ្តល់សេវាធានាឥណទានដោយផ្ទាល់ ឬដោយប្រយោល
  • ស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជករ VISA International Services Association, MasterCard International Incorporated និងសមាគមកាតផ្សេងទៀតដែលទាក់ទងនឹងកាតឥណទាន និង/ឬកាតឥណពន្ធដែលយើងខ្ញុំបាន    ផ្តល់ជូនលោកអ្នក និង/ឬ
  • បុគ្គលណាមួយដែលជាប់ពាក់ព័ន្ធនឹងការអនុវត្ត ឬការការពារសិទ្ធិរបស់យើងខ្ញុំណាមួយក្រោមកិច្ចព្រមព្រៀងដែលលោកអ្នកមានជាមួយយើងខ្ញុំ

 

ដោយយោងតាមច្បាប់ជាធរមានណាមួយ រាប់បញ្ចូលទាំងបទប្បញ្ញត្តិ គោលការណ៍ណែនាំ និង/ឬកាតព្វកិច្ច ដែលមានអានុភាពអនុវត្តលើធនាគារ ស៊ីអាយអិមប៊ី។ ក្នុងករណីខ្លះ តតិយជនដែលបានរៀបរាប់ខាងលើ អាចស្ថិតនៅក្រៅប្រទេសកម្ពុជា។

 

បន្ថែមពីលើនេះ ធនាគារ ស៊ីអាយអិមប៊ី ពាណិជ្ជករ និងដៃគូយុទ្ធសាស្ត្ររបស់យើងខ្ញុំ អាចទាក់ទងលោកអ្នកអំពីផលិតផល សេវាកម្ម និងការផ្តល់ជូន ដែលយើងខ្ញុំជឿជាក់ថាអាចជាចំណាប់អារម្មណ៍របស់លោកអ្នក ឬផ្តល់ផលប្រយោជន៍ដល់លោកអ្នកផ្នែកហិរញ្ញវត្ថុ។ ទោះយ៉ាងណាក៏ដោយ សូមកត់សម្គាល់ថា យើងខ្ញុំនឹងបង្ហាញតែព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលនឹងមិនរាប់បញ្ចូលព័ត៌មានទាក់ទងនឹងកិច្ចការ ឬគណនីរបស់លោកអ្នក ដល់ពាណិជ្ជករ និងដៃគូយុទ្ធសាស្ត្ររបស់យើងខ្ញុំ ដោយទទួលបានការយល់ព្រមជាមុនពីលោកអ្នក ហើយដោយយោងតាមច្បាប់ជាធរមានណាមួយ រាប់បញ្ចូលទាំងបទប្បញ្ញត្តិ គោលការណ៍ណែនាំ និង/ឬកាតព្វកិច្ច ដែលមានអានុភាពអនុវត្តលើធនាគារ ស៊ីអាយអិមប៊ី។

 

លោកអ្នកអាចប្រាប់យើងខ្ញុំនៅពេលណាក៏បាន ប្រសិនបើលោកអ្នកមិនចង់ទទួលបានការទំនាក់ទំនងពាណិជ្ជកម្ម ពីយើងខ្ញុំ និង/ឬពីពាណិជ្ជករ និងដៃគូយុទ្ធសាស្ត្ររបស់យើងខ្ញុំ ដោយជូនដំណឹងដល់យើងខ្ញុំតាមរយៈអាសយដ្ឋាន លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែល ដែលបានផ្តល់ជូននៅទំព័រចុងក្រោយនៃសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ។ ការបញ្ជាជាលាយលក្ខណ៍អក្សរចុងក្រោយបង្អស់របស់លោកអ្នកមកយើងខ្ញុំ នឹងមានឧត្តមានុភាព។ ក្នុងករណីជាក់លាក់ណាមួយ ដែលការទំនាក់ទំនងពាណិជ្ជកម្មត្រូវបានបញ្ជូនតាមរយៈកម្មវិធីអ៊ីនធឺណិត (Browsers) ទៅឧបករណ៍ចល័តរបស់លោកអ្នក លោកអ្នកត្រូវអនុវត្តតាមដំណាក់កាលនីមួយៗដែលបានណែនាំ ដើម្បីបញ្ឈប់ការទទួលការទំនាក់ទំនងពាណិជ្ជកម្មពីយើងខ្ញុំនោះ។ សូមកត់សម្គាល់ថាការទំនាក់ទំនងមួយចំនួន ដូចជាការផ្តល់របាយការណ៍គណនី និងគេហទំព័ររបស់យើងខ្ញុំ នឹងមានផ្ទុកនូវព័ត៌មានស្តង់ដារទាក់ទងនឹងផលិតផល និងសេវាកម្មរបស់យើងខ្ញុំផ្សេងទៀតដែលមិនអាចដកចេញបាន ដោយមិនឲ្យប៉ះពាល់ដល់ការផ្តល់ជូនសេវាកម្ម និង/ឬផលិតផលរបស់យើងខ្ញុំ ប្រតិបត្តិការគណនី និង/ឬឥណទានរបស់លោកអ្នកជាមួយយើងខ្ញុំ និង/ឬការចំណាយបន្ថែមទៅលើលោកអ្នកឡើយ។

 

យើងខ្ញុំ នឹងចាត់ទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាលក្ខណៈឯកជន និងសម្ងាត់ ហើយយើងខ្ញុំ នឹងមិនបង្ហាញព័ត៌មានរបស់លោកអ្នកទៅបុគ្គលណាមួយផ្សេងទៀតក្រៅពី ធនាគារ ស៊ីអាយអិមប៊ី លើកលែងតែ៖

  • លោកអ្នកបានផ្តល់ការអនុញ្ញាត
  • ច្បាប់បានតម្រូវ ឬបានអនុញ្ញាតឱ្យយើងខ្ញុំបង្ហាញព័ត៌មាននោះ
  • មានការតម្រូវ ឬការអនុញ្ញាតដោយដីការបស់តុលាការ សាលាជម្រះក្តី ឬអាជ្ញាធរ ទោះបីជារដ្ឋាភិបាល ឬស្ថាប័នមានអំណាច (quasi-governmental) ដែលមានយុត្តាធិការលើធនាគារ ស៊ីអាយអិមប៊ី
  • ក្នុងករណីដែល យើងខ្ញុំ ផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងរបស់យើងខ្ញុំដែលមានជាមួយលោកអ្នក និង/ឬ
  • ក្នុងករណីដែល យើងខ្ញុំ ត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចរបស់យើងខ្ញុំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទោះបីជាស្ថិតនៅក្នុង ឬនៅក្រៅប្រទេសកម្ពុជា។

សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ព័ត៌មាន គឺជាទ្រព្យរបស់យើងខ្ញុំ ដូច្នេះធនាគារ ស៊ីអាយអិមប៊ី ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការធានាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងខ្ញុំ តែងតែត្រួតពិនិត្យឡើងវិញ និងអនុវត្តវិធានការសន្តិសុខខាងផ្នែកបច្ចេកទេស និងខាងផ្នែកគ្រប់គ្រងចុងក្រោយគេបង្អស់ នៅពេលដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

 

បុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី ត្រូវបានបណ្តុះបណ្តាលក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកប្រក​បដោយសុវត្ថិភាព  និងដោយការគោរពបំផុត។

ការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ធនាគារ ស៊ីអាយអិមប៊ី នឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយអនុលោមតាមសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ និង/ឬលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់លោកអ្នកជាមួយ ធនាគារ ស៊ីអាយអិមប៊ី និង/ឬស្ថាប័ន CIMB Group ក្នុងអំឡុងពេលដែលលោកអ្នកមានទំនាក់ទំនងជាមួយយើងខ្ញុំ ដែលរយៈពេលនោះ អាចជារយៈពេលមួយដែលចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ ធនាគារ ស៊ីអាយអិមប៊ី និង/ឬអតិថិជនរបស់ខ្លួន តាមការចាំបាច់ លើកលែងតែមានការតម្រូវផ្សេងដោយច្បាប់ និង/ឬក្នុងករណីដែលតម្រូវផ្សេងដោយគោលនយោបាយពាក់ព័ន្ធរបស់ធនាគារ ស៊ីអាយអិមប៊ី។

ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្តល់ជូនមានភាពមិនពេញលេញ

នៅពេលដែលមានការកំណត់ជាក់លាក់ (ឧទាហរណ៍ដូចជាបានកំណត់ជាក់លាក់នៅក្នុងទម្រង់ពាក្យស្នើសុំ ឬសំណើសុំបើកគណនី) លោកអ្នក ត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចដំណើរការពាក្យស្នើសុំរបស់លោកអ្នកក្នុងការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងខ្ញុំ។ ប្រសិនបើ លោកអ្នក បដិសេធមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួននោះ យើងខ្ញុំអាចនឹងមិនដំណើរការពាក្យស្នើសុំ ឬសំណើរបស់លោកអ្នក ឬផ្តល់ជូនលោកអ្នកនូវផលិតផល ឬសេវាកម្មរបស់យើងខ្ញុំបានឡើយ។

សិទ្ធិរបស់លោកអ្នកក្នុងការ ទទួល និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

យើងខ្ញុំ អាចជួយលោកអ្នកក្នុងការទទួល និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងខ្ញុំមាន ។

 

ប្រសិនបើ លោកអ្នក មានបំណងទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលរក្សាទុកជាមួយនឹងធនាគារ ស៊ីអាយអិមប៊ី ឬប្រសិនបើលោកអ្នកយល់ថាព័ត៌មានផ្ទាល់ខ្លួនទាំងនោះដែល រក្សាទុកដោយយើងខ្ញុំ មានភាពមិនត្រឹមត្រូវ មិនពេញលេញ មានការភាន់ច្រឡំ ឬមិនមានបច្ចុប្បន្នភាព លោកអ្នកអាចធ្វើការស្នើសុំមកយើងខ្ញុំដើម្បី  ទទួលបាន និង/ឬកែតម្រូវទិន្នន័យនោះបាន។

 

យើងខ្ញុំ នឹងខិតខំប្រឹងប្រែងបំពេញតាមការស្នើសុំរបស់លោកអ្នក ដើម្បីអាចអោយលោកអ្នកទទួលបាន ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលសមរម្យមួយ។

 

សូមកត់សម្គាល់ថា ធនាគារ ស៊ីអាយអិមប៊ី អាចនឹងដកហូតសិទ្ធិក្នុងការទទួល ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងស្ថានភាពជាក់លាក់មួយចំនួន ឧទាហរណ៍នៅពេលដែលយើងខ្ញុំមិនអាចបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នក ឬព័ត៌មានដែលបានស្នើសុំមានលក្ខណៈសម្ងាត់ខាងផ្នែកពាណិជ្ជកម្ម ឬក្នុងករណីដែលយើងខ្ញុំទទួលបានការស្នើសុំព័ត៌មានដដែលៗជាច្រើនលើកច្រើនសារ។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីមូលហេតុដែលយើងខ្ញុំមិនអាចបំពេញបានតាមការស្នើសុំរបស់លោកអ្នក។

 

សូមកត់សម្គាល់បន្ថែមទៀតថា ធនាគារ ស៊ីអាយអិមប៊ី អាចប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការកែតម្រូវសំណើដែលបានស្នើ និង/ឬអាចតម្រូវឲ្យផ្តល់ឯកសារភស្តុតាងព័ត៌មានថ្មីបន្ថែមទៀតដើម្បីជៀសវាងការក្លែងបន្លំ និងភាពមិនពិតប្រាកដ។

លោកអ្នក ក៏អាចជួយយើងខ្ញុំក្នុងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូចជាអាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទរបស់លោកអ្នកអោយមានបច្ចុប្បន្នភាព ដើម្បីអាចអោយយើងខ្ញុំបម្រើលោកអ្នកបានកាន់តែប្រសើរជាងមុន។

ការអនុវត្តជម្រើសក្នុងការបង្ហាញ ការរក្សាទុក និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

ដោយអនុលោមតាមសិទ្ធិ និងកាតព្វកិច្ចកិច្ចសន្យារបស់យើងខ្ញុំក្រោមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ លោកអ្នកអាច   អនុវត្តជម្រើសរបស់លោកអ្នកទាក់ទងនឹងការបង្ហាញ ការរក្សាទុក និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់ធ្វើដូច្នេះ សូមទាក់ទងមកកាន់យើងខ្ញុំតាមអាសយដ្ឋាន លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីម៉ែលដែលបាន   ផ្តល់ជូននៅទំព័រចុងក្រោយនៃសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជនភាពនេះ។

ការកែប្រែសេចក្តីជូនដំណឹងអំពីឯកជនភាព

សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជនភាពនេះ អាចត្រូវបានកែប្រែនៅពេលណាមួយនាពេលអនាគត។ សេចក្តីជូនដំណឹងអំពីការកែប្រែណាមួយ នឹងត្រូវបានផ្តល់ជូននៅលើគេហទំព័ររបស់ធនាគារ ស៊ីអាយអិមប៊ី និង/ឬដោយមធ្យោបាយទំនាក់ទំនងផ្សេងទៀតដែលធនាគារ ស៊ីអាយអិមប៊ី យល់ថាសមស្រប។

ទំនាក់ទំនងមកធនាគារ ស៊ីអាយអិមប៊ី អំពីឯកជនភាពរបស់លោកអ្នក និងរបៀបដែលយើងខ្ញុំគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក

 

ប្រសិនបើលោកអ្នកមានចម្ងល់ទាក់ទងនឹងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ ឬរបៀបដែលយើងខ្ញុំគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូមទាក់ទងមកផ្នែកសេវាកម្មអតិថិជនតាមរយៈ៖

ទូរសព្ទ

០២៣ ៩៨៨ ៣៨៨

អ៊ីមែល

customercare@cimb.com.kh

អាសយដ្ឋាន

ផ្នែកសេវាកម្មអតិថិជន

ធនាគារ​ ស៊ីអាយអិមប៊ី ភីអិលស៊ី

ជាន់ទី៨ អាគារ Exchange Square ផ្លូវលេខ​១០៦

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ១២២០២