កម្មវិធីពិសេស

ទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះរបស់លោកអ្នក

ឥណទានគេហដ្ឋាន

ទិញផ្ទះក្នុងក្តីសុបិន្តរបស់លោកអ្នកជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង ទំហំឥណទានរហូតដល់ ៨០% និងរយៈពេលរហូតដល់ ២៥ ឆ្នាំ។

តម្រូវការចាំបាច់

សម្រាប់ការស្នើសុំឥណទាន សូមអញ្ចើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្តសញ្ញាណបណ្ណ ឬ​​ លិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • កិច្ចព្រមព្រៀង ស្ដីពីការលក់ និងទិញអចលនទ្រព្យ
  • លិខិតបញ្ជាក់ពីចំណូល ដូចជាលិខិតបញ្ជាក់ពីការងារ បង្កាន់ដៃប្រាក់ខែ របាយការណ៍ធនាគារ និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត

បុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំរីករាយនឹងបម្រើលោកអ្នក អស់ពីសមត្ថភាព។

លក្ខខណ្ឌ

  • កម្មសិទ្ធិបុគ្គល ឬកម្មសិទ្ធិរួមគ្នា (ជនជាតិខ្មែរតែប៉ុណ្ណោះ)
  • អាយុសម្រាប់អ្នកដាក់ពាក្យសុំ ៖ អាយុចាប់ទី ១៨ ដល់ ៦៥ ឆ្នាំ
  • មានការធានារ៉ាប់រងអគ្គិភ័យដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក

កម្រៃសេវាផ្សេងៗ

ប្រភេទសេវាកម្ម កម្រៃសេវាកម្ម

សេវាធានារ៉ាប់រង ការវាយតម្លៃ និងឯកសារផ្លូវច្បាប់

អតិថិជនជាអ្នកទទួលបន្ទុក
កម្រៃជើងសារ ១% នៃទំហំឥណទានសរុប (អប្បបរមា ១.០០០ ដុល្លារអាមេរិក)