លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

កំណត់សំគាល់សំខាន់ៗ

បញ្ញត្តិ និងលក្ខខណ្ឌដែលគ្រប់គ្រងប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើ

បញ្ញត្តិ និងលក្ខខណ្ឌខាងក្រោមនេះ គឺសម្រាប់គ្រប់គ្រងគណនីរបស់អតិថិជនរបស់ធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី (ធនាគារ)

 

១.        បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

 

១.១​      ការបើកប្រតិបត្តិការទូទៅ និងការបិទគណនីដាក់ប្រាក់បញ្ញើ ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ហើយដែលអាចត្រូវបានបន្ថែមវិសោធនកម្មផ្លាស់ប្តូរលុបចោល និងកែប្រែ នៅ ពេលណាមួយ តាមឆន្ទានុសិទិ្ធរបស់ធនាគារ ដោយមាន ឬមិនមានការជូនដំណឹង ហើយអតិថិជន យល់ព្រមគោរពតាម និងបន្តអនុវត្តតាម​បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ វិសោធនកម្មការផ្លាស់ប្តូរ ការលុបចោលនិងការកែប្រែនៃបញ្ញត្តិ និងលក្ខខណ្ណទាំងនេះ។

១.២      និយមន័យនៃគណនីដាក់ប្រាក់បញ្ញើ ត្រូវរាប់បញ្ជូលរាល់ទម្រង់ គណនីប្រាក់បញ្ញើ សន្សំ គណនីចរន្ត និងគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលជាសេវាធនាគារកំពុងផ្តល់ ឬនឹងផ្តល់ជូន អតិថិជននាពេលអនាគត ។

១.៣      អតិថិជន (ម្ចាស់គណនី) ត្រូវផ្តល់ឯកសារស្តីពីអត្តសញ្ញាណ ឬការចុះបញ្ជីដែលមាន សុពលភាព និងឯកសារផ្សេងទៀត តាមការទាមទាររបស់ធនាគារ នៅពេលណាមួយសម្រាប់ ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើ។ អតិថិជនត្រូវធានាថា រាល់ឯកសារទាំងអស់ដែលបានផ្តល់ជូន ធនាគារត្រូវនៅមានសុពល ភាពនៅគ្រប់ពេល ។

១.៤      ការទទួលពាក្យសុំបើកគណនីប្រាក់បញ្ញើ ជាឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ ដែលរក្សា សិទិ្ធក្នុងការបដិសេធពាក្យសុំបើកគណនីនោះ​ ដោយមិនចាំបាច់បង្ហាញអំពីមូលហេតុ ហើយសេចក្តី សម្រេចរបស់ធនាគារ គឺជាសេចក្តីសម្រេចុងក្រោយ។

១.៥      តាមឆន្ទានុសិទិ្ធដាច់ខាតរបស់ខ្លួន ធនាគារអាចបិទគណនីដាក់ប្រាក់បញ្ញើ ដោយធ្វើការជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់គណនីនោះអំពីការបិទគណនីនោះ ហើយធនាគារមិនចាំបាច់ ផ្តល់នូវមូលហេតុណាមួយអំពីការបិទនោះទេ។ ម្ចាស់គណនីត្រូវបំពេញតាមលក្ខខណ្ឌចាំបាច់ផ្សេងៗ ដែលតម្រូវដោយធនាគារសម្រាប់ការបិទគណនី ប្រាក់បញ្ញើនោះ ប្រសិនបើមាន។

១.៦      ធនាគាររក្សាសិទ្ធិក្នុងការគិតកម្រៃសេវា សោហ៊ុយ ឬប្រាក់ពិន័យណាមួយ ដែលនឹងត្រូវបង់ ជាប្រាក់ដុល្លារអាមេរិក ឬ​ប្រាក់រៀលដែលមានតម្លៃសមមូល។

១.៧      ការដាក់ និងការដកប្រាក់បញ្ញើ អន្តរសាខាត្រូវបានអនុញ្ញាត ​ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌនៃ ចំនួនទឹកប្រាក់ ចំនួននៃប្រតិបត្តិការ និងកម្រៃ (បើមាន) តាមការកំណត់របស់ ធនាគារ។

១.៨      អតិថិជនត្រូវមានរាល់សេចក្តីអនុម័តយល់ព្រមចាំបាច់នានា ដែលច្បាប់តម្រូវ រួមទាំងការ អនុញ្ញាតពី អាជ្ញាធរមានសមត្ថិកិច្ចកម្ពុជា បើអាចអនុវត្តបាន សម្រាប់អនុញ្ញាតឲ្យអតិថិជនបើក រក្សា និងធ្វើប្រតិបត្តិការគណនីណាមួយនៅធនាគារ។ ធនាគារអាច ស្នើសុំឲ្យអតិថិជនផ្តល់ភស្តុតាង នៃសេចក្តីសម្រេចនោះនៅពេលណាក៏បាន ប៉ុន្តែធនាគារមិនមានកាតព្វកិច្ច បញ្ចាក់ និង/ឬផ្ទៀងផ្ទាត់ ពីភាពត្រឹមត្រូវនៃសេចក្តី្ហអនុម័តយល់ព្រមដែលបានទទួលនោះទេ។

១.៩      ធនាគាររក្សាសិទិ្ធក្នុងការស្នើសុំឲ្យអតិថិជនផ្តល់ព័ត៌មាន ឬឯកសារបន្ថែម ស្របតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភារវកម្ម និង/ឬ បទប្បញ្ញតិ្តប្រហាក់ប្រហែលនេះ ដែលអនុវត្តនៅប្រទេសកម្ពុជា ហើយអតិថិជនត្រូវផ្តល់នូវព័ត៌មាន ឬឯកសារទាំងនោះភ្លាមៗ ទៅ ធនាគារនៅពេលដែលមានការស្នើសុំ។

១.១០    អតិថិជនត្រូវជូនដំណឹងទៅធនាគារ ជាលាយលក្ខណ៍អក្សរក្នុងពេលឆាប់បំផុតដែលអាច ធ្វើទៅបានអំពីការបញ្ជា ឬការផ្លាស់ប្តូរព័ត៌មាននៃកំណត់ត្រាផ្សេងៗដូចជាការផ្លាស់ប្តូរ ហត្ថលេខា /ហត្ថលេខី អាស័យដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួន ឬក្រុមហ៊ុន។ល។ ធនាគារមិនទទួលខុសត្រូវ ចំពោះការ ខាតបង់ ការយឺតយ៉ាវ ឬការខកខានណាមួយដែលកើតឡើង ចំពោះម្ចាស់គណនី បណ្តាលមកពីការ ផ្លាស់ប្តូរព័ត៌មានខាងលើ ឬការបញ្ជាដោយមិនបានជូន ដំណឹងឲ្យបានត្រឹមត្រូវមកធនាគារនោះទេ។

១.១១    ម្ចាស់គណនីដែលទទួលការប្រាក់ ត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក និង/ឬ អាករ តាមការ កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និង/ឬ អាជ្ញាធរអាណាព្យាបាលណាមួយផ្សេងទៀតនៅពេល ណាមួយ។

១.១២    គណនីដែលមិនមានប្រតិបត្តិការរយៈពេលមួយ (១) ឆ្នាំ ឬលើសពីនេះ ត្រូវចាត់ទុកថាជា គណនីនៅស្ងៀម ឬគ្មានសកម្មភាព។ ដើម្បីធ្វើឲ្យគណនីនៅស្ងៀម ឬគ្មានសកម្មភាព នេះមានដំណើរ ការឡើងវិញ អតិថិជនត្រូវធ្វើប្រតិបត្តិការលើគណនីនេះនៅសាខាដែលបានបើកគណនី ឬ សាខា ផ្សេងទៀតរបស់ធនាគារ។

១.១៣      ធនាគារអាចធ្វើការកាត់កងសមតុល្យឥណទានណាមួយ ឬ ទាំងអស់ ក្រោមគណនីណា មួយ រួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើមានកាលកំណត់ដែលបានបើកនៅធនាគារ សម្រាប់ធ្វើ ការទូទាត់បំណុលណាមួយដែលម្ចាស់គណនីអាចមាននៅជំពាក់ ហើយមិនទាន់បានទូទាត់។

១.១៤    នៅមុនពេលដាក់ប្រាក់បញ្ញើ អតិថិជនត្រូវធានាថារាល់ព័ត៌មានចាំបាច់ ដែលតម្រូវក្នុងប័ណ្ណ ដាក់ប្រាក់បញ្ញើ ឬ ទូទាត់ប្រាក់ត្រូវតែបំពេញឲ្យត្រឹមត្រូវ។ អតិថិជនត្រូវចុះហត្ថលេខាឲ្យបានត្រឹមត្រូវ និងពេញលេញចំពោះការកោសលុប ឬ ផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើ ឬទូទាត់ប្រាក់។ រាល់ការដាក់ប្រាក់បញ្ញើ ត្រូវធ្វើឡើងដោយបំពេញទម្រង់ស្តង់ដាដែលធនាគារផ្តល់ជូន ហើយត្រូវ បំពេញព័ត៌មានក្នុងទម្រង់នោះឲ្យបានត្រឹមត្រូវបំផុតតាមការណែនាំ។

១.១៥    ធនាគារសូមរក្សាសិទិ្ធធ្វើវិសោធនកម្ម ឬផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើ តាម ការផ្តល់យោបល់ ក្នុងករណីដែលមានការភ័ន្តច្រឡំ ឬ ព័ត៌មានខុស។

១.១៦    ការដាក់ប្រាក់បញ្ញើណាមួយ ឬបញ្ចូលទៅក្នុងគណនី សម្រាប់បើកប្រាក់ដោយ មូលប្បទានប័ត្រ ប័ណ្ណផ្ទេរប្រៃណីយ៍ ប័ណ្ណទូទាត់សាច់ប្រាក់ រូបិយណត្តិ ប័ណ្ណសងតាមបញ្ជា ផលប័ត្រពាណិជ្ជកម្ម ឬ បញ្ជាទូទាត់ (ឧបករណ៍ទូទាត់សងប្រាក់) មានអានុភាពអនុវត្ត និងសុពលភាព តែក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះត្រូវបានផាត់ទាត់ និងទូទាត់យ៉ាង ត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះ ត្រូវបានបង្វិលមកវិញ ដោយមិន ត្រូវបានទូទាត់ ធនាគារត្រូវមានសិទ្ធិកាត់ទឹកប្រាក់ពីគណនីនោះ និងគិតកម្រៃ លើចំណាយណាមួយ ដែលអាចកើតមាន ពាក់ព័ន្ធនឹងការប្រមូលឧបករណ៍ទូទាត់សងប្រាក់នោះ។ ប័ណ្ណដាក់ប្រាក់បញ្ញើ ដែលធនាគារអាចចេញជូន ត្រូវចាត់ទុកជាមោឃៈ ជាស្វ័យប្រវត្តិ ដោយមិនតម្រូវឲ្យធនាគារជូន ដំណឹងទៅម្ចាស់គណនីនោះទេ។

១.១៧   ឥណទាន ប័ណ្ណឥណទាន ឬ ការទូទាត់ផ្សេងទៀតដែលធនាគារអាចទទួលយកបាន ក្រោម ទម្រង់ជាសាច់ប្រាក់ ឬ ជាមូលប្បទានប័ត្រ មិនប៉ះពាល់ដល់បណ្តឹងទាមទារសំណង ដែលកំពង់ធ្វើ ឬ មានបំណងនឹងធ្វើ ដើម្បីទាមទារចំនួនទឹកប្រាក់ដែលនៅសល់ទាំងស្រុងនោះទេ។

១.១៨    ការទាមទារ ឬ ការជូនដំណឹងទៅម្ចាស់គណនីដែលធនាគារធ្វើជាលាយលក្ខណ៍អក្សរ ហើយដែលបានផ្ញើរជូនទៅម្ចាស់គណនី ត្រូវចាត់ទុកថាបានផ្តល់ជូន ប្រសិនបើប្រគល់ជូនម្ចាស់ គណនីដោយផ្ទាល់ ឬ បន្ទាប់ពីបានផ្ញើរជូនតាមប្រៃនីយ៍ទៅអាសយដ្ឋាន ចុងក្រោយរបស់ម្ចាស់ គណនីដែលបានដឹង និងបានប្រគល់ជូនធនាគារ។

១.១៩    រាល់គណនីដែលរក្សាទុក ឬ ប្រតិបត្តិការជាមួយធនាគារ និងរាល់ឯកសារទាំងអស់ ដែលអតិថិជនមាន ដូចជាសៀវភៅសន្សំ ប័ណ្ណដាក់ប្រាក់បញ្ញើដែលចេញដោយធនាគារ មិនអាចត្រូវ បានប្រើប្រាស់ដោយម្ចាស់គណនី ជាប្រាតិភោគក្នុងទម្រង់ណាមួយបានឡើយ ទោះបីជាចុះ ឬ មិនចុះបញ្ជី ដោយមិនមានការយល់ព្រម ជាលាយលក្ខណ៍អក្សរពីធនាគារ ដែលមានឆន្ទានុសិទ្ធិ យល់ព្រម ឬ មិនយល់ព្រម ហើយធនាគារមិនចាំបាច់ ផ្តល់ហេតុផលពីការបដិសេធឡើយ។

១.២០    ការបិទគណនីណាមួយត្រូវធ្វើឡើងដោយមានវត្តមានម្ចាស់គណនីផ្ទាល់ តាមរយៈ ទម្រង់ បែបបទជាលាយលក្ខណ៍អក្សរតាមតម្រូវការរបស់ធនាគារ។

១.២១    ការដកប្រាក់តាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ត្រូវអនុលោមតាមបញ្ញត្តិ និង លក្ខខណ្ឌគ្រប់គ្រង​ប្រតិបត្តិការនៃកាតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM​ Card)។

១.២២   ក្នុងករណីគណនីប្រាក់បញ្ញើមានបុគ្គលពីរ ឬច្រើន (“គណនីរួម”) បញ្ញត្តិ​ និងលក្ខខណ្ឌ ទាំងនេះត្រូវអនុវត្តចំពោះម្ចាស់គណនីរួមទាំងអស់ដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗត្រូវ ទទួលខុសត្រូវជាលក្ខណៈបុគ្គលចំពោះធនាគារ នូវចំនួនទឹកប្រាក់ទាំងស្រុងរបស់ម្ចាស់ គណនីរួម ទាំងអស់។ ក្នុងករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ម្ចាស់គណនីរួម ផ្សេងទៀត ជាអ្នកមានសិទ្ធិក្នុងការទទួលនូវប្រាក់ ការប្រាក់​ក្នុងគណនីរួមនោះ ដោយមានការយល់ ព្រមជាមុន ពីធនាគារ និងដោយអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ដើម្បីធ្វើការផ្ទេរ ពីគណនីរួមនោះ ទៅបុគ្គលណាម្នាក់ ឬ គណនីមួយទៀត ឬ បិទគណនី ឬ ដកសាច់ប្រាក់ ចេញពីគណនីរួមនោះ ហើយដោយត្រូវទូទាត់ឲ្យអស់នូវចំនួនទឹកប្រាក់ដែលនៅជំពាក់ធនាគារ។

១.២៣   ម្ចាស់គណនី យល់ព្រមអនុញ្ញាតឲ្យធនគារ ដកចំនួនទឹកប្រាក់ ដែលបានផ្ទេរចូលគណនី របស់ខ្លួនដោយ មានការភាន់ច្រឡំ ឬ កំហុសដោយមិនចាំបាច់ទទួលបាន ការយល់ព្រមជាមុន ពីម្ចាស់គណនីឡើយ។

១.២៤   គណនី​នៅស្ងៀម ឬគ្មានសកម្មភាព ដែលគ្មានសកម្មភាព​រយៈពេល ១០ឆ្នាំជាប់ៗគ្នា រាប់​ចាប់ពីកាលបរិច្ឆេទប្រើប្រាស់ចុងក្រោយ នឹងត្រូវបិទ​ ហើយចំនួនទឹកប្រាក់ដែលមានក្នុងគណនី នឹងត្រូវផ្ទេរទៅកាន់ធនាគារ​ជាតិនៃកម្ពុជា ជាមួយនឹងឯកសារគាំទ្រដែលធនាគារ ​ជាតិនៃកម្ពុជា តម្រូវ។

 

២.       គណនីប្រាក់បញ្ញើសន្សំ

 

២.១      ធនាគារអាចតម្រូវឲ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូង សម្រាប់បើកគណនី ប្រាក់បញ្ញើ សន្សំ និងសមតុល្យអប្បបរមា ដែលត្រូវរក្សាទុកក្នុងគណីប្រាក់បញ្ញើសន្សំនៅគ្រប់ពេល។ ធនាគារ រក្សាសិទិ្ធផ្លាស់ប្តូរលក្ខខណ្ឌតម្រូវសម្រាប់ ទឹកប្រាក់ដំបូង និងសមតុល្យ អប្បបរមាដែលត្រូវរក្សា ទុកក្នុងគណីប្រាក់បញ្ញើសន្សំ ដោយជូន ឬ មិនជូនដំណឹងជាមុន។

២.២      ការទូទាត់ការប្រាក់របស់គណនីប្រាក់បញ្ញើសន្សំ ត្រូវគណនាផ្អែកលើសមតុល្យ ដែលមាន ប្រចាំថ្ងៃ និងអត្រាការប្រាក់ធម្មតា ​ និងគោលនយោបាយរបស់ធនាគារ ហើយការប្រាក់នោះ ត្រូវបានបញ្ចូលទៅគណនីប្រាក់បញ្ញើសន្សំជាប្រចាំនៅថ្ងៃចុងក្រោយនៃខែជារៀង រាល់ខែ ឬ នៅ​កាលបរិច្ចេទផ្សេងដែលកំណត់ដោយធនាគារតាមឆន្ទានុសិទ្ធិរបស់ខ្លួន។

២.៣     រាល់ប្រាក់បញ្ញើ អាចដាក់ក្នុងគណនីប្រាក់បញ្ញើសន្សំដោយមាន ឬ មិនមានសៀវភៅ​ប្រាក់បញ្ញើ ក្នុងលក្ខខណ្ឌដែលថាការដាក់ប្រាក់នេះ​ត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើ​ដែលបានបំពេញត្រឹមត្រូវ។

២.៤      ការដកប្រាក់បញ្ញើអាចធ្វើបានដោយម្ចាស់គណនីផ្ទាល់តែប៉ុណ្ណោះ ដោយម្ចាស់ គណនីត្រូវ​ផ្តល់ ឬ បង្ហាញមកធនាគារនូវឯកសារអត្តសញ្ញាណរបស់ម្ចាស់គណនី ឬសៀវភៅគណនីប្រាក់បញ្ញើ​សន្សំ​​​របស់ម្ចាស់គណនី និងប័ណ្ណដកប្រាក់ដែលបានបំពេញត្រឹមត្រូវ និងឯកសារពាក់ព័ន្ធផ្សេងទៀត ដែលធនាគារអាចស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។ នៅពេលដែលម្ចាស់គណនីដកប្រាក់ទាំង​អស់​​ពីគណនីប្រាក់បញ្ញើសន្សំ គណនីនោះត្រូវចាត់ទុកថាបានបិទ។

២.៥      រាល់ការដកប្រាក់ទាំងអស់ត្រូវអាស្រ័យលើក្រដាសរូបិយវត្ថុ ឬរូបិយបណ្ណដែលមាន តាម ឆន្ទានុសិទ្ធិតែ​មួយគត់របស់ធនាគារ ហើយធនាគារមិនទទួលខុសត្រូវចំពោះម្ចាស់គណនី លើអត្រាប្តូរ ប្រាក់របស់ធនាគារឡើយ។ ម្ចាស់គណនីត្រូវទទួលខុសត្រូវ រាល់ខូចខាត ឬការខាតបង់ផ្សេងៗដែល ទទួលរងទាក់ទងនឹងការប្តូរប្រាក់ ការទិញ ឬការលក់ប្រាក់ដែលធនាគារនឹងកំណត់ ហើយធនាគារ មិនទទួលខុសត្រូវចំពោះម្ចាស់គណនីឡើយ។

២.៦      ធនាគារមិនទទួលខុសត្រូវចំពោះការកត់ត្រាណាមួយ ឬចំនួនទឹកប្រាក់ដែល មិនមានក្នុង សៀវភៅគណនីប្រាក់បញ្ញើសន្សំ ដោយគ្មានហត្ថលេខារបស់បុគ្គលិក ដែលមានសិទ្ធិរបស់ធនាគារ ឬ ការ​បញ្ជាក់ដោយបោះពុម្ពចេញពីម៉ាស៊ីនដកប្រាក់ធនាគារឡើយ។ ម្ចាស់គណនី ត្រូវត្រួតពិនិត្យរាល់ ការបញ្ចូលទិន្នន័យនៅក្នុងសៀវភៅគណនីប្រាក់បញ្ញើសន្សំ មុនពេលចាកចេញពីធនាគារ ហើយត្រូវ ជូនដំណឹងទៅធនាគារនៅមុនពេលចាកចេញអំពីកំហុសឆ្គង ភាពមិនត្រឹមត្រូវ ឬ ភាពមិនប្រក្រតី ដែលមានក្នុងគណនី បើមិនដូច្នោះទេ រាល់ទិន្នន័យ និងកំណត់ត្រាដែលត្រូវបានបញ្ចូល ក្នុងសៀវភៅ គណនីប្រាក់បញ្ញើសន្សំ ត្រូវបានចាត់ទុកជាទិ​ន្នន័យចុងក្រោយ ត្រឹមត្រូវ និងមានសពុលភាព។

២.៧      ម្ចាស់គណនីត្រូវធ្វើការជូនដំណឹងជាលាយលក្ខអក្សរជាបន្ទាន់ទៅធនាគារ ក្នុងករណី សៀវភៅគណនីប្រាក់បញ្ញើសន្សំត្រូវ​បានលួច ឬបាត់បង់។ ធនាគារមិនទទួលខុស ត្រូវចំពោះការខាត បង់ណាមួយ ដែលកើតមានដល់ម្ចាស់គណនី ប្រសិនបើបុគ្គលដែលគ្មានការអនុញ្ញាតទទួលបាននូវ សៀវភៅគណនីប្រាក់បញ្ញើសន្សំ ហើយក្លែងបន្លំដកប្រាក់នូវចំនួនណាមួយ ដែលជាកម្មសិទ្ធិរបស់ ម្ចាស់គណនី មុនពេលដែលធនាគារ ទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបាត់បង់ សៀវភៅបញ្ញើសន្សំ។ ធនាគារ នឹងគិតកម្រៃសម្រាប់ការផ្តល់នូវសៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មី ក្នុងលក្ខខណ្ឌដែលម្ចាស់គណនីបានចុះហត្ថលេខាត្រឹមត្រូវលើលិខិតធានាសំណង។

២.៨      ការផ្តល់សៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មី នឹងត្រូវធ្វើនៅសាខា ដែលបានបើកគណនីប្រាក់ បញ្ញើសន្សំ នោះតែប៉ុណ្ណោះ។

២.៩      ប្រសិនបើម្ចាស់គណនីមានបំណងចង់បិទគណនីប្រាក់បញ្ញើសន្សំរបស់គាត់ គាត់ត្រូវមាន វត្តមានដោយផ្ទាល់នៅធនាគារ ដោយបង្ហាញនូវឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅគណនីប្រាក់ បញ្ញើសន្សំ និងបំពេញេទម្រង់បែបបទស្នើសុំបិទគណនី។ ធនាគារមិនទទួលការបិទគណនី ដោយ អតិថិជនជូនដំណឹងតាមរយៈទូរស័ព្ទ អ៊ីម៉ែល ឬ ទម្រង់ផ្សេងទេ។

២.១០    កម្រៃសេវានឹងត្រូវគិតចំពោះគណនីប្រាក់បញ្ញើសន្សំ​ ដែលត្រូវបានស្នើសុំបិទក្នុងអំឡុងរយៈ ពេល ៦ (ប្រាំមួយ)ខែ ក្រោយពីកាលបរិច្ចេទបើកគណនីនោះ។

 

៣.        គណនីចរន្ត

 

៣.១      ធនាគារអាចតម្រូវឲ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូង សម្រាប់បើកគណនីចរន្តថ្មី។ មិន មានសមតុល្យអប្បបរមាដែលត្រូវរក្សាក្នុងគណនីចរន្តទេ ហើយគណនីចរន្តនេះ គឺជាគណនីបញ្ញើ ដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗ ត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដូចដែលបាន កំណត់។

៣.២     ពាក្យស្នើសុំសៀវភៅមូលប្បទានប័ត្រត្រូវធ្វើក្នុងទម្រង់ដែលធនាគារបានកំណត់។ ម្ចាស់ គណនីត្រូវទទួលយកសៀវភៅមូលប្បទានប័ត្រដោយខ្លួនឯងផ្ទាល់នៅធនាគារ ឬផ្ញើរជូនទៅដល់ អាសយដ្ឋានដែលបានផ្តល់ដោយម្ចាស់គណនី។​ ការស្នើសុំសៀវភៅមូលប្បទានបត្រ័បន្ទាប់អាចធ្វើ បានតាមរយៈការបំពេញទម្រង់ស្នើសុំដែលមានក្នុង សន្លឹកសៀវភៅមូលប្បទានបត្រ័ លុះត្រាតែ គណនីអ្នកស្នើសុំត្រូវបានពិនិត្យត្រឹមត្រូវ។ ការទទួល យកសៀវភៅមូលប្បទានបត្រ័ដោយតតិយជន អាចអនុញ្ញាតទៅបាន លុះត្រាតែមានការណែនាំជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។

៣.៣     មូលប្បទានប័ត្រសម្រាប់​ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការ ទូទាត់មូលប្បទានប័ត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន ដោយប្រើប្រាស់ មូលប្បទានប័ត្រដែលធនាគារផ្តល់ឲ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរដោយ អេឡិចត្រូនិច អគ្គីសនី ​និងទឹកខ្មៅដែលអាចលុប បានសម្រាប់សរសេរលើមូលប្បទានបត្រ័ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ ធនាគារមិនទទួលខុសត្រូវចំពោះការខូចខាត ដែលបណ្តាលមកពី ការប្រើប្រាស់ម៉ាស៊ីន វាយអក្សរដោយអេឡិចត្រូនិច អគ្គិសនី និងទឹកខ្មៅដែលអាចលុបបាននៅ លើមូលប្បទានប័ត្រឡើយ។

៣.៤      ម្ចាស់គណនីត្រូវរក្សាទុករាល់មូលប្បទានប័ត្រនៅក​ន្លែងដែលមានសុវត្ថិភាពគ្រប់ពេល។ ម្ចាស់គណនីត្រូវជូនដំណឹងទៅធនាគារដោយលាយលក្ខជាអក្សរជាបន្ទាន់ ប្រសិនបើមូលប្យទានប័ត្រ ណាមួយបានបាត់។ ធនាគារមិនទទួលខុសត្រូវក្នុងការខាតបង់ ឬ ខូចខាតកើតមានឡើងដល់ម្ចាស់ គណនី ដែលបណ្តាលមកពីការដកប្រាក់ដោយក្លែងបន្លំណាមួយ ឬ ដោយភាពធ្វេសប្រហែសរបស់ ម្ចាស់គណនីមុនពេលធនាគារទទួលបានការជូនដំណឹងជាលាយ លក្ខណ៍អក្សរពីការបាត់ មូលប្បទានប័ត្រឡើយ។

៣.៥      ប្រសិ​នបើម្ចាស់គណនីចេញមូលប្បទានបត្រ័ចំនួនច្រើន ឬ ការបញ្ជាឲ្យទូទាត់ចំនួនច្រើន ចេញពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នានៃមូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ នោះលើសសមតុល្យដែលមានក្នុងគណនី ឬ ការព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើ ប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់មូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ចំពោះមូលប្បទាន័ត្រ ណាដែលយកមកបង្ហាញស្នើសុំទូទាត់មុន ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានប័ត្រ ឬ ការបញ្ជាទូទាត់ឡើយ។

៣.៦      ការទូទាត់មូលប្បទានប័ត្រជាសាច់ប្រាក់នៅអន្តរសាខា ដោយម្ចាស់គណនីចរន្តជារូបវន្ត បុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះ មានសមតុល្យគ្រប់គ្រាន់ក្នុងការដក និងបង់កម្រៃ សេវាផ្សេងៗសំរាប់ការទូទាត់ដែលធនាគារកំណត់។

៣​.៧     ការជូនដំណឹងអំពីគោលបំណងបញ្ឃប់ការទូទាត់មូលប្បទានប័ត្រ ត្រូវធ្វើឡើងជាលាយ លក្ខអក្សរក្នុងទម្រង់បែបបទ និងខ្លឹមសារដែលធនាគារបានកំណត់ ហើយលិខិតជូនដំណឹងនេះ ត្រូវរួមមានព័ត៌មានលម្អិតដូចជា លេខមូលប្បទានប័ត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែល ត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ ទូទាត់មូលប្បទានប័ត្រក្នុងគណនីចរន្ត បន្ទាប់ពីបានទទួលនូវការជូន ដំណឹងឲ្យបញ្ឈប់ការទូទាត់ជា លាយលក្ខណ៏អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវ ឬសងចំពោះការខូចខាត របស់ម្ចាស់គណនី ដែលបណ្តាលមក ពីការធ្វេសប្រហែសណាមួយ ការមិនទទួលបានលិខិតជូន ដំណឹង ឬ ការគ្រប់គ្រងរបស់ធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារមិនទទួលយក នូវរាល់ការបញ្ជារឲ្យបញ្ឈប់ការទូទាត់មូលប្បទានប័ត្រដែលផ្តល់ដំណឹងមក ធនាគារដោយផ្ទាល់មាត់ តាមទូរស័ព្ទ តេឡិច ឬ តេឡេក្រាមឡើយ លើកលែងតែមានការ បញ្ជារឲ្យបញ្ឈប់ការទូទាត់នោះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៏អក្សរពីម្ចាស់ គណនីភ្លាមៗក្រោយពេលបញ្ជាដោយផ្ទាល់មាត់។ ធនាគារមិនទទួលខុសត្រូវ ទោះបីក្នុង កាលៈទេសៈណាក៏ដោយ សម្រាប់ការខាតបង់ដែលកើតមាន ចំពោះម្ចាស់គណនី ទាក់ទងនឹង ការជូនដំណឹងបញ្ឃប់ការទូទាត់ដោយផ្ទាល់មាត់ ទូរសព័្ទ តេឡិច ឬ តេឡេក្រាម ដែលគ្មានការបញ្ចាក់ ជាលាយលក្ខណ៏អក្សរពីម្ចាស់គណនី។ ធនាគាររក្សារសិទិ្ធក្នុងការ គិតកម្រៃសេវាដោយឆន្ទានុសិទ្ ធិរបស់ខ្លួន ដើម្បីបញ្ឈប់ការទូទាត់នីមួយៗ និងរៀងរាល់លើក។

៣.៨      ធនាគារនឹងបញ្ជូនមូលប្បទានប័ត្រនោះទៅឲ្យអ្នកស្នើសុំទូទាត់វិញ ដោយផ្តល់ ឬ មិនចាំបាច់ ផ្តល់មូលហេតុក្នុងករណីមូលប្បទានប័ត្រនោះមិនអាចទូទាត់បាន។ ធនាគារនឹងមិនទទួលខុសត្រូវ ចំពោះអ្នកចេញមូលប្បទានប័ត្រ អ្នកទទួល ឬ តតិយជនក្នុងករណីមូលប្បទានប័ត្រគ្មានសំវិធានធន ឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការពិន័យចំពោះ មូលប្បទានប័ត្រគ្មានសំវិធានធន តាមឆន្ទានុសិទ្ធិតែ មួយគត់របស់ខ្លួន។

៣.៩      ប្រតិបត្តិការដកប្រាក់អាចធ្វើទៅបានដោយអាស្រ័យលើលក្ខខណ្ឌ និងមូលនិធិក្នុងគណនី ចរន្តនោះ។ ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីចរន្ត និង/ឬ មូលប្បទានប័ត្រគ្មានសំវិធានធន ប្រសិន បើគណនីនោះមានសំវិធានធនមិនគ្រប់គ្រាន់ ហើយចេញមូលប្បទានប័ត្រ ដោយផ្អែកលើវិធាន គ្រប់គ្រងមូលប្បទានប័ត្រគ្មានសំវិធានធន។

៣.១០   លើកលែងមានការកំណត់ផ្សេង ចំពោះវិធានរបស់ធនាគារដែលគ្រប់គ្រង សេវាធនាគារតាម ប្រព័ន្ធអ៊ីនធើណេត របាយការណ៏គណនីនឹងត្រូវផ្តល់ជូនរៀងរាល់មួយខែម្តង ដែលម្ចាស់គណនីអាច មកទទួលយកនៅសាខា ដែលបានបើកគណនី លើកលែងតែមាន ការណែនាំផ្សេងដោយធនាគារ។ ម្ចាស់គណនីត្រូវត្រួតពិនិត្យមើលប្រតិបត្តិការ ដែលបានកត់ត្រានៅក្នុងរបាយការណ៏ និងជូនដំណឹង មកធនាគារវិញ ប្រសិនបើមានកំហុសណាមួយ ភាពមិនប្រក្រតីភាពខុសគ្នា ការទាមទារ ឬ ការដក ប្រាក់ដោយគ្មានការអនុញ្ញាតណាមួយ។ ប្រសិនបើធនាគារមិនបានទទួលនូវការជូនដំណឹងជា លាយលក្ខអក្សរ អំពីកំហុសឆ្គង ឬ ភាពមិនត្រឹមត្រូវទាក់ទងនឹងការដកប្រាក់ ឬ ដាក់ប្រាក់ដែលមាន កត់ត្រានៅក្នុងរបាយការណ៏ ក្នុងអំឡុងពេល១៤ (ដប់បួន)ថ្ងៃ បន្ទាប់ពីថ្ងៃចុងក្រោយនៃខែ ដែលរបាយការណ៏នោះចេញ ធនាគារត្រូវសន្មត់ថាម្ចាស់គណនីយល់ព្រមនូវការកំណត់ត្រា ក្នុង របាយការណ៏នោះថាមានភាពត្រឹមត្រូវទាំងប្រតិបត្តិការ និងកាលបរិច្ឆេទ។

៣.១១   ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវាពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកម្រៃសេវាសម្រាប់ ការផ្តល់សៀវភៅមូលប្បទានប័ត្រ និងការបិទគណនីចរន្ត។

៣.១២   ការបិទគណនីចរន្ត ត្រូវធ្វើឡើងដោយម្ចាស់គណនីជាលាយលក្ខណ៏អក្សរ តាមទម្រង់ បែបបទពីធនាគារ។ ធនាគារមិនទទួលយកការជូនដំណឹងអំពីការបិទគណនីចរន្ត ដោយផ្ទាល់មាត់ តាមទូរស័ព្ទេ តេឡិច អ៊ីម៉ែល ឬ តេឡេក្រាម។ រាល់មូលប្បទានប័ត្រដែលនៅសល់ទាំងអស់ គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត។ មូលប្បទានប័ត្រដែលមិនទាន់ប្រើប្រាស់ ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។

 

៤         គណនីប្រាក់បញ្ញើមានកាលកំណត់

 

៤.១      ធនាគារត្រូវបញ្ជាក់អំពីចំនួនទឹកប្រាក់អប្បបរមាសម្រាប់បញ្ញើមានកាលកំណត់ និង រយៈពេលតម្កល់ប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការផ្លាស់ប្តូរចំនួនទឹកប្រាក់អប្បបរមានៃប្រាក់បញ្ញើ និងរយៈពេលតម្កល់នៅពេលណាមួយនាពេលអនាគត តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។

៤.២      ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់ បញ្ញើដែលមាន ហត្ថលេខា បញ្ជាក់របស់បុគ្គលិកធនាគារ ហើយប័ណ្ណនោះមិនមែនជា ឯកសារបញ្ជាក់កម្មសិទិ្ធ នោះទេ។

៤.៣      ការប្រាក់របស់គណនីបញ្ញើមានកាលកំណត់ គឺស្ថិតនៅក្នុងអត្រា ដែលបានឯកភាពគ្នារវាង ធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តរបស់ធនាគារជា ធរមាន។

៤.៤      ការដកប្រាក់ផ្នែកណាមួយ មុនកាលកំណត់នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទ ដកប្រាក់។

៤.៥      ការដកប្រាក់បញ្ញើមានកាលកំណត់ អាចធ្វើបានតែនៅសាខាធនាគារ ដែលបានរក្សាទុក បញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ត្រូវធ្វើការជូនដំណឹងក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃមុន ចំពោះប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៣ ខែ ឬ លើសពីនេះ។

៤.៦      ធានាគារមិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់ ហើយដកមុន រយៈ ៣(បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់នឹងត្រូវបានទូទាត់តាម ឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារដោយផ្អែកលើប្រាក់បញ្ញើ មានកាលកំណត់សម្រាប់រយៈពេល យ៉ាងតិចបំផុត ៦ និង១២ ខែ ហើយបានបំពេញចំនួនខែនៃបញ្ញើនោះ។

៤.៧      ការដកប្រាក់បញ្ញើមានកាលកំណត់មុនរយៈពេលកំណត់ នោះគណនីនឹងត្រូវបានបិទ។

៤.៨      រាល់ប្រាក់បញ្ញើមានកាលកំណត់ ដែលដល់កាលបរិច្ឆេទកំណត់មិនបានដក ត្រូវបន្តជាថ្មី ដោយស្វ័យប្រវត្តិ ដោយផ្អែកតាមរយៈពេលកំណត់ និងអត្រាការប្រាក់ដែលធនាគារកំណត់ នៅពេល បន្តជាថ្មីនោះ លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាល កំណត់។

 

៥         គណនីរួម

 

៥.១      នៅពេលដែលគណនីមួយមានបុគ្គលពីរនាក់ ឬច្រើនជាងនេះ (“គណនីរួម”) បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះត្រូវអនុវត្តចំពោះគ្រ​ប់ម្ចាស់គណនីរួមដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗ ត្រូវទទួលខុសត្រូវរៀងៗខ្លួន លើចំនួនទឹកប្រាក់ទាំងអស់ សម្រាប់ការធ្វើប្រតិបត្តិការណាមួយ ដែលពាក់ព័ន្ធនឹងគណនីរួម។ ចំពោះសំណើបន្ថែម ឬ ការផ្លាស់ប្តូរម្ចាស់គណនីរួមណាម្នាក់ ត្រូវធ្វើ ឡើងជាលាយលក្ខណ៏អក្សរ និងចុះហត្ថលេខាត្រឹមត្រូវដោយម្ចាស់គណនីទាំងអស់។ លិខិតស្នើសុំ នេះត្រូវបញ្ជាក់អំពីមូលហេតុ និងសមតុល្យនៃគណនីរហូតមកទល់កាលបរិច្ឆេទស្នើសុំ។

៥.២      លក្ខខណ្ឌនៃប្រតិបត្តិការសម្រាប់គណនីរួមអាចធ្វើតាមទម្រង់ណាមួយដូចខាងក្រោម៖

-          ម្ចាស់គណនីរួមណាម្នាក់ក៏បាន

-          ម្ចាស់គណនីរួមទាំងអស់ ឬ

-          ម្ចាស់គណនីពីរនាក់ ឬ ម្ចាស់គណនីច្រើនជាងនេះ ក្នុងចំណោមម្ចាស់គណនីរួមទាំងអស់

ទម្រង់នៃប្រតិបត្តិការដែលបានជ្រើសរើសត្រូវបានកត់ត្រានៅក្នុងទម្រង់បែបបទដែលធនាគារកំណត់។

៥.៣      បន្ទាប់ពីគណនីរួមត្រូវបានបើក លក្ខខណ្ឌប្រតិបត្តិការនៃគណនីរួម អាចផ្លាស់ប្តូរលុះត្រាតែ មានការយល់ព្រមពីម្ចាស់គណនីរួមទាំងអស់នោះ។ ធនាគារមិនមានកាតព្វកិច្ចធ្វើការកែប្រែណាមួយ លើគណនីរួមតាមការបញ្ជា/ណែនាំពីម្ចាស់គណនីរួម ណាម្នាក់ ឬ ខ្លះៗនោះទេ។ ការបិទគណនី រួមនេះ ត្រូវមានការយល់ព្រមពីម្ចាស់គណនីទាំងអស់។

៥.៤      ករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ក្ស័យធន ឬ មានបញ្ហាស្មារតី សមតុល្យឥណទានក្នុងគណនីរួមនោះអាចត្រូវបានទូទាត់ទៅម្ចាស់គណនីរួមដែលនៅរស់ ស្របតាម (ប្រសិនបើតម្រូវ) ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

 

៦.        សំណងការខូចខាត

 

៦.១      ម្ចាស់គណនីយល់ព្រមដោយគ្មានលក្ខខណ្ឌ និងគ្មានការកែប្រែ ក្នុងការធានា សងដល់ ធនាគារ ចំពោះរាល់ការទាមទារ ការស្នើសុំបណ្តឹង ការទទួលខុសត្រូវ ការខូចខាត ការចំណាយ ការខាតបង់ និងសោយហ៊ុយគ្រប់ប្រភេទ ដែលធនាគារអាចទទួលរងទាក់ទងនឹងឥណទានធនាគារ ណាមួយ ឬ ប្រាក់កម្ចី ឬ ការផ្គត់ផ្គង់ ការផ្តល់សេវាធនាគារណាមួយសម្រាប់ម្ចាស់គណនី ចំពោះ មូលប្បទានប័ត្រ ឬ ឧបករណ៍ទូទាត់ផ្សេងណាមួយរបស់ម្ចាស់គណនី ឬ គណនីណាមួយរបស់ ម្ចាស់គណនី (​បំណុលរបស់ធនាគារ) និងត្រូវទូទាត់ទៅធនាគារតាមការស្នើសុំ នូវចំនួនទឹកប្រាក់ទាំង អស់ដែលធនាគារទាមទារ ឬ ធនាគារអាចទូទាត់ ឬ ទទួលខុសត្រូវទូទាត់ ដោយមូលហេតុ ឬ មានភាពពាក់ព័ន្ធនឹងបំណុលរបស់ធនាគារ។

៦.២      ធនាគារអាចទូទាត់ភ្លាមៗនូវទឹកប្រាក់ណាមួយ និង ទាំងអស់ដែលបានទាមទារ ឬ ដែល ធនាគារត្រូវទូទាត់ ទាក់ទងនឹងបំណុលរបស់ធនាគារ ដោយមិនចាំបាច់មានសំអាងណាមួយ ឬ ការសម្រេចពីម្ចាស់គណនីឡើយ ហើយធនាគារមិនមានកាតព្វកិច្ចសួរបញ្ចាក់ថាតើ ការទាមទារ ណាមួយត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ឬ អត់នោះទេ ទោះបីជាម្ចាស់គណនីបានជំទាស់លើ សុពលភាពនៃការទាមទារក៏ដោយ ហើយម្ចាស់គណនីត្រូវយល់ព្រមលើការទាមទារមកលើធនាគារ និងការទូទាត់ដែលធនាគារបានធ្វើ ថានឹងចងកាតព្វកិច្ចម្ចាស់គណនី។ ចំនួនទឹកប្រាក់ដែលធនាគារ បានទូទាត់ត្រូវកាត់ចេញពីគណនីប្រាក់បញ្ញើណាមួយ ដោយរួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើ មានកាលកំណត់ដែលម្ចាស់គណនីមាននៅធនាគារ។

៦.៣      ម្ចាស់គណនីយល់ព្រម និងអនុញ្ញាតឲ្យធនាគារចែកចាយទៅបុគ្គលណាក៏ដោយ ទំាងក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងតែមិនកំណត់ត្រឹម ក្រុមហ៊ុននៅក្នុងគ្រុបរបស់ធនាគារ ព្រមទាំង ក្រុមហ៊ុនក្នុងគ្រុបស៊ីអាយអឹមប៊ីគ្រុបហ៊ូលឌឹងប៊ឺហាត (CIMB Group Holdings Berhad) ដែលជាក្រុមហ៊ុនហ៊ូលឌីងតែមួលគត់របស់ធនាគារ (ក្រុមហ៊ុនគ្រុប) ​ទោះបីជាក្រុមហ៊ុនគ្រុប នោះស្ថិតនៅក្នុង ការធ្វើសកម្មភាពអាជីវកម្ម ចុះបញ្ជី ឬ បានបង្កើតឡើងនៅក្នុង និងក្រៅប្រទេស កម្ពុជាក៏ដោយ នូវព័ត៌មានណាមួយដែលទាក់ទងទៅនឹងម្ចាស់គណនី អាជីវកម្មរបស់ម្ចាស់គណនី និង/ឬ គណនីធនាគាររបស់ម្ចាស់គណនីសម្រាប់គោលបំណងខាងលើនេះ បើធនាគារយល់ឃើញ ថាសមស្រប ឬ ត្រឹមត្រូវ។ ការចែកចាយព័ត៌មានទៅក្រុមហ៊ុនគ្រុប ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការលក់ ការប្រគល់ ការចែកចាយនូវផលិតផល និងសេវាហិរញ្ញវត្ថុត្រូវធ្វើឡើង សម្រាប់សម្រួល ប្រតិបត្តិការអាជីវកម្ម និងការលក់ផលិតផលច្រើនប្រភេទបញ្ចូលគ្នា និងគោលបំណងផ្សេងទៀត របស់ធនាគារ និង/ឬក្រុមហ៊ុនគ្រុប។

 

៧.        បញ្ញត្តិ និងលក្ខខណ្ឌផ្សេងទៀត

 

៧.១      សិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ គឺជាសិទ្ធិរបស់ធនាគារ ដែលបន្ថែម លើសិទ្ធិផ្សេងទៀតដែលធនាគារមាន។  ប្រសិនបើបញ្ញត្តិ និងលក្ខខណ្ឌណាមួយ ឬ បញ្ញត្តិនៃកិច្ច ព្រមព្រៀងណាមួយជាមួយម្ចាស់គណនី ខុសច្បាប់ ឬ មិនអាចអនុវត្តបានបញ្ញត្តិ និងលក្ខខណ្ឌ ដែលខុសច្បាប់ ឬ មិនអាចអនុវត្តបានទាំងនោះ មិនប៉ះពាល់ដល់បញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗ ទៀតឡើយ។

៧.២      ធនាគារមានសិទ្ធិឃាត់ទុកជាប្រាតិភោគ នូវទ្រព្យសម្បត្តិ ប្រាក់ ឬ ទ្រព្យរបស់ម្ចាស់គណនី ឬ ទ្រព្យដែលបានដាក់ឲ្យធនាគារកាន់កាប់ ឬ គ្រប់គ្រងដើម្បីថែរក្សាទុក ឬ ផ្សេងពីនេះបាន។

៧.៣     ការព្រមព្រៀងពន្យាពេល ឬ ការខកខាន ឬ ការពន្យាពេលណាមួយរបស់ធនាគារ ក្នុងការ អនុវត្តសិទិ្ធអំណាច ឬ ការទាមទារជួសជុលការខូចខាត ឬ ការអនុវត្តផ្នែកណាមួយនៃសិទ្ធិ អំណាចណាមួយ មិនត្រូវបានចាត់ទុកជាការបោះបង់ចោលសិទ្ធិ អំណាច ឬ ការទាមទារជួសជុល ការខូចខាតនោះឡើយ ឬ មិនត្រូវបានចាត់ទុកជាការផ្អាកការអនុវត្តសិទ្ធិ អំណាចនោះទេ។ សិទិ្ធ អំណាច និងការទាមទារជួសជុលការខូចខាតផ្សេងៗរបស់ធនាគារ ត្រូវតែនៅមានអានុភាព និងបន្ត អនុវត្តដោយពេញលេញ រហូតដល់សិទិ្ធអំណាចទាំងនោះត្រូវបានបោះបង់ចោលដោយជាក់លាក់ ជា លាយលក្ខណ៍អក្សរដែលបានចុះហត្ថលេខាដោយធនាគារ។

៧.៤      ក្នុងករណីដែលបំណុលកើតឡើងដល់ធនាគារនៅពេលណាមួយ ម្ចាស់គណនីយល់ព្រម បោះបង់នូវសិទ្ធិទាមទារណាមួយរបស់ខ្លួន (អភ័យឯកសិទិ្ធ) ចំពោះទ្រព្យសម្បត្តិ ទ្រព្យសកម្ម ឬ  ទ្រព្យអសកម្ម ផ្អែកតាមការអនុវត្តច្បាប់ ឬ នីតិវិធី ផ្សេងៗ ឬ សាលក្រមតុលាការ ឬ សេចក្តីសម្រេច មជ្ឈត្តករ។

៧.៥      ប្រសិនបើការទូទាត់ណាមួយដែលម្ចាស់គណនីជំពាក់ធនាគារ ត្រូវជាប់ពន្ធកាត់ទុក ឬ កាត់ កង នោះម្ចាស់គណនី ត្រូវបង់ទៅធនាគារ នូវចំនួនប្រាក់បន្ថែមលើចំនួនប្រាក់កាត់ទុក ឬ កាត់កងនោះ ដើម្បីឲ្យប្រាកដថា ធនាគារបានទទួលនូវចំនួនប្រាក់ទូទាត់ដែលជំពាក់នោះ។ ធនាគារ មានសិទិ្ធរក្សាទុកចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់ដែលម្ចាស់គណនីជំពាក់ធនាគារតែម្តង ដោយ មិនបញ្ជូលចំនួនទឹកប្រាក់ត្រូវកាត់ទុក និងកាត់កងនោះទេ។

៧.៦      បំណុលរបស់ម្ចាស់គណនីចំពោះធនាគារ នឹងមិនត្រូវបានប៉ះពាល់ ដោយសារការផ្លាស់ប្តូរ ការបង្កើត ឬ លក្ខន្តិកៈផ្លូវច្បាប់របស់ម្ចាស់គណនីទេ ហើយបំណុលទាំងនោះ នឹងនៅចងកាតព្វកិច្ច អ្នកបន្តសិទ្ធិពីអ្នកតំណាងរបស់ម្ចាស់គណនីនោះផងដែរ។

៧.៧     ម្ចាស់គណនីមិនត្រូវផ្ទេរ ឬ ធ្វើអនុប្បទានសិទ្ធិ ឬ កាតព្វកិច្ចផ្សេងៗដែល ទំនាក់ទំនងនឹង គណនីណាមួយ ឬ កិច្ចព្រមព្រៀងផ្សេងណាមួយ ឬ ប្រតិបត្តិការដែលបានធ្វើឡើងដោយ និង រវាងម្ចាស់គណនី និងធនាគារចំពោះភាគីណាមួយផ្សេងទៀត ដោយគ្មានការយល់ ព្រម លាយលក្ខណ៍អក្សរពីធនាគារបានឡើយ។ ធនាគារមានឆន្ទានុសិទ្ធិក្នុងការយល់ព្រម ដោយមិនចាំ បាច់ផ្តល់នូវមូលហេតុចំពោះការបដិសេធនោះ ឡើយ។

៧.៨      ករណីមានភាពមិនស្របគ្នា រវាងបញ្ញត្តិ និងលក្ខខណ្ឌជាភាសាអង់គ្លេស និងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសត្រូវយកជាគោល។

៧.៩      លើកលែងតែមានការព្រមព្រៀងជាពិសេសដោយឡែករវាងធនាគារ និងម្ចាស់គណនី បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិនៃ ព្រះរាជាណាចក្រ កម្ពុជា។ ម្ចាស់គណនីត្រូវយល់ព្រមដោយគ្មានលក្ខខណ្ឌថា ក្នុងករណីមានវិវាទដែលកើតឡើង ពាក់ព័ន្ធនឹងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ កិច្ចព្រមព្រៀងផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី ឬ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ឬ ហិរញ្ញវត្ថុផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី វិវាទនោះត្រូវបញ្ជូល និងដោះស្រាយដោយតុលាការកម្ពុជា តាមជម្រើសតែមួយគត់ របស់ធនាគារ។ សម្រេចណាមួយរបស់តុលាការត្រូវតែជាសេចក្តីសម្រេចចងកាតព្វកិច្ច និង ចុងក្រោយ។ ការចំណាយផ្សេងៗរួមទាំងការចំណាយពាក់ព័ន្ធកិច្ចការច្បាប់លើការដោះស្រាយវិវាទ ត្រូវតែជាបន្ទុករបស់ម្ចាស់គណនី។

៧.១០   ម្ចាស់គណនីទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនូវរាល់ព័ត៌មានដែលបានផ្តល់ឲ្យធនាគារ។ ធនាគារមិនទទួលខុសត្រូវចំពោះផលវិបាកនានាដែលកើតមានឡើងពីការភាន់ច្រឡំ និង/ឬព័ត៌មានមិនត្រឹមត្រូវដែលម្ចាស់គណនីផ្តល់ឲ្យធនាគារឡើយ។

 

ខ្ញុំ/យើងខ្ញុំ ទទួលស្គាល់ថា ខ្ញុំ/យើងខ្ញុំបានទទួល និងបានអាននូវរាល់បញត្តិ និងលក្ខខណ្ឌគ្រប់គ្រង រាល់ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើដែលចេញដោយ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី​ និង សូមធ្វើការ​បញ្ជាក់ពីការ​ព្រមព្រៀងរបស់ខ្ញុំ/យើងខ្ញុំចំពោះបញ្ញត្តិ និងលក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការ គណនីដាក់ប្រាក់បញ្ញើនេះ។