លោកអ្នកកំពុងតែនៅក្នុង

  • គោលដៅជីវិត
  • សេវាកម្មធនាគារ ប្រចាំថ្ងៃ
  • ប្រើសេវាធនាគារយើងខ្ញុំ
  • កម្មវិធីពិសេស
  • ជំនួយ និង ការគាំទ្រ
  • តំណ​ភ្ជាប់​រហ័ស
វិធីសាស្រ្តសន្សំ
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ
គន្លឹះធ្វើដំណើរ
គណនី
ប័ណ្ណឥណទាន
ហិរញ្ញប្បទាន
សេវា​ផ្ទេរ​ប្រាក់
ឧបករណ៍
កម្មវិធីពិសេសថ្មីៗ
អត្រា និង ការបង់ប្រាក់
សំណួរ ដែលសួរញឹកញាប់

សេចក្ដីជូនដំណឹងសំខាន់ៗ

បញ្ញត្តិ និងលក្ខខណ្ឌសម្រាប់គ្រប់គ្រងប្រតិបត្តិការគណនីក្រុមហ៊ុន

 I.​ និយមន័យ

នៅពេលអ្នកអាន បញ្ញត្តិ និងលក្ខខណ្ឌនេះ សូមធ្វើការកត់​សម្គាល់នូវអត្ថន័យដូចខាងក្រោម៖

(ក)    'អ្នក', 'របស់អ្នក', 'ម្ចាស់គណនី', 'អតិថិជន' មានន័យថាបុគ្គលដែលមានឈ្មោះក្នុងគណនី និងរួមបញ្ចូលសន្តតិជន ឬអ្នកតំណាងផ្ទាល់ខ្លួនរបស់បុគ្គលនោះ។

(ខ)    'បុគ្គល' រួមមានសាជីវកម្ម ក្រុមហ៊ុន ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត សង្គម សមាគម សហជីព ស្ថាប័ន និងអាជីវកម្មផ្សេងទៀត ស្ថាប័នច្បាប់ និងទីភ្នាក់ងារ និងអាជ្ញាធររដ្ឋាភិបាល ក្នុងស្រុក ឬ     បរទេស។

(គ)    'យើង', 'របស់យើង', 'យើង' និង 'ធនាគារ' សំដៅលើធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី និងសន្តតិជន និងអ្នកតំណាង។

(ឃ) 'គណនី' មានន័យថាគណនីណាមួយដែលបានបើកជាមួយធនាគារក្រោមឈ្មោះរបស់អ្នក៖ គណនីចរន្ត គណនីចរន្តរូបិយប័ណ្ណបរទេស (FCCA) គណនីបញ្ញើមានកាលកំណត់ គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស (FCFD) និងគណនីផ្សេងទៀតដែលធនាគារបានណែនាំនៅពេលណាមួយ ដែលបានបើកក្រោមឈ្មោះរបស់អ្នក និងដែលបញ្ញត្តិ និងលក្ខខណ្ឌទូទៅ និង​ដោយឡែក នៃគណនីនីមួយៗត្រូវកំណត់នៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ។

(ង)    ' ថ្ងៃធ្វើការ' មានន័យថា ថ្ងៃណាមួយដែលធនាគារនៅកម្ពុជា និងធនាគារបើកសម្រាប់ប្រតិបត្តិការធនាគារ។

(ច)    'ថ្ងៃទូទាត់' មានន័យថា ថ្ងៃធ្វើការណាមួយដែលមិនរាប់បញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក។

(ឆ)    'បទប្បញ្ញត្តិ' មានន័យថា បទប្បញ្ញត្តិ បទបញ្ជា សេចក្តីណែនាំផ្លូវការ សំណើរដ្ឋាភិបាល ក្រមនៃការអនុវត្ត ឬគោលការណ៍ណែនាំ (ទោះជាករណីនីមួយៗមាន ឬមិនមានអានុភាពអនុវត្តតាមច្បាប់ក៏ដោយ) ដែលចេញដោយស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារ នាយកដ្ឋាន អាជ្ញាធរពន្ធដារ ឬអាជ្ញាធរផ្សេងទៀត ឬអង្គភាពក្នុងយុត្តាធិការណាមួយ និង/ឬបុគ្គល ឬ    ស្ថាប័នផ្សេងទៀតដែលមានយុត្តាធិការលើធនាគារ ហើយដែលអាចដាក់ចេញឱ្យអនុវត្តនៅពេលណាមួយ (រួមទាំងនិងមិនកម្រិតត្រឹម ការតម្រូវ​អោយ​មាន​ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម តម្រូវការរបស់រដ្ឋាភិបាល ការដាក់ទណ្ឌកម្ម ឬការគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស។ )។

(ជ)    ឯកវចនៈរួមបញ្ចូលពហុវចនៈ និងបញ្ច្រាស់មកវិញ។ ភេទ រួមបញ្ចូលគ្រប់ភេទទាំងអស់។

(ឈ) ប្រសិនបើបទប្បញ្ញត្តិណាមួយនៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ បាន ឬក្លាយជាអសុពលភាព មិនស្របច្បាប់ ឬ មិនអាចអនុវត្តបានក្រោមច្បាប់ណាមួយ នោះបញ្ញត្តិដទៃទៀតនៅតែ​បន្តមានសុពលភាព និង បន្តអនុវត្តពេញលេញ។

(ញ)   ធនាគារមានសិទ្ធិ​បោះបង់ក្នុង​ការអនុវត្តប្រការណាមួយក្នុងករណីណាមួយ ប៉ុន្តែការបោះបង់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ធនាគារក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនលើប្រការដដែលនោះ​ ក្នុងករណី ឬពេលវេលាណាមួយផ្សេងទៀតឡើយ។

(ដ)    បញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវចងកាតព្វកិច្ច និងអនុវត្តចំពោះទាយាទ អ្នកតំណាងបុគ្គល ប្រតិបត្តិករ និងសន្តតិជនដែលទទួលសិទ្ធិ។

 

 II.​ បញ្ញត្តិ និង លក្ខខណ្ឌនៃការអនុវត្តទូទៅ

១. ការបើកគណនី

១.១      ការបើកគណនី ស្ថិតក្រោមការយល់ព្រមពីធនាគារ និងពាក្យស្នើសុំត្រូវភ្ជាប់ជាមួយការណែនាំដ៏ត្រឹមត្រូវស្របតាម និងនៅពេលដែល​ធនាគារតម្រូវ។

១.២     អ្នក ត្រូវផ្តល់ឱ្យធនាគារនូវរាល់ឯកសារ ព័ត៌មាន និងការផ្តល់សិទ្ធិ ដែលតម្រូវក្នុងការបើកគណនី និងរក្សាគណនីរបស់អ្នកជាមួយធនាគារ។ ឯកសារនេះ រាប់បញ្ចូលទាំងព័ត៌មានដែលតម្រូវដោយធនាគារសម្រាប់គោលបំណងបំពេញតាមគោលការណ៍ "ស្គាល់អតិថិជនរបស់អ្នក" តម្រូវការនៃការប្រឆាំងការសម្អាតប្រាក់និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម រួមទាំងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលតម្រូវឱ្យធនាគារអនុវត្តតាម។

១.៣     ធនាគារមានសិទ្ធិកំណត់ទឹកប្រាក់អប្បបរមាដើម្បីបើកគណនី តាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់ (ទឹកប្រាក់អប្បបរមានេះអាចនឹងប្រែប្រួលនៅពេលណាមួយតាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់)។

១.៤      ធនាគារ អាចបដិសេធក្នុងការភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់គណនីណាមួយ ដែលមានស្មារតីមិនប្រក្រតី​​ចំពោះមុខធនាគារក្នុងការគ្រប់គ្រងខ្លួនឯង ឬគណនីរបស់ខ្លួនបាន។

 

២. សំណើរបស់អតិថិជន

២.១     រាល់ការបញ្ជា ទាក់ទងនឹងគណនីមួយៗ​ ត្រូវតែផ្តល់ដោយអតិថិជន ឬអ្នកតំណាងអតិថិជន ស្របតាមការផ្តល់ការអនុញ្ញាត ឬការផ្ទេរសិទ្ធិយ៉ាងតឹងរ៉ឹង នៅអំឡុង​ពេលក្នុងការ​ធ្វើប្រតិបត្តិការ​លើ​គណនី។ ការបញ្ជាទាំងនោះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀត ដែលយល់​ព្រម​ដោយធនាគារនៅពេលណាមួយ។

២..២    រាល់ការបញ្ជា ដែលទទួល​បាន​ដោយធនាគារមិនអាចលុបចោល ដក​វិញ​  ឬកែប្រែឡើយ លុះត្រាតែមាន​ការ​យល់ព្រម​តាមឆន្ទានុសិទ្ធិពីធនាគារ ។

២.៣ ធនាគារអាចជ្រើសរើសមិនធ្វើសកម្មភាពតាមការបញ្ជារបស់អតិថិជន នៅពេល​ដែល​​ចំនួនទឹកប្រាក់សរុបដើម្បីធ្វើការទូទាត់លើសពីសមតុល្យនៅក្នុងគណនី ប៉ុន្តែប្រសិនបើធនាគារអនុវត្តតាមការបញ្ជានេះ ធនាគារអាចជ្រើសការអនុវត្តតាម​ការបញ្ជាទាំងអស់ ឬដោយផ្នែក ឬតាមការបញ្ជាណាមួយ ដោយមិនយោងលើពេលវេលាដែលទទួលបានការបញ្ជា​របស់អតិថិជននោះទេ។

២.៤     ហត្ថលេខាគំរូ និង សិទ្ធិក្នុងការចុះហត្ថលេខារបស់អតិថិជន ឬហត្ថលេខីដែលទទួលសិទ្ធិ ដែលបានផ្តល់ជូនមកធនាគារជាលាយលក្ខណ៍អក្សរត្រូវមានសុពលភាពរហូត លើកលែងតែធនាគារទទួលបានលិខិតដកហូតសិទ្ធិ​ជា លាយ​លក្ខណ៍​អក្សរពីអតិថិជនវិញ។

២.៥     ធនាគារ​​ មានសិទ្ធិផ្ទៀងផ្ទាត់ហត្ថលេខា ដោយធ្វើការប្រៀបធៀបជាមួយនឹងហត្ថលេខាគំរូដែលបានកត់ត្រាជាមួយ     ធនាគារ។ ធនាគារមានសិទ្ធិមិនទូទាត់មូលប្បទានប័ត្រណាមួយ ករណីដែលហត្ថលេខារបស់អតិថិជន ឬអ្នកតំណាងដែល​បាន​ទទួលសិទ្ធិពី​អតិថិជន​ (ក្នុងករណីណាមួយ) ខុសពីហត្ថលេខាគំរូដែលបានរក្សាទុកនៅជា​មួយ​ធនាគារ តាមសេចក្តីសម្រេចតែមួយគត់របស់ធនាគារ ដែល​ជា​សេចក្តី​សម្រេច​ចុងក្រោយ​ និង​ស្ថាពរ។​

២.៦     អតិថិជនត្រូវជូនដំណឹងទៅធនាគារជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់ខ្លួន រួមទាំងការផ្លាស់​ប្តូរអាណត្តិ ការផ្លាស់ប្តូរ ឬការប្រែប្រួលហត្ថលេខារបស់ខ្លួន ឬ ហត្ថលេខារបស់អ្នកតំណាង​ ឬការផ្លាស់ប្តូរអ្នកតំណាងក្នុងបញ្ជីហត្ថលេខីដែលទទួលសិទ្ធិ ឬរបៀបនៃការចុះហត្ថលេខា (ប្រសិនបើមាន) ការផ្លាស់ប្តូរនៅ​ក្នុង​ស្ថាប័ន​របស់អតិថិជន (រួមទាំងការផ្លាស់ប្តូរដៃគូអាជីវកម្ម ការផ្លាស់ប្តូរលក្ខន្តិកៈក្រុមហ៊ុន (ប្រសិនបើមាន)) ការផ្លាស់ប្តូរ អាសយដ្ឋាន ឬព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។ ធនាគារមានសិទ្ធិដំណើរ​ការផ្លាស់ប្តូរ​តាមការជូនដំណឹង ក្នុង​ពេល​វេលា​​សមស្របមួយ ក្នុងអំឡុងពេលយ៉ាងតិចប្រាំពីរ (៧) ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីពេលបានទទួលបានការបញ្ជា     ('អំឡុងពេលផ្លាស់ប្តូរ')​។ ធនាគារមិនទទួលខុសត្រូវចំពោះអតិថិជន ចំពោះសកម្មភាព ឬភាពអសកម្មដែល​ធ្វើឡើងដោយផ្អែកលើការ​បញ្ជា ឬ​ ​អាណត្តិ​ ឬ​ ការ​តំណាងសិទ្ធិដែលមាន​ស្រាប់​ នៅក្នុងអំឡុងពេលផ្លាស់ប្តូរឡើយ។

២.៧     ប្រសិនបើអតិថិជន បានដាក់ពាក្យស្នើសុំបើកគណនីផ្សេងទៀតជាបន្តបន្ទាប់ ធនាគារអាច (ប៉ុន្តែមិនមានកាតព្វកិច្ច) យកព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំថ្មី ដើម្បីជំនួសព័ត៌មានពីមុនដែលផ្តល់ដោយអតិថិជនបាន។

២.៨     ធនាគារអាចបដិសេធមិនធ្វើសកម្មភាពតាមការបញ្ជាណាមួយ ប្រសិនបើ ការបញ្ជានោះមិនសមស្របនឹងច្បាប់ បទដ្ឋាន ឬ បទប្បញ្ញត្តិផ្សេងទៀតជាធរមាន​។

២.៩     ប្រសិនបើមានភាពមិនច្បាស់លាស់ ឬភាពមិនស៊ីសង្វាក់គ្នា ឬ ភាពមិនស្របគ្នា​រវាងការបញ្ជាផ្សេងៗរបស់អតិថិជន ធនាគារអាចជ្រើសរើសមិនអនុវត្តតាមការបញ្ជានោះ រហូតដល់ភាពមិនច្បាស់លាស់ ឬភាពមិនស្របគ្នា​ត្រូវបានដោះស្រាយតាមតម្រូវការរបស់ធនាគារ ឬធនាគារអាចជ្រើសរើសអនុវត្តតែការបញ្ជា​របស់ហត្ថលេខីដែលទទួលសិទ្ធិទាំងអស់ បើទោះបីជាអាណត្តិ ឬការបញ្ជាដែលមានស្រាប់កំណត់ផ្សេងពីនេះក៏ដោយ។

 

៣. ប្រាក់បញ្ញើ

៣.១     ដោយមិនប៉ះពាល់ដល់ប្រការ ៣.២ ធនាគារត្រូវទទួលយកប្រាក់បញ្ញើណាមួយដែលបានដាក់ដោយអតិថិជន ហើយរៀបចំដាក់ប្រាក់បញ្ញើនោះទៅក្នុងគណនីតាមការពេញចិត្ត​របស់អតិថិជន។ ការគ្រប់គ្រងគណនីនេះ ត្រូវកំណត់នៅក្នុង​បញ្ញត្តិ និង លក្ខខណ្ឌជាក់លាក់ក្នុង​ផ្នែក (គ) ដែលពាក់ព័ន្ធ។

៣.២     ធនាគារ​ អាចបដិសេធការដាក់ប្រាក់ណាមួយ ឬកំណត់ចំនួនទឹកប្រាក់ដែលអាចដាក់ប្រាក់បញ្ញើ និងប្រគល់មកវិញទាំងអស់ ឬមួយផ្នែក នៃចំនួនទឹកប្រាក់ដែលត្រូវដាក់នៅធនាគារ ​នៅពេលណាដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន និងតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន និង ដោយពុំទទួលខុសត្រូវ ឬការផ្តល់​ព័ត៌មាន ឬផ្តល់ហេតុផលណាមួយដល់អតិថិជនឡើយ។

៣.៣     រាល់ការដាក់ប្រាក់ដែលធ្វើឡើងដោយអតិថិជនត្រូវធ្វើឡើងតាមមធ្យោបាយ ឬ រូបិយបណ្ណដែលអនុញ្ញាតដោយ         ធនាគារ។ អតិថិជន ត្រូវអនុវត្តតាមនីតិវិធីដែលកំណត់ដោយធនាគារនៅពេលណាមួយ​ និង​តាម​ឆន្ទា​នុសិទ្ធិ​របស់​ធនាគារតែមួយគត់​។ បង្កាន់ដៃទទួលប្រាក់បញ្ញើនឹងត្រូវ​បញ្ជាក់​ដោយ​ត្រារបស់ធនាគារ ឬបោះពុម្ពចេញពីម៉ាស៊ីនកុំព្យូទ័រ​របស់ធនាគារ ឬដោយមន្ត្រីរបស់ធនាគារ។

៣.៤     ប្រាក់បញ្ញើជាសាច់ប្រាក់​ អាចដកបាននៅថ្ងៃធ្វើការបន្ទាប់ពីថ្ងៃដាក់ប្រាក់។

 

៤. ការទូទាត់​មូលប្បទានប័ត្រ

៤.១      រាល់មូលប្បទានប័ត្រ និង ឧបករណ៍ទូទាត់ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ដែលដាក់មកធនាគារ ត្រូវ​​ទទួលបាន​ដោយធនាគារសម្រាប់ទូទាត់​ ក្នុង​តួនាទីជាភ្នាក់ងារទូទាត់។ ធនាគារអាច៖

(ក)    បញ្ជូនមូលប្បទានប័ត្រនីមួយៗ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតសម្រាប់ទូទាត់ ទៅកាន់អ្នកចេញប័ណ្ណ  បហារិត អ្នកយល់ព្រម ឬអ្នកទទួលប្រាក់ផ្សេងទៀត ឬតាមរយៈភ្នាក់ងារទូទាត់ណាមួយរបស់ខ្លួន​ ដោយយោងតាម និងអនុលោមតាមវិធាន និងបទប្បញ្ញត្តិរៀងៗខ្លួន និងសម្រាប់ការទូទាត់ជាសាច់ប្រាក់ មូលប្បទានប័ត្រធនាគារឬផ្សេងទៀត។

(ខ)    បដិសេធក្នុងការ​ទូទាត់ ប្រមូល ឬផ្តល់ការជូនដំណឹងអំពីការមិនបង់ប្រាក់ ឬ មិនទូទាត់សងមូលប្បទានប័ត្រ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀត នៅថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិដែលបានកំណត់។

៤.២     រាល់ការផ្ទេរប្រាក់ ទោះជាទទួលបានតាមរយៈការផ្ញើ​សារ​អេឡិចត្រូនិច​ ទូរលេខ ឬមធ្យោបាយអេឡិចត្រូនិច ឬ ឧបករណ៍​ដែលអាច​ជួញដូរ​បានណាមួយ មិនអាចដកវិញបានទេ រហូតដល់ផ្ទេរប្រាក់ត្រូវបានទទួលដោយធនាគារ។ នៅពេលដែលការផ្ទេរប្រាក់នោះត្រូវបានលុបចោលដោយមូលផលណាក៏ដោយ ​ហើយទឹកប្រាក់​នៅក្នុង​គណនីរបស់អតិថិជន​នឹងត្រូវបានកាត់​ភ្លាមៗ នោះធនាគារនឹងដកការប្រាក់ដែលត្រូវបានគណនា ឬបញ្ចូលទៅក្នុងគណនីនោះមកវិញដែរ។

៤.៣     ធនាគារអាចបដិសេធមិនទទួលយកប្រាក់បញ្ញើ ឬមូលប្បទានប័ត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលចេញដោយភាគីទីបី។ នៅពេលដែលធនាគារទទួលយក ការទទួលយកនោះ នឹងមិនមានភ្ជាប់ទទួលខុសត្រូវរបស់ធនាគារឡើយ ហើយអតិថិជននឹងទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវ និងសុពលភាពលើរាល់​បិដ្ឋិលេខ។ បិដ្ឋិលេខជា​ច្រើនលើមូលប្បទានប័ត្រ ឬ ឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលធ្វើឡើងតាមបញ្ជារបស់ភាគីទីបីនឹងមិនត្រូវបានទទួលយកដោយធនាគារទេ លុះត្រាតែមានការព្រមព្រៀងជាមុនជាមួយធនាគារ។

៤.៤      មូលប្បទានប័ត្រ និង ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលទទួលបានសម្រាប់ការទូទាត់នឹងត្រូវបានបញ្ចូលទៅក្នុងគណនី​របស់អតិថិជន បន្ទាប់ពីធនាគារបានទទួលការទូទាត់រួចរាល់តែប៉ុណ្ណោះ។

៤.៥      មូលប្បទានប័ត្រដែលចេញជាមួយធនាគារក្នុងស្រុក អាចត្រូវបានទូទាត់តែនៅថ្ងៃទូទាត់មូលប្បទានប័ត្រ​ដែលជាថ្ងៃធ្វើការ​ដែលបានកំណត់ប៉ុណ្ណោះ។

៤.៦      មូលប្បទានប័ត្រដែលចេញជាមួយធនាគារក្នុងស្រុក នឹងត្រូវបានបញ្ចូលទៅក្នុងគណនី ប៉ុន្តែមិនអាចទូទាត់បាននោះទេ​ លុះត្រាតែមានទឹកប្រាក់នៅក្នុងគណនីដែលចេញមូលប្បទានប័ត្រនោះ។ ធនាគារនឹងដកនូវមូលប្បទានប័ត្រពីគណនី ប្រសិនបើមូលប្បទានប័ត្រទាំងនេះមិនត្រូវបានទូទាត់​ ឬមិនមានទឹកប្រាក់គ្រប់គ្រាន់។

៤.៧     ប្រការ ៤.៤ ​ប្រការ ៤.៥ និង ប្រការ ៤.៦ ត្រូវអនុវត្តដូចគ្នា​ចំពោះរាល់មូលប្បទានប័ត្រដែលដាក់ជាមួយធនាគារ មិនថាតាមបញ្ជរ ឬតាមរយៈសេវាម៉ាស៊ីនដាក់មូលប្បទានប័ត្រ ឬតាមរយៈមធ្យោបាយណាមួយ។

៤.៨ ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់​ពីគណនីរបស់អតិថិជននៅពេលទទួលបានមូលប្បទានប័ត្រដាក់​មកធនាគារ ប៉ុន្តែធនាគារអាចប្រគល់មូលប្បទានប័ត្រមកអតិថិជនវិញដោយមិនទូទាត់។

៤.៩      រាល់មូលប្បទានប័ត្រធនាគារ​ លិខិតសន្យា  រូបិយាណត្តិ និងការបញ្ជាទិញផ្សេងទៀតសម្រាប់ការទូទាត់ (ពីពេលនេះតទៅហៅថា​ 'ឧបករណ៍ទូទាត់') ដែលធនាគារបានទទួលសម្រាប់ដាក់ក្នុងគណនី ត្រូវ​ស្ថិតនៅក្រោមបញ្ញត្តិ និង​លក្ខខណ្ឌដូចខាងក្រោម៖

(ក)    នៅពេលដែលការទូទាត់ត្រូវបានធ្វើឡើងទៅក្នុងគណនី រាល់ទឹកប្រាក់​ដែលបានដាក់​ក្នុងគណនី គឺបណ្តោះអាសន្ន ហើយអាចនឹងត្រូវដកមកវិញ លុះត្រាតែការទូទាត់នេះត្រូវបានទទួលដោយធនាគារ។

(ខ) ធនាគាររក្សាសិទ្ធិ ក្នុងការទទួលយកឧបករណ៍ទូទាត់ណាមួយ សម្រាប់តែធ្វើបេឡានិច័យប៉ុណ្ណោះ។ ធនាគារអាចបញ្ជូនឧបករណ៍ទូទាត់​ ទៅធនាគារដែលជាកន្លែងទូទាត់ដោយផ្ទាល់ ឬទៅភ្នាក់ងារណាដែលជ្រើសតាំង ដើម្បី ប្រមូលឧបករណ៍ទូទាត់តាមរយៈភ្នាក់ងាររងមួយ ឬច្រើនដែលជ្រើសតាំងដោយភ្នាក់ងារនោះ។ ភ្នាក់ងារទូទាត់/ភ្នាក់ងាររងណាមួយអាចត្រូវចាត់ទុកថាជាភ្នាក់ងាររបស់អតិថិជន។

(គ)    សិទ្ធិរបស់ធនាគារ ក្នុងការទាមទារសំណងពីអតិថិជនលើឧបករណ៍ទូទាត់ណាមួយ មិនត្រូវប៉ះពាល់ដោយ (១) ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬ មិនមានទឹកប្រាក់លើឧបករណ៍ទូទាត់ណាមួយឡើយ (២) ដំណាក់កាលនីតិវិធីណាមួយធ្វើឡើងដោយធនាគារ ឬ (គ) ការចុះការព្រមព្រៀងណាមួយ​ (ដែលត្រូវបានអនុញ្ញាតដោយអតិថិជន) ជាមួយភាគីទីបីណាមួយ។

(ឃ)   ធនាគារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការពន្យារពេលក្នុងការទូទាត់ចូលគណនី ទោះជា​ការ​បាត់បង់ ឬ​ការ​ពន្យា​រនោះ កើតឡើង​ពី​  (ប៉ុន្តែមិនកំណត់ចំពោះ) (i) ការបញ្ឈប់ការទូទាត់។ (ii) ការបាត់បង់តាមរយៈសារអេឡិចត្រូនិច (iii) ការយឺតយ៉ាវ ឬ ការខកខាននៃការធ្វើបង្ហាញការទូទាត់ ការទាមទារ ការទូទាត់ ឬការផ្តល់សេចក្តីជូនដំណឹងអំពីការមិនទូទាត់ ឬ (iv) ឧបករណ៍ទូទាត់ ប័ណ្ណប្រាក់ ឬរបាយការណ៍មិនមានទឹក​ប្រាក់គ្រប់គ្រាន់​ក៏ដោយ។

(ង)    អតិថិជនបានបោះបង់ការតវ៉ា ការបង្ហាញ និងការជូនដំណឹងអំពីឧបករណ៍ទូទាត់ណាមួយដែលមិនមានប្រាក់គ្រប់គ្រាន់ និងតទៅនេះលះបង់សិទ្ធិក្នុងការទាមទារសំណង ឬទូទាត់សងពីធនាគារ។

៤.១០ ការដាក់មូលប្បទានប័ត្រ និងឧបករណ៍អាចជួញដូរបានផ្សេងទៀតមិនអាចដកសំរាប់ប្រើប្រាស់បានឡើយ លុះត្រាតែធនាគារបានទទួលការទូទាត់រួចរាល់​តែប៉ុណ្ណោះ។

៤.១១ អតិថិជនត្រូវ​ចេញសងការចំណាយ​ជូនធនាគារដែលជាភ្នាក់ងារទូទាត់ លើ​ការចំណាយ ការបាត់បង់ ការខូចខាត ឬការទទួលខុសត្រូវផ្សេងទៀតដែលអាចកើតឡើងលើ ឬប៉ះពាល់​ដល់​ធនាគារ ដោយមូលហេតុណាមួយ តាមរយៈ​ការយល់ព្រមទូទាត់ ឬមូលប្បទានប័ត្រមិនមាន​សាច់ប្រាក់​គ្រប់គ្រាន់ ដែលអតិថិជនតម្កល់ទុកសម្រាប់ការទូទាត់។

៤.១២ ធនាគារមានសិទ្ធិគិត ថ្លៃសេវា ឬកម្រៃជើងសារធម្មតារបស់ខ្លួនក្នុងនាមជាភ្នាក់ងារទូទាត់ និងត្រូវបានអនុញ្ញាតឱ្យកាត់ថ្លៃសេវា​ទាំងនោះ​ពីគណនីនោះបាន។

 

៥. ការដកប្រាក់

៥.១      ការបញ្ជា​ដើម្បីដកប្រាក់ដោយអតិថិជន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬតាមរបៀបដែលធនាគារកំណត់។ អតិថិជនត្រូវអនុវត្តតាមនីតិវិធីដូចដែលធនាគារបានកំណត់ណាពេលណាមួយ និង​ តាមឆន្ទានុសិទ្ធិរបស់ធនាគារតែ​មួយ​គត់។ អតិថិជន អាចដកប្រាក់ប្រចាំថ្ងៃ ទៅតាមចំនួនដែល​កំណត់ដោយធនាគារ។

៥.២     នៅពេលធនាគារទទួលបានការបញ្ជាដកប្រាក់ស្របតាមទម្រង់របស់ធនាគារ អតិថិជនត្រូវទទួលខុសត្រូវលើការបញ្ជា​នេះ​ មិនថាគណនីដែលពាក់ព័ន្ធនោះ មានសមតុល្យសំរាប់ទូទាត់ ឬផ្សេងពីនេះ។ ធនាគារមិនមានកាតព្វកិច្ច  អនុវត្តតាមសំណើដកប្រាក់ណាមួយឡើយ ប្រសិនបើក្នុងគណនីរបស់អតិថិជនមានទឹកប្រាក់​មិនគ្រប់គ្រាន់ ហើយមិនមានការព្រមព្រៀងច្បាស់លាស់ណាមួយផ្សេងពីនេះ ។

៥.៣     នៅពេលដែលការបញ្ជាផ្ទេរប្រាក់ត្រូវបានប្រគល់ទៅឱ្យធនាគារ នោះអតិថិជនមិនអាច​លុប ដក ឬ​កែប្រែការបញ្ជា​នោះបានទេ លុះត្រាតែធនាគារយល់​ព្រមផ្សេងពីនេះតាមឆន្ទានុសិទ្ធិរបស់ធនាគារតែ​មួយ​គត់។

៥.៤      នៅក្នុងករណីដែលធនាគារទទួលបានការបញ្ជាសម្រាប់ការទូទាត់មួយចំនួន ឬប្រតិបត្តិការផ្សេងទៀត ដែលទឹកប្រាក់សរុបលើសពីចំនួនសមតុល្យមាននៅក្នុងគណនីមួយ ឬហួសពីចំនួនទឹកប្រាក់ដែលបានអនុញ្ញាត នោះធនាគារនឹងមានសិទ្ធិតាមឆន្ទានុសិទិ្ធរបស់​ខ្លួន​ក្នុងការជ្រើសរើសប្រតិបត្តិការណាមួយត្រូវអនុវត្តជា​បន្តបន្ទាប់ ដោយមិនយោងទៅលើកាលបរិច្ឆេទនៃការផ្ញើរចេញ ឬពេលវេលានៃការទទួលបានការ​បញ្ជាឡើយ។

៥.៥      ការបញ្ជារបស់អតិថិជនត្រូវតែអនុវត្ត​ស្របតាម ផ្នែកមួយហៅថា 'ការបញ្ជារបស់អតិថិជន' នៅក្នុងបញ្ញត្តិ និង លក្ខខណ្ឌ​នេះ។

៥.៦​      ធនាគារអាចដកប្រាក់ពីគណនីរបស់អ្នក ទោះជាគណនីនេះមានសមតុល្យគ្រប់គ្រាន់ឬមិន​គ្រប់គ្រាន់​​ក៏ដោយ ប្រសិនបើការទូទាត់ ឬការដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈទម្រង់ស្នើសុំដកប្រាក់ដែលបំពេញបានត្រឹមត្រូវ ឬមូលប្បទានប័ត្រដែលចុះហត្ថលេខា ស្របជាមួយនឹងឯកសារដែលមាននៅក្នុងកំណត់ត្រារបស់ធនាគារ និង/ឬការផ្តល់នូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក ឬហត្ថលេខីដែលទទួល​បាន​អនុញ្ញាតពី​អ្នក  តាមការស្នើសុំរបស់           ធនាគារ។

៥.៧ ទោះបីជាមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនីរបស់អ្នកក៏ដោយ ធនាគារមិនមានកាតព្វកិច្ចធ្វើទៅតាមការបញ្ជា​ណាមួយដែលទាក់ទងនឹងការបង់ប្រាក់ ឬសំណើដកប្រាក់របស់អ្នក ប្រសិនបើ៖

(ក)    ហត្ថលេខា ខុសពីហត្ថលេខាគំរូដែលបានផ្តល់ឱ្យធនាគារ ឬមិនបានចុះហត្ថលេខាតាមលក្ខខណ្ឌប្រតិបត្តិការដែលបានអនុញ្ញាត  ឬ មិនបានស្នើសុំដកប្រាក់ស្របតាមទម្រង់ហត្ថលេខាដែលតម្រូវនៅពេលស្នើសុំធ្វើប្រតិបត្តិការនោះ។

(ខ)    មូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុដែលបានផ្តល់​ជូន លើសពីប្រាំមួយ (៦) ខែ ឬ ហួសពីរយៈពេលដែលបានបញ្ជាក់​នៅលើមូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុ ចាប់ពីកាលបរិច្ឆេទនៃមូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុបានចេញ។

(គ)    ក្នុងករណីមូលប្បទានប័ត្រដែលពាក្យ 'អ្នកកាន់' ត្រូវបានលុបចោល។

(ឃ)   សមតុល្យនៅក្នុងគណនីត្រូវបានគេបង្អាកដោយហេតុផលណាមួយ។

(ង)    ធនាគារបានទទួល ឬមានកាតព្វកិច្ចគោរពតាមការតម្រូវ​របស់បទប្បញ្ញត្តិ សេចក្តីសម្រេចតុលាការ ឬបទដ្ឋាននៃយុត្តាធិការពាក់ព័ន្ធណាមួយ ឬសំណើមិនឲ្យទូទាត់​ប្រាក់ ឬសំណើដកប្រាក់ ឬដើម្បីទូទាត់ទៅស្ថាប័នរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយ ឬធនាគារត្រូវអនុវត្តតាម​ដីការបស់តុលាការ ឬដំណើរនីតិវិធីតាមច្បាប់ផ្សេងទៀត ដែលតម្រូវឱ្យធនាគារ​បង្កកគណនី ឬមិនអនុញ្ញាតឱ្យដកប្រាក់។

(ច)    ការប្រតិបត្តិតាមបញ្ជាទំាងនេះ នឹងនាំឱ្យធនាគារបំពាន ឬ មិនអនុលោមតាមការដាក់ទណ្ឌកម្ម ការតម្រូវរបស់     រដ្ឋាភិបាល ដីកា​របស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស ការតម្រូវ​ទាក់ទងនឹងការ​ប្រឆាំងការសម្អាត​ប្រាក់​ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និង/ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលធនាគារចាំបាច់ ឬត្រូវអនុវត្តតាម។ និង

(ឆ)    ធនាគារក៏មានសិទ្ធិធ្វើការទូទាត់ និងដកប្រាក់តាមលំដាប់ ឬអាទិភាពណាមួយតាមការ​កំណត់របស់ធនាគារ។​

៥.៨      ធនាគារមិនមានកាតព្វកិច្ចក្នុងការហៅទូរសព្ទ ឬជូនដំណឹងដល់អ្នកអំពីការកើតឡើងនៃហេតុការណ៍ណាមួយដែលរៀបរាប់ក្នុងប្រការ ៥.៧ ខាងលើ ឬ នៅពេលដែលគណនីរបស់អ្នកត្រូវបានដកប្រាក់​លើសសមតុល្យនោះទេ​។

៥.៩      ការកែ​ណាមួយលើមូលប្បទានប័ត្រ ឬសំណើដកប្រាក់ផ្សេងទៀត ត្រូវតែបញ្ជាក់ដោយហត្ថលេខាពេញលេញរបស់​ហត្ថលេខី ដែលស្របតាមហត្ថលេខាគំរូ។ ធនាគារ​មិនមានកាតព្វកិច្ចទូទាត់មូលប្បទានប័ត្រ ឬអនុវត្តតាម​សំណើដកប្រាក់ណាមួយឡើយ នៅពេលដែលការកែប្រែនោះ ត្រូវ​បញ្ជាក់​ដោយ​ហត្ថលេខាសង្ខេប​ ឬហត្ថលេខាមិនពេញលេញ និងមិនស្រប​តាមហត្ថលេខាគំរូ។

 

៦. ការបញ្ជា​អចិន្រ្តៃយ៍

ទោះបីជាមានការទទួលយកការបញ្ជាអចិន្ត្រៃយ៍ពីអតិថិជនក៏ដោយ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចណាមួយក្នុងការអនុវត្ត​តាមការបញ្ជានោះឡើយ ប្រសិនបើគណនីមិនមានសមតុល្យ​គ្រប់គ្រាន់នៅកាលបរិច្ឆេទកំណត់ដើម្បីឲ្យ​ធនាគារ​ធ្វើការទូទាត់។ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចក្នុងការអនុវត្តការបញ្ជា​អចិន្ត្រៃយ៍ណាមួយឡើយ ប្រសិនបើមូលនិធិក្នុងគណនីត្រូវបានទទួលនៅកាលបរិច្ឆេទណាមួយ ក្រោយ​កាលបរិច្ឆេទដែលបានកំណត់ដើម្បីឲ្យ​ធនាគារ​ធ្វើការទូទាត់។ ទោះបីជាមានកិច្ចព្រមព្រៀងណាមួយរវាងធនាគារ និងអតិថិជនដូចរៀបរាប់ខាងលើក៏ដោយ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអតិថិជនឡើយ ប្រសិន​បើធនាគារសម្រេចបដិសេធ ឬមិន​អនុវត្តតាមការបញ្ជា​អចិន្ត្រៃយ៍ដែលទទួលបានពីអតិថិជន។

 

៧. កន្លែងទូទាត់

ប្រាក់ទាំងអស់នៅក្នុងគណនីនឹងត្រូវទូទាត់តែនៅសាខារបស់ធនាគារក្នុងប្រទេសកម្ពុជា ដែលគណនីបានបើក ឬនៅសាខាណមួយ ឬកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ឬទីតាំងដែលកំណត់ដោយ​ធនាគារ តាម​ឆន្ទានុសិទ្ធិ​ដាច់ខាតរបស់ខ្លួនតែមួយគត់។

 

៨. របាយការណ៍គណនី

៨.១      លុះត្រាតែមានចែងផ្សេងពីនេះ នៅក្នុង​បញ្ជា​ដែលគ្រប់គ្រងសេវាកម្មធនាគារអេឡិចត្រូនិករបស់ធនាគារ ឬ លុះត្រាតែតែមាន​ការ​រៀបចំផ្សេងពីនេះដោយធនាគារ របាយការណ៍គណនីនឹងត្រូវបានផ្តល់ជូនជារៀងរាល់ខែ ដែលអតិថិជនអាចទទួលពីសាខាដែលគណនីត្រូវបានបើក។ ម្ចាស់គណនីត្រូវពិនិត្យមើលប្រតិបត្តិការដែលបានកត់ត្រានៅក្នុងរបាយការណ៍គណនី និងជូនដំណឹងមកធនាគារ​ករណីមានកំហុស ភាពមិនប្រក្រតី ភាពមិនត្រឹមត្រូវ ការទាមទារ ឬការកាត់ប្រាក់​ដែលមិនមានការអនុញ្ញាត។ ប្រសិនបើធនាគារមិនទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីកំហុស ឬភាពមិនត្រឹមត្រូវទាក់ទងនឹងការកត់ត្រាប្រតិបត្តិការដកប្រាក់​ ឬដាក់​ប្រាក់​នៅក្នុងរបាយការណ៍ក្នុងរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃចុងក្រោយនៃខែចេញរបាយការណ៍នោះទេ ធនាគារចាត់ទុកថា ម្ចាស់គណនីទទួលយករាល់​ការ​កត់ត្រា​ទាំងអស់នៅក្នុង​របាយការណ៍គណនី និង​ចាត់​ទុកថាជារបាយការណ៍នេះត្រឹមត្រូវ​ និង​ស្ថាពរ។

៨.២     ប្រតិបត្តិការដែលបានធ្វើឡើងបន្ទាប់ពីពេលវេលាកំណត់របស់ធនាគារសម្រាប់ការបោះពុម្ពរបាយការណ៍នឹងត្រូវបានរួមបញ្ជូលទៅក្នុងរបាយការណ៍គណនីនៃខែបន្ទាប់។

៨.៣     លើសពីនេះ ធនាគាររក្សាសិទ្ធិដើម្បីបន្ថែម និង/ឬផ្លាស់ប្តូព័ត៌មាន​ប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី និងសន្លឹកប្រតិបត្តិការ សន្លឹកប្រតិបត្តិការបញ្ចូលប្រាក់ និងកំណត់ត្រា ប្រសិនបើមានការបញ្ចូលព័ត៌មានមិនត្រឹមត្រូវ ឬបាត់ ឬចំនួនទឹកប្រាក់​មិន​ត្រឹម​ត្រូវ​នៅក្នុង​ឯកសារទាំងនោះ ដោយមិនមានការជូនដំណឹងជាមុនដល់អ្នក។ ធនាគារនឹងជូនដំណឹងដល់អ្នកនៅពេលបន្ទាប់នោះ។

៨.៤      ធនាគារអាចលុបចោល ទាញយកប្រតិបត្តិការ​មកវិញ ទាមទារឲ្យ​សងវិញ ឬកាត់ប្រាក់​ចេញពីគណនី បង្អាក់​ទឹកប្រាក់​មួយចំនួនមិនឲ្យ​ដកចេញ ឬចាត់ទុកគណនីអ្នកជាគណនីដែលដកប្រាក់​លើសសមតុល្យ​ ព្រមទាំងធ្វើការកែតម្រូវទៅលើរបាយការណ៍គណនី ធ្វើការបញ្ជាក់គណនីប្រសិនបើ៖

(ក)    ធនាគារត្រូវកែតម្រូវកំហុស ឬការខកខានណាមួយ។

(ខ)    ធនាគារតម្រូវឱ្យប្រគល់ប្រាក់ត្រលប់ទៅឱ្យអ្នកបង់ប្រាក់ ឬបហារិត។

(គ)    ធនាគារមិនបានទទួលមូលនិធិដែល​បាន​ទូទាត់ និងមូលនិធិគ្មានលក្ខខណ្ឌពេញលេញ ឬទាន់ពេលវេលា។ និង

(ឃ) នៅពេលដែលធនាគារមានមូលហេតុសមរម្យ​ដើម្បីធ្វើសកម្មភាព​នោះ ទោះជាមូល​ហេតុ​ណាមួយក៏ដោយ​​។

 

៩. កាតព្វកិច្ចរបស់អតិថិជន

៩.១      អតិថិជនត្រូវ៖

(ក)    ត្រួតពិនិត្យសមតុល្យគណនីរបស់អ្នកគ្រប់ពេល ហើយជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមអំពីការកាត់​ប្រាក់ ឬ ការដកប្រាក់ដែលមិនមាន​ការអនុញ្ញាត ឬអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងគណនីរបស់អ្នក ដែលមាន     ការសង្ស័យ។

(ខ)    ជូនដំណឹងភ្លាមមកធនាគារ​ជាលាយលក្ខណ៍អក្សរ អំពីការផ្លាស់ប្តូរស្ថានភាពណាមួយរបស់អ្នក ដែលអាចធ្វើឲ្យការប្រកាស និង/ឬ ការអះអាងណាមួយ (រួមទាំងដោយមិនកំណត់ចំពោះការប្រកាស ឬ ការអះអាង​ដែលទាក់ទងនឹងពន្ធ ឬបទល្មើសធ្ងន់ធ្ងរណាមួយ​ឡើយ) ដែលធ្វើឡើងដោយអ្នកនៅលើពាក្យស្នើសុំបើកគណនី ឯកសារ​ស្នើសុំ បញ្ញត្តិ និង លក្ខខណ្ឌ និង/ឬ ព័ត៌មាន និង/ឬ ឯកសារ​ផ្សេងទៀតផ្សេងទៀត​ទាំងអស់ដែលបានដាក់ជូន ឬ ផ្តល់ដោយអ្នក ឬ ក្នុងនាមអ្នក​ទៅកាន់ធនាគារ ក្លាយ​​ជាព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬធ្វើឲ្យភន្តច្រឡំ។

(គ)    ចុះហត្ថលេខា និង បញ្ជាក់លើសន្លឹកឯកសារ​បញ្ជាក់ណាមួយ រួមទាំងឯកសារក្នុង​គោលបំណងធ្វើសវនកម្ម (ប្រសិនបើត្រូវបានស្នើសុំ) ហើយជូនដំណឹងភ្លាមមកធនាគារ​អំពីការផ្លាស់ប្តូរណាមួយទាក់ទងនឹងអាសយដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

(ឃ) ពិនិត្យប្រតិបត្តិការកាត់​ប្រាក់ និង ការបញ្ចូល​ប្រាក់​ទាំងអស់នៅក្នុងរបាយការណ៍គណនី របាយការណ៍ និងកំណត់ត្រាប្រតិបត្តិការធនាគារ និង រាយការណ៍ពីការខកខាន ឬ កំហុសក្នុងការកាត់​ប្រាក់ ឬបញ្ចូលប្រាក់ ឬធ្វើឡើងដោយមិនមានការអនុញ្ញាត ឬកត់ត្រា​មិនត្រឹមត្រូវនៅក្នុងរបាយការណ៍គណនី និង/ឬ កំណត់ត្រាប្រតិបត្តិការ។ អ្នក ត្រូវបដិសេធ​ចំពោះប្រតិបត្តិការកាត់​ប្រាក់ ឬ​បញ្ចូល​ប្រាក់​ ឬ ការខកខាន ឬភាពមិនត្រឹមត្រូវណាមួយក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីទទួលបានរបាយការណ៍គណនី ឬ កំណត់ត្រាប្រតិបត្តិការ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ (ធនាគាររក្សាទុកជាកំហុសដែលទទួលស្គាល់ដោយអតិថិជននៅក្នុងតុលាការដែលត្រូវ​​បានធ្វើឡើងដោយធនាគារ) ៖

(i)      ការបញ្ជូល​ព័ត៌មាននៅក្នុងរបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះ នឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ និងស្ថាពរ ដោយអ្នកមិនអាចប្រឆាំងបាន ថារបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះមានព័ត៌មានបញ្ចូល​ប្រាក់​ទាំងអស់ដែលគួរតែមាននៅក្នុងឯកសារ ហើយមិនមានព័ត៌មានកាត់​ប្រាក់ណាមួយ ដែលមិនគួរមាននៅក្នុងឯកសារទាំងនេះឡើយ។

(ii)     អ្នកនឹងត្រូវបានចងភ្ជាប់កាតព្វកិច្ច​ជាមួយរបាយការណ៍គណនី និងកំណត់ត្រាប្រតិបត្តិការ។និង

(iii)    ធនាគារនឹង​រួច​ផុត​ពី​ការ​ទាមទារសំណងទាំង​អស់​ទាក់​ទង​នឹង​រាល់​ឥណពន្ធ ឬ​ឥណទាន​ដែល​បង្ហាញ​នៅ​ក្នុង​របាយការណ៍​គណនី និង​កំណត់ត្រា​ប្រតិបត្តិការ។

៩.២     ប្រសិនបើអ្នកមានសៀវភៅមូលប្បទានប័ត្រចេញឱ្យអ្នក ហើយអ្នកត្រូវ​មានកាតព្វកិច្ច៖

(ក) ជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារភ្លាម ប្រសិនបើអ្នកមិនបានទទួលសៀវភៅមូលប្បទានប័ត្ររបស់អ្នក (ដែលអ្នកបានស្នើសុំឱ្យបញ្ជូនមក) ក្នុងរយៈពេលពីរ (២) សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំនោះ។

(ខ)    ដើម្បីជូនដំណឹងមកធនាគារភ្លាម និងបញ្ជាបញ្ឈប់​ការទូទាត់ប្រាក់លើមូលប្បទានប័ត្រ ប្រសិនបើមូលប្បទានប័ត្រណាមួយរបស់អ្នកត្រូវបានបាត់ ឬត្រូវបានលួច ឬភ្លេចបាត់។ និង

(គ)    មិនគួររក្សាទុកសៀវភៅមូលប្បទានប័ត្រ ចេញមូលប្បទានប័ត្រ ឬដំណើរការគណនីក្នុងលក្ខណៈដែលអាចជួយសម្រួលដល់ការលួច ការក្លែងបន្លំ ការផ្លាស់ប្តូរ ឬ ការក្លែងក្លាយ និង គួរអនុវត្តតាមបទប្បញ្ញត្តិ និង លក្ខខណ្ឌចែងលើគម្របសៀវភៅមូលប្បទានប័ត្រ និងក្នុងកិច្ចព្រមព្រៀងណាមួយលើសេវាកម្មដែលផ្តល់ដោយធនាគារ​ដែលជាចំណុចមួយគួរបង្កើនការប្រុងប្រយ័ត្ន។

  

១០. គណនីក្នុងនាមក្រុមហ៊ុន

ជាគណនីដែលបានបើកក្នុងឈ្មោះក្រុមហ៊ុន ធនាគារអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរហត្ថលេខីទទួលសិទ្ធិ ប៉ុន្តែធនាគារមិនមានកាតព្វកិច្ចការទទួលយកការផ្លាស់ប្តូរនេះទេ លុះត្រាតែការផ្លាស់ប្តូរ​បានទទួលការអនុញ្ញាតត្រឹមត្រូវពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឬ តាមរយៈឯកសារ ឬ លិខិតណាមួយដែលតម្រូវនៅក្នុងកិច្ច​ព្រមព្រៀងសហការ ឬ លក្ខន្តិកៈក្រុមហ៊ុន ឬ ច្បាប់គ្រប់គ្រងលើក្រុមហ៊ុន។

 

១១. ការគិតថ្លៃ/កម្រៃជើងសារ និងអត្រាប្តូរប្រាក់បរទេស   

១១.១ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ថ្លៃសេវា ការផាកពិន័យ (រួមទាំងថ្លៃសេវាផ្លូវច្បាប់លើមូលដ្ឋានសំណងពេញលេញ និងថ្លៃតែម) និង/ឬ កម្រៃជើងសារតាមអត្រាធម្មតាលើសេវាកម្មណាមួយដែលផ្តល់ដោយធនាគារ។ ធនាគារអាចដកចំនួនទឹកប្រាក់ពីគណនីរបស់អតិថិជនសម្រាប់ថ្លៃសេវា កម្រៃ ឬ ចំនួនទឹកប្រាក់​ជំពាក់​ផ្សេងទៀតដែលត្រូវបង់ទៅធនាគារ។

១១.២      ធនាគារអាចផ្លាស់ប្តូរអត្រាធម្មតា និង/ឬ ចំនួនថ្លៃសេវា ឬ កម្រៃដែលត្រូវបង់ដោយអតិថិជន នៅពេលណាតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ និងដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អតិថិជន។

១១.៣      រាល់ការទូទាត់ដោយអតិថិជនទៅធនាគារត្រូវធ្វើឡើងដោយឥតគិតថ្លៃ និងច្បាស់លាស់ និងដោយគ្មានការកាត់កង ពន្ធ ឬ អាករប្រហាក់ប្រហែលឡើយ។ អតិថិជនត្រូវបង់បន្ថែមពន្ធ ឬអាករលើចំនួនទឹកប្រាក់​ផ្សេងទៀតដែលត្រូវបង់ ហើយអតិថិជនយល់ព្រមទទួលខុសត្រូវផ្តល់​សំណងដល់ធនាគារលើការទូទាត់ ប្រសិនបើធនាគារត្រូវ​ប្រមូល និងធ្វើការទូទាត់ពន្ធ ឬអាករតាមច្បាប់តម្រូវ។

១១.៤      (ក) អតិថិជនយល់ព្រមថាធនាគារមានសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) ដើម្បីប្តូររូបិយបណ្ណមួយទៅជារូបិយប័ណ្ណមួយផ្សេងទៀតតាមអត្រាប្តូរប្រាក់របស់ធនាគារ សម្រាប់កាលៈទេសៈណាក៏ដោយ ដោយមិនមានការជូនដំណឹងដល់អតិថិជន រួមទាំងនិង​មិនកម្រិតត្រឹម ករណីរួមមានដូចខាងក្រោម៖

(i)      ការប្តូរចំនួនទឹកប្រាក់ណាមួយទៅជារូបិយប័ណ្ណផ្សេងទៀត នៅក្នុងគណនីណាមួយចំពោះឥណទានរបស់អ្នក ឬ ចំនួនទឹកប្រាក់ណាមួយដែលធនាគារត្រូវ​បង់​ទៅអ្នក សម្រាប់គោលបំណង​នៃការអនុវត្តតាមការបញ្ជា ការបញ្ចូលប្រាក់​ក្នុង​គណនីណាមួយ ឬការអនុវត្តសិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ។ ឬ

(ii)     ការប្តូររូបិយប័ណ្ណលើចំនួនទឹកប្រាក់​ណាមួយធនាគារបានទទួល ជារូបិយប័ណ្ណណាមួយដូចនឹងរូបិយប័ណ្ណនៅក្នុង ឬ រូបិយប័ណ្ណដែលត្រូវទូទាត់ ករណីបើមាន (មិនថាជាទឹកប្រាក់​ដើម្បីបញ្ចូល​ទៅក្នុងគណនីណាមួយ ឬ ក្នុងការទូទាត់ទឹកប្រាក់​ជំពាក់ធនាគារ)។

(ខ) អតិថិជនយល់ព្រមថា អតិថិជននឹងទទួលខុសត្រូវ​ រាល់ការខាតបង់ ការចំណាយ (រាប់បញ្ចូលទាំងមិនកំណត់ត្រឹម កម្រៃជើងសារធម្មតា និង/ឬ ថ្លៃសេវាដែលបានកំណត់) និង ហានិភ័យដែលបណ្តាលមកពីការប្តូររូបិយប័ណ្ណ បរទេស។ អតិថិជនយល់ព្រម និងទទួលស្គាល់បន្ថែមទៀតថា ការប្តូររូបិយប័ណ្ណបរទេសណាមួយអាចនាំឱ្យអតិថិជនទទួលបាន មានចំនួនតិចជាងចំនួនប្រាក់ដែលបានដាក់បញ្ចូល​។

 

១២. ការយល់ព្រមសម្រាប់ការផ្តល់ព័ត៌មាន

១២.១      អតិថិជនផ្តល់សិទ្ធិដល់ធនាគារ ដោយគ្មានលក្ខខណ្ឌ និងមិនអាចតវ៉ាបាន និងយល់ព្រមក្នុងការផ្តល់ព័ត៌មានណាមួយ​របស់អតិថិជន និង គណនីរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនដែលកាន់កាប់ចុងក្រោយរបស់ធនាគារ បុត្រសម្ព័ន្ធណាមួយរបស់ធនាគារ (រួមទាំងសាខា) ទៅកាន់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរណាមួយ នគរបាល និងមន្ត្រីសាធារណៈដែលកំពុងធ្វើការស៊ើបអង្កេត សាខា ឬស្នាក់​ការ​កណ្តាលរបស់ធនាគារទាំងក្នុង ឬក្រៅប្រទេសកម្ពុជា សវនកររបស់ធនាគារ និងបុគ្គល ឬអង្គការណាមួយ មិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជាដែលបានផ្តល់សេវាអេឡិចត្រូនិក ឬសេវាផ្សេងទៀតដល់ធនាគារ បុគ្គលណាមួយ ឬអង្គការមិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជា ដែលធនាគារ​បានធ្វើ​ទំនាក់ទំនងក្នុងគោលបំណងអនុវត្ត ឬ ដើម្បីអនុវត្តសេវាកម្ម ឬមុខងារប្រតិបត្តិការរបស់ធនាគារ ដែលសេវាកម្ម ឬមុខងារប្រតិបត្តិការនោះត្រូវបានផ្តល់សេវាពីខាងក្រៅ បុគ្គលណាមួយដែលអនុញ្ញាតឱ្យផ្តល់ព័ត៌មាន ឬផ្តល់​ទៅបុគ្គលផ្សេងទៀត ឬស្ថាប័នផ្សេងទៀតដែលត្រូវដោយបទប្បញ្ញត្តិ ច្បាប់ ឬបទដ្ឋាននានា ដែលតម្រូវដោយនិយតករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារណាមួយដែលអ្នកជាប់បន្ទុកពន្ធ នៅក្នុងយុត្តាធិការណាមួយ/ឬយុត្តាធិការពាក់ព័ន្ធ។ ដោយមិនត្រូវប៉ះពាល់ដល់ចំនុចដែលបានរៀបរាប់ខាងលើ អតិថិជនអនុញ្ញាតបន្ថែមលើការផ្តល់ព័ត៌មានរបស់ខ្លួន ដូចខាងក្រោម៖

(ក)    ទៅការិយាល័យឥណទាន ឬអង្គការ ឬសាជីវកម្មផ្សេងទៀត ឬសមាជិកណាមួយ ក្នុងគោលបំណងរួមបញ្ចូលទាំង​មិន​កម្រិតត្រឹម ការវាយតម្លៃលទ្ធភាពឥណទានរបស់អតិថិជន។ និង

(ខ)    ពាក់ព័ន្ធនឹងការធ្វើអនុប្បទាន ការផ្ទេរ ឬ នវកម្មដោយធនាគារលើគណនីដូចបានចែងក្នុងប្រការ ១៥.២។

១២.២      នៅពេលដែលធនាគារផ្តល់ឥណទានណាមួយដល់អតិថិជននៅពេលណា ឬ ធនាគារទទួលយក ឬទទួលខុសត្រូវចំពោះ​ភាគីទីបីតាមការស្នើសុំរបស់អតិថិជន អតិថិជនយល់ព្រមឱ្យធនាគារផ្តល់ព័ត៌មានទាក់ទងនឹងគណនី ឬ ព័ត៌មាន​ពា​ក់ព័ន្ធផ្សេងទៀតនៃគណនីទៅកាន់អ្នកធានា ឬបុគ្គលផ្សេងទៀតដែលទទួលខុសត្រូវ ឬផ្តល់ធានាលើគណនី​នេះ និង/ឬ បុគ្គលផ្សេងទៀតនៅពេលណាក៏បានដែលចាំបាច់ត្រូវផ្តល់ព័ត៌មាន ដើម្បីអនុវត្តដោយ​បង្ខំរបស់ធនាគារ​លើប្រាតិភោគ ដោយមិនមាន​ការជូនដំណឹងជាមុន ។

១២.៣     ការយល់ព្រមនេះនឹងបន្តរហូតដល់ការ​បញ្ចប់ការប្រើប្រាស់នៃគណនីណាមួយ ឬទាំងអស់ របស់អតិថិជន និង/ឬការបញ្ចប់ទំនាក់ទំនងរវាងអតិថិជន និងធនាគារដោយហេតុផលណាមួយ។

 

១៣. ការបិទគណនី និងគណនីនៅស្ងៀម ឬគ្មានសកម្មភាព

១៣.១ ធនាគារអាចបិទគណនីដោយមិនបង្ហាញពីហេតុផលណាមួយ ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃទៅអតិថិជន (ឬរយៈពេលណាមួយដែលធនាគារអាចកំណត់បាន)។

១៣.២     អតិថិជនអាចបិទគណនី និងបញ្ចប់សេវាកម្មធនាគារផ្សេងទៀត ដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងតិចសាមសិប (៣០) ថ្ងៃដល់ធនាគារ ការជូនដំណឹងបែបនេះត្រូវធ្វើឡើងដោយបុគ្គលដែលទទួលសិទ្ធិ ហើយ​អតិថិជនត្រូវចាត់វិធានការក្រោយការបញ្ចប់ណាមួយតាមការតម្រូវរបស់ធនាគារ។

១៣.៣     ប្រសិនបើអតិថិជនមានបំណងចង់បិទគណនីណាមួយ អតិថិជនត្រូវផ្តល់ការបញ្ជាជាលាយ​លក្ខណ៍​អក្សរដល់ធនាគារ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀតដែលបានព្រមព្រៀងដោយធនាគារនៅពេលមួយ និង​ត្រូវអនុវត្តតាមនីតិវិធីដែលធនាគារកំណត់ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ ព្រមទាំងបង់ចំនួនទឹកប្រាក់ដែលជំពាក់​ និង​ត្រូវបង់ឱ្យធនាគារ។

១៣.៤      នៅពេលបិទគណនី ដោយមិនប៉ះពាល់ដល់ប្រការ ១៨ ធនាគារនឹងរួចផុតពីការទទួលខុសត្រូវទាំងស្រុងរបស់ខ្លួន​ពីគណនីនោះបាន ដោយធ្វើការទូទាត់ទៅអតិថិជនតាមទម្រង់ណាមួយដែលធនាគារអាចកំណត់ ទៅតាមរូបិយប័ណ្ណ និង សមតុល្យនៃគណនីនោះ។

១៣.៥      ដោយមិនត្រូវប៉ះពាល់ដល់ចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារមានសិទ្ធិ (ដោយគ្មានការទាមទារ ឬការជូនដំណឹង) បិទគណនី និង/ឬ បញ្ចប់ទំនាក់ទំនងរវាងធនាគារជាមួយអ្នកភ្លាម នៅពេលមានព្រឹត្តិការណ៍ណាមួយខាងក្រោមកើតឡើង៖

(ក)    ការខកខានរបស់អតិថិជនក្នុងការអនុលោមតាមប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។

(ខ)    មូលដ្ឋានណាមួយដែលបង្ហាញពីការក្ស័យធន ឬបណ្តឹងដាក់រំលាយក្រុមហ៊ុនប្រឆាំងអតិថិជន។

(គ)    ការស្លាប់ វិកលចរិត ឬអសមត្ថភាពរបស់អតិថិជន។

(ឃ)   ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភាគីណាមួយសម្រាប់ការតែងតាំងអ្នកទទួលរក្សា​ទ្រព្យសម្បត្តិ។

(ង)    ការអនុវត្តកាតព្វកិច្ចណាមួយនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ក្លាយជា​មិនស្របច្បាប់ ឬមិនអាចទៅរួច។

(ច)    ប្រសិនបើសមតុល្យក្នុងគណនីធ្លាក់ចុះក្រោមកម្រិតអប្បបរមាដែលបានកំណត់នដោយធនាគារនានាពេលណាមួយ។

(ឆ)    ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីការដាក់ទណ្ឌកម្ម តម្រូវការរបស់រដ្ឋាភិបាល ដីការតុលាការនៃយុត្តាធិការដែលពាក់ព័ន្ធ អាជ្ញាធរ​គ្រប់គ្រងការប្តូររូបិយបណ្ណ័បរទេស ការប្រឆាំងការសម្អាតប្រាក់​ ឬការតម្រូវទាក់ទង​នឹងការប្រឆាំងនឹងការសម្អាត​ប្រាក់​ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលហាមឃាត់ ឬ នាំអោយ​មិនស្របច្បាប់បើនៅតែរក្សា​គណនី ឬបន្តអោយប្រើប្រាស់គណនីរបស់អ្នក។ ឬ

 (ជ)   ធនាគារសម្រេច ឬមានហេតុផលដើម្បីជឿថា គណនីនេះកំពុងត្រូវបានប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់ ឬពាក់ព័ន្ធនឹងសកម្មភាព​មិនស្របច្បាប់ណាមួយ (រួមទាំងការសម្អាតប្រាក់​ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ការប្រាស្រយ័ទាក់ទងជាមួយបុគ្គល ឬអង្គភាពដែលត្រូវបានទទួលទណ្ឌកម្ម (មិនថាជានាយក​ ឬភ្នាក់ងារ) និងឧក្រិដ្ឋកម្មពន្ធ) ។

១៣.៦      គណនីដែលគ្មានប្រតិបត្តិការក្នុងរយៈពេលដប់ពីរ (១២) ខែ ឬច្រើនជាងនេះ ត្រូវចាត់ទុកថាជាគណនីនៅស្ងៀម ឬគ្មានសកម្មភាព។ ដើម្បីដំណើរការគណនីនៅស្ងៀមឡើងវិញ ហត្ថលេខីដែលទទួលសិទ្ធិត្រូវអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារស៊ីអាយអិម​ប៊ី​​ ភីអិលស៊ី សម្រាប់ព័ត៌មានបន្ថែម។

១៣.៧     គណនីនៅស្ងៀម​ ឬគ្មានសកម្មភាព ​ជាគណនីដែលមិនដំណើរការ​ ឬគ្មានសកម្មរយៈពេលដប់ (១០) ឆ្នាំជាប់ៗគ្នា គិតចាប់ពីកាលបរិច្ឆេទសកម្មភាពចុងក្រោយ នឹងត្រូវបិទដោយស្វ័យប្រវត្តិ ហើយធនាគារនឹងផ្ទេរសមតុល្យចុងក្រោយ ទៅធនាគារជាតិនៃកម្ពុជា (NBC) ជាមួយ​មានឯកសារយោងបទប្បញ្ញត្តិជាធរមាន​។

 

១៤. ការធ្វើអនុប្បទាន​/ការ​ផ្ទេរ

១៤.១      លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ និង ក្នុងលក្ខខណ្ឌដែលធនាគារកំណត់ អតិថិជនមិនត្រូវធ្វើអនុប្បទាន ផ្ទេរ ឬ ដាក់បន្ទុកទៅឱ្យតតិយជន ឬ បង្កើតជាប្រាតិភោគ ឬផលប្រយោជន៍ណាមួយឬ ធ្វើការចាត់ចែងផ្សេងទៀត ឬមានបំណងធ្វើដូច្នេះ លើប្រាក់បញ្ញើ ឬសមតុល្យណាមួយដែលមាននៅក្នុងគណនី ឬ ផ្នែកណាមួយនៃគណនីនោះឡើយ។

១៤.២      អតិថិជន ត្រូវយល់ព្រមដល់ធនាគារក្នុងធ្វើអនុប្បទាន ការផ្ទេរ ឬនវកម្ម (ទាក់ទងនឹងគណនី) ក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងក្រោមកិច្ចព្រមព្រៀងផ្សេងទៀតរវាងអតិថិជន និងធនាគារ។ អតិថិជនយល់ព្រមបន្ថែមទៀតថា ធនាគារមានសិទ្ធិធ្វើអនុប្បទាន ឬ ផ្ទេរសិទ្ធិ មុខងារ ផលប្រយោជន៍ អត្ថប្រយោជន៍ កាតព្វកិច្ច និងការទទួលខុសត្រូវ ណាមួយ ឬ ទាំងអស់ នៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងឬកិច្ចព្រមព្រៀងផ្សេងទៀតដែលពាក់ព័ន្ធ (រួមទាំងមិនកម្រិតត្រឹមការផ្ទេរអាជីវកម្ម ឬ ទ្រព្យ ការរួមបញ្ចូលគ្នា ការទិញយក ការបង្កើតឡើងវិញ ឬប្រតិបត្តិការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ដែលពាក់ព័ន្ធនឹងធនាគារ) ទៅឱ្យអ្នកទទួលផ្ទេរ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ។

 

១៥. គណនីដកលើសសមតុល្យ

១៥.១      អតិថិជនធានាថា​ គណនីមិនត្រូវដកលើសពីសមតុល្យនោះទេ ទោះជាបណ្ដោះអាសន្នក៏ដោយ លើកលែងតែមានការ​យល់​ព្រមពីធនាគារតាមឆន្ទានុសិទ្ធិតែមួយគត់​របស់​ខ្លួន ឬ តាមរយៈការព្រមព្រៀងជាមុនជាមួយធនាគារ ហើយការព្រមព្រៀមនេះ ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និង​ លក្ខខណ្ឌនេះដែលអាចកំណត់ដោយធនាគារនៅពេលណាមួយ។

១៥.២      អតិថិជនត្រូវសងវិញតាមការទាមទារ រួមទាំងសមតុល្យដែលបានដកចេញណាមួយលើសពីសមតុល្យគណនី រួមទាំងការប្រាក់ និងកម្រៃសេវាពីធនាគារផ្សេងៗលើចំនួនសមតុល្យដែល​បានដកចេញនោះ។ ការប្រាក់ត្រូវគណនាតាមអត្រាកំណត់ដោយធនាគារនាពេលណាមួយ ហើយការប្រាក់នោះត្រូវគណនាជាប្រចាំថ្ងៃ និងគិតនៅចុងខែនីមួយៗ ឬពេលវេលាណាមួយតាមការកំណត់របស់ធនាគារនាពេលណាមួយ។

១៥.៣      ការប្រាក់ដែលមិនទាន់បានបង់ ត្រូវបញ្ចូលទៅក្នុងចំនួនប្រាក់ដើមដែលជំពាក់នៅចុងខែនីមួយៗ ហើយចំនួនសរុបនឹងក្លាយប្រាក់ដើមថ្មីដែលជំពាក់ដើម្បីយកមកគណនាការប្រាក់ជាបន្តបន្ទាប់។

១៥.៤      ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់ លើចំនួនទឹកប្រាក់​ដែល​បានដកលើស ពីគណនីផ្សេងទៀតរបស់អតិថិជន តាមឆន្ទានុសិទ្ធិរបស់ខ្លួន តែមួយគត ។

 

១៦. ប្រាតិភោគសម្រាប់ការទូទាត់សង

១៦.១      នៅពេលដែលធនាគារទទួលយក ឬ ទទួលបន្ទុក (មិនថារូបិយ ឬអរូបិយ ចម្បង ឬវត្ថុបញ្ចាំ រៀងខ្លួនឬរួមគ្នា) ចំពោះ ឬ តាមការស្នើសុំរបស់អតិថិជន និងបន្ទាប់ពីការចុះហត្ថលេខារបស់អតិថិជននូវរាល់ឯកសារ និង/ឬការចុះបញ្ជីសិទ្ធិ​ប្រាតិភោគដែលតម្រូវដោយធនាគារ នោះអតិថិជនយល់ព្រមដោយមិនកែប្រែ និងមិនអាចតវ៉ាបានថា មូលនិធិ ប្រាក់ ប្រាតិភោគ ឬ វត្ថុមានតម្លៃផ្សេងទៀតដែលដាក់ជាមួយធនាគារដែលជាកម្មសិទ្ធិរបស់អតិថិជន នឹងក្លាយជាប្រាតិភោគចំពោះធនាគារដោយស្វ័យប្រវត្តិ។ ធនាគារត្រូវជាម្ចាស់​បន្ទុកលើមូលនិធិ ប្រាក់ ប្រាតិភោគ ឬវត្ថុមានតម្លៃផ្សេងទៀត ឬផ្នែកណាមួយរបស់វត្ថុនោះ និងអាចបង្អាក់រាល់ការទូទាត់មូលប្បទានប័ត្រដោយអតិថិជន រហូតដល់ទំនួលខុសត្រូវទាំងនោះ ត្រូវបានរួចបន្ទុក។

១៦.២      អតិថិជន ធានាអះអាងថា​នឹង​មិនបង្កើតប្រាតិភោគ ឬដាក់ទ្រព្យ និង​ប្រាតិភោគបញ្ចាំ ទុក ដាក់​បន្ទុក ឬបញ្ចាំទ្រព្យនេះ​ ទៅធនាគារផ្សេងទៀតជាប្រាតិភោគសម្រាប់ធានាឥណទានណាមួយដែលផ្តល់ដល់អតិថិជន ក្នុងអំឡុងពេលនោះ អតិថិជនត្រូវជំពាក់បំណុលធនាគារ។

១៦.៣      ប្រាក់បញ្ញើ ឬផ្នែកណាមួយរបស់វាអាចមិនត្រូវបានចាត់ចែង ផ្ទេរ គិតប្រាក់ ឬជាប់ពាក់ព័ន្ធផ្សេងទៀត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ។

 

១៧. ការទូទាត់សង​ និង សិទ្ធិប្រាតិភោគ

ធនាគារ អាចទូទាត់សមតុល្យទាំងអស់ ឬណាមួយដែលមាន​នៅក្នុងគណនីណាមួយ រួមទាំងគណនីរួម និង គណនីបញ្ញើមានកាលកំណត់ដែលបានបើកជាមួយធនាគារ ដើម្បីសងបំណុលណាមួយរបស់អតិថិជន ដែលអាចមានជាមួយធនាគារ ហើយដល់ការកំណត់សង ប៉ុន្តែមិនទាន់បានទូទាត់សង។

 

១៨. ការលើកលែង និងការទទួលខុសត្រូវ

១៨.១      ទាំងធនាគារ ឬនិយោជិត អ្នកតំណាង ឬភ្នាក់ងារណាមួយរបស់ខ្លួន មិនទទួលខុសត្រូវចំពោះសកម្មភាព ឬការមិនអនុវត្ត លើកលែងតែករណីមានការធ្វេសប្រហែស ឬការខកខានដោយចេតនារបស់ធនាគារ នោះការទទួលខុសត្រូវរបស់ធនាគារមិនត្រូវលើសពីតម្លៃផ្សារវិនិយោគ ចំពោះការធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការខកខានដោយចេតនានេះឡើយ។

១៨.២      ដោយមិនកំណត់ត្រឹមចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារ មិនទទួលខុសត្រូវ ឬ ជួលជុលសំណងចំពោះការចំណាយ ការបាត់បង់ ការខូចខាត ការទទួលខុសត្រូវ ឬផលវិបាកផ្សេងទៀតដែលទទួលរងដោយ ឬកើតឡើងចំពោះអតិថិជនដោយសារ៖

(ក)    ការអនុវត្តដោយសុច្ចរិតតាមការបញ្ជា​របស់អតិថិជន។

(ខ)    ប្រតិបត្តិការគណនីណាមួយ ត្រូវបានហាមឃាត់ ឬរងផលប៉ះពាល់ ដោយហេតុផលណាមួយដែលលើសពីការ​គ្រប់គ្រងរបស់ធនាគារ ។

(គ)    ការបាត់បង់ ឬ ការខូចខាតដែលបណ្តាលមកពីការពន្យារពេល ឬការខកខាន ក្នុងការបញ្ជូន ឬ មធ្យោបាយទំនាក់ទំនងណាមួយ។

(ឃ) ប្រសិនបើទឹកប្រាក់ដែលបានបញ្ចូល ឬដកពីគណនី បានថយចុះដោយសារពន្ធ ការរំលោះ ឬ មិនអាចប្រើបានដោយសារការហាមឃាត់ (កើតឡើងដោយ​មូល​ហេតុណាក៏ដោយ) ក្នុងការប្តូរ ការបញ្ជា ការផ្ទេរដោយអចេតនា ការរំខាន ឬការដាក់កម្រិតដោយ​លក្ខណៈណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬ យោធា  សង្គ្រាម បាតុកម្ម ឬ មូលហេតុផ្សេងទៀតដែលលើសពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ។​

(ង)    កើតចេញពី ឬទាក់ទងនឹងការបាត់មូលប្បទានប័ត្រ។

(ច)    កើតចេញពីការក្លែងបន្លំ ការធ្វេសប្រហែស ឬកង្វះសិទ្ធិអំណាចរបស់បុគ្គលម្នាក់​ លើកលែងកើតដោយសារធនាគារ និងនិយោជិតរបស់ធនាគារ។

(ឆ)    កើតចេញពីការធ្វេសប្រហែស ការខកខាន ឬ ការប្រព្រឹត្តកំហុសរបស់អតិថិជន។

(ជ)    ទង្វើ ឬ ការខកខានណាមួយ (រួមទាំងការធ្វេសប្រហែស ឬការប្រព្រឹត្តខុសដោយចេតនា) ឬ ការក្ស័យធន ឬការដាក់​ជម្រះបញ្ជីរបស់ភ្នាក់ងារណាមួយ អ្នកតែងតាំង អ្នកឆ្លើយឆ្លង ឬ សមភាគីដែលធនាគារបាន               ប្រើប្រាស់។

(ឈ) កើតឡើងដោយសារធនាគារអនុវត្តសិទ្ធិណាមួយរបស់ខ្លួនក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។ និង

(ញ)   កើតឡើងពីការពន្យារពេលណាមួយពីធនាគារ​ទាក់ទងនឹងដំណើរការអនុតវត្ត​សិទ្ធិប្រាតិភោគ នៅពេលរកឃើញការក្លែងបន្លំ ការសម្អាតប្រាក់ គោលបំណងប្រឆាំងហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុវត្តតាមទណ្ឌកម្ម ការអនុវត្តច្បាប់ ឬបទប្បញ្ញត្តិណាមួយ។

១៨.៣      ធនាគារ មិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬការចំណាយដែលកើតឡើងចំពោះ ឬដោយសារអតិថិជន (មិនថាដោយសារការក្លែងបន្លំហត្ថលេខារបស់ហត្ថលេខី ការផ្លាស់ប្តូរសំណើដកប្រាក់ ឬ ហេតុផលផ្សេងទៀតក៏ដោយ) ដែលមិនមែនជាកំហុសធនាគារឡើយ។ ធនាគារ មិនទទួលខុសត្រូវចំពោះការទូទាត់លើមូលប្បទានប័ត្រដែលបានកែ និង/ឬ ក្លែងបន្លំ ដែលការកែប្រែ និង/ឬ ការក្លែងបន្លំនេះ អាចធ្វើបានដោយការប្រើប្រាស់ទឹកថ្នាំដែលអាចលុបបាន ប៊ិច ឬម៉ាស៊ីនអង្គុលីលេខ ឬឧបករណ៍ផ្សេងទៀតដែលមានមុខងារលុបភ្ជាប់មកជាមួយ ឬ ដោយការ​ប្រើប្រាស់ម៉ាស៊ីនសសេរមូលប្បទានប័ត្រ ឬ ម៉ាស៊ីនដែលអាចធ្វើការកែប្រែ និង/ឬ ការក្លែងបន្លំមិនអាចរកឃើញយ៉ាងងាយ ឬ នៅពេលដែលការផ្លាស់ប្តូរ និង/ឬ ការក្លែងបន្លំកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អតិថិ  ជន។ ប្រសិនបើធនាគារបានដកប្រាក់​ពីគណនីរបស់អតិថិជន ដោយផ្អែកលើសំណើដកប្រាក់ ឬសំណើក្នុងការទូទាត់ដែលហត្ថលេខារបស់អតិថិជន ឬហត្ថលេខាអ្នកទទួលសិទ្ធិត្រូវបានក្លែងបន្លំ នោះធនាគារមិនទទួលខុសត្រូវក្នុងការបង្វិលសងប្រាក់ ឬបង់ ឬទូទាត់សងទៅអតិថិជន លើចំនួនទឹកប្រាក់ដែលបានដកនោះទេ។

 

១៩. ការផ្អាកគណនី/សេវាកម្ម

១៩.១      ធនាគាររក្សាសិទ្ធិតាមឆន្ទានុសិទ្ធិតែមួយគត់របស់​ធនាគារ​ក្នុងការផ្អាក និង/ឬបង្កកប្រតិបត្តិការ និង/ឬបិទ និង/ឬបង្កកគណនីអតិថិជន និង/ឬ សេវាកម្មណាមួយ ឬទាំងអស់នៅពេលនោះ និងសម្រាប់អំឡុងពេលណាមួយ នៅពេលធនាគារយល់ឃើញថាសាកសម រួមទាំងមិនកម្រិតត្រឹមស្ថានភាព ដូចខាងក្រោម៖

(ក) ធនាគារទទួលបានការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី ឬហត្ថលេខីដែលទទួលការអនុញ្ញាតណាម្នាក់ ដើម្បីផ្អាកប្រតិបត្តិការ ទោះបីជាអ្នកទទួលសិទ្ធិលើគណនីតម្រូវឱ្យមានហត្ថលេខី ២ នាក់ ឬច្រើនជាងនេះក៏ដោយ។

(ខ) ធនាគារទទួលបានការបញ្ជាផ្ទុយគ្នា ពីភាគីហត្ថលេខីគណនី ឬអភិបាល ឬដៃគូណាម្នាក់របស់ម្ចាស់គណនី ទោះជាអភិបាល ឬដៃគូនោះ ជា ឬ មិនមែនជា​ហត្ថលេខីគណនីក៏ដោយ។

(គ)    (ក្នុងករណីគណនីក្រុមហ៊ុន) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីជម្លោះណាមួយរវាងអភិបាលក្រុមហ៊ុន និង/ឬហត្ថលេខីដែលទទួលសិទ្ធិចំពោះគណនី។

(ឃ) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីបណ្តឹង ការស្នើសុំ ឬដំណោះស្រាយ ឬការតែងតាំងអ្នកទទួលរក្សាទ្រព្យសម្បត្តិ ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិតែងតាំងដោយតុលាការ ដើម្បីប្រកាសថាអ្នកក្ស័យធន ឬជម្រះបញ្ជី ឬ រំលាយ។

(ច)    ធនាគារត្រូវបានជូនដំណឹង​អំពីបញ្ជា​​រឹបអូស(garnishee)សមតុល្យគណនីរបស់អ្នក។

(ឆ)    ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីករណីណាមួយដែលមានចែងក្នុងប្រការ ១៤.៥។ ឬ

(ជ)    ធនាគារត្រូវបានជូនដំណឹងពីអាជ្ញាធររដ្ឋាភិបាល ឬស្ថាប័ននីតិប្រតិបត្តិផ្សេងទៀត។

១៩.២      ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ការចំណាយ ឬ ការរអាក់រអួលណាមួយ រួមទាំងការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ដោយពិសេស ផលវិបាក ការដាក់ទណ្ឌកម្ម ឬ ការបាត់បង់សេដ្ឋកិច្ច ការបាត់បង់ប្រាក់ចំណូល ឬប្រាក់ចំណេញ ការបាត់បង់ប្រាក់សន្សំដែលរំពឹងទុក ឬ អាជីវកម្មដែលទទួលរង ឬកើតឡើងដោយអ្នក​ ឬបុគ្គលណាម្នាក់ ដោយសារធនាគារ​បាន​ផ្អាកប្រតិបត្តិការ និង/ឬបិទគណនីរបស់អ្នក និង/ឬ សេវាកម្មណាមួយ ឬទាំងអស់ ឬអនុវត្តសិទ្ធិណាមួយនៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ ភាពអសមត្ថភាពរបស់អ្នកក្នុងការចូលប្រើសេវាកម្មណាមួយដែលបានផ្តល់ឱ្យអ្នក ទោះបីជាធនាគារបានណែនាំ ឬបានប្រាក់​ពីលទ្ធភាពដែលនឹង​អាចបាត់បង់ ឬ ការខូចខាត ដែលការខាតបង់ ឬការបាត់បង់ទាំងអស់នេះត្រូវបានបដិសេធយ៉ាងច្បាស់លាស់ក៏ដោយ។

 

២០. សំណង

២០.១      អតិថិជនត្រូវផ្តល់ពីសំណងដល់ធនាគារ មន្ត្រី និយោជិត អ្នកទទួលសិទ្ធិ និង ភ្នាក់ងាររបស់ខ្លួន លើសំណងខូចខាតពេញលេញជាមូលដ្ឋាន កើតចេញពីការទាមទារ សំណងខូចខាត នីតិវិធីតុលាការ​ បណ្តឹង ដំណើរការនីតិវិធី បទបញ្ជា ការខាតបង់ (ដោយផ្ទាល់ ឬជាផលវិបាក) ការខូចខាត កម្រៃ និង ការចំណាយ (រាប់បញ្ចូលទាំងកាតព្វកិច្ច​ពន្ធ ពន្ធ និងអាករ និង ថ្លៃសេវាផ្លូវច្បាប់សំណងខូចខាតពេញលេញជាមូលដ្ឋាន) និង ទំនួលខុសត្រូវ​ផ្សេងទៀតគ្រប់រូបភាព ឬ តាមរបៀបណាមួយក៏ដោយដែលកើតឡើង ដែលធ្វើឲ្យធនាគារត្រូវ​រក្សារ ឬទទួលរងដោយផ្ទាល់ ឬដោយប្រយោលនៅពេលអនុវត្ត ប្រតិបត្តិតាម ឬអនុវត្តដោយ​បង្ខំលើបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬក្នុងកិច្ចព្រមព្រៀងផ្សេងទៀត រួមទាំងនិង​មិន​កម្រិត​ត្រឹម៖

(ក)    ប្រតិបត្តិការគណនីណាមួយរបស់អតិថិជន;

(ខ)    ការផ្តល់សេវា និង/ឬផលិតផលណាមួយដោយធនាគារដល់អតិថិជន។

(គ)    ធនាគារធ្វើ​​​តាមការបញ្ជា​ដកប្រាក់ និង/ឬ ការបញ្ជា​ទូទាត់ណាមួយរបស់អតិថិជន។

(ឃ)   ដោយហេតុផលថាធនាគារដើរតួជាធនាគារភ្នាក់ងារ​ប្រមូល បានយោងលើ ឬធានាលើបិដិ្ឋលេខ ឬឯកសារ ទូទាត់ប្រាក់មូលប្បទានប័ត្រ វិក្កយបត្រ លិខិតសន្យា រូបិយាណត្តិ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលផ្តល់ដោយអតិថិជនសម្រាប់ទូទាត់ និងគ្រប់ករណីទាំងអស់ ហើយការយោង ឬ ការធានាដោយធនាគារនេះ ត្រូវ​ចាត់ទុកថា​បានអនុវត្ត​តាមសំណើរជាក់​លាក់​របស់អតិថិជន។

(ង)    ធនាគារបានទទួល យោងលើ និងឈប់ធ្វើសកម្មភាពតាម​ការបញ្ជាដែល​បាន​ផ្តល់​ ឬបានអះអាងថា​បានផ្តល់ឲ្យពីអតិថិជន ឬ បុគ្គលណាម្នាក់​ដែលអះអាងថាជា​មេធាវីរបស់អតិថិជន ដោយមិនគិតពីកាលៈទេសៈដែលចេញការបញ្ជា​នោះ ឬ ប្រភេទប្រតិបត្តិការ និង​ទោះបីជាមានកំហុស ការយល់ច្រឡំ ការក្លែងបន្លំ ឬកង្វះភាពច្បាស់លាស់ក្នុងការផ្តល់ឱ្យ ទទួលបាន ឬ ខ្លឹមសារនៃការបញ្ជា រួមទាំងនៅពេលធនាគារជឿជាក់ដោយស្មោះត្រង់ថាការបញ្ជា​ ឬព័ត៌មានដែលផ្តល់ឱ្យធ្វើឡើងលើសសិទ្ធិអំណាចរបស់អតិថិជន ឬ នៅពេលដែលធនាគារជឿថាការធ្វើតាមការបញ្ជាបែបនេះនឹងនាំឱ្យមានការបំពានកាតព្វកិច្ច ឬ ច្បាប់ណាមួយអនុវត្តចំពោះធនាគារ និង ជាធរមានដែលនាំអោយមាន​ការ​ពិន័យ។

(ង)    ការខកខានរបស់អតិថិជនក្នុងការទូទាត់ ឬ សងទៅធនាគារតាមតម្រូវការលើចំនួនទឹកប្រាក់​ដែលជំពាក់ ធនាគារ (រួមទាំងការប្រាក់ទាំងអស់ដែលបង្គរ)។

(ឆ)    ការបំពានរបស់អតិថិជនលើប្រការណាមួយ ឬ​ ច្រើនលើបញ្ញត្តិ និង​លក្ខខណ្ឌនេះ។

(ជ)    ការអនុវត្តដោយបង្ខំដោយធនាគារ (រួមទាំងសិទ្ធិនៃការលក់ ការទូទាត់ ការទូទាត់ឡើងវិញ ឬការអនុវត្តដោយ​បង្ខំលើដំណើរនីតិវិធី) ក្រោម ឬពាក់ព័ន្ធបញ្ញត្តិ និង លក្ខខណ្ឌនេះ និង/ឬគណនីនេះ។

(ឈ) ធនាគារប្រើប្រព័ន្ធ ឬមធ្យោបាយទំនាក់ទំនង ឬការបញ្ជូនណាមួយ ​ក្នុងការអនុវត្តការបញ្ជារបស់អតិថិជន ដែលនាំឱ្យបាត់បង់ ពន្យារពេល ខូច​ទ្រង់ទ្រាយ ឬស្ទួនការបញ្ជានេះ។

(ញ)   រាល់ការបាត់ លួច ឬការក្លែងបន្លំ សៀវភៅមូលប្បទានប័ត្រ មូលប្បទានប័ត្រ សៀវភៅគណនី កាត ប័ណ្ណ​ប្រាក់បញ្ញើមានកាលកំណត់ លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬការជូនដំណឹង ឬលេខកូដសំគាល់ផ្សេងទៀតដែលទាក់ទងនឹងគណនី និងការចេញជាថ្មី ឬការ​ជំនួសមកវិញនូវឯកសារ​ខាងលើ​ណាមួយដោយធនាគារ។

(ដ) ការផ្លាស់ប្តូរច្បាប់ជាធរមាន បទប្បញ្ញត្តិ ឬសារាចររបស់រដ្ឋាភិបាលណាមួយទាក់ទងនឹងប្រការណាមួយនៃបញ្ញត្តិ និង លក្ខខណ្ឌនេះ ឬកិច្ចព្រមព្រៀងផ្សេងទៀតរវាងធនាគារ និងអតិថិជន។

(ឋ) សកម្មភាព ឬការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយធនាគារសម្រាប់គោលបំណងនៃការអនុលោមតាម ឬដែលធនាគារយល់ថាចាំបាច់ ឬគួរចាំបាច់ ទាក់ទងនឹងការដាក់ទណ្ឌកម្មណាមួយ តម្រូវការរបស់រដ្ឋាភិបាល ដីការបស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស ការតម្រូវទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់​ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។ និង

(ឌ)    ធនាគារបានយោងលើការប្រកាស និង/ឬការធានាអះអាងណាមួយ (រាប់បញ្ចូលទាំងមិន​កម្រិតត្រឹម ការប្រកាស ឬការធានាអះអាងណាមួយដែលទាក់ទងនឹងពន្ធ បទល្មើសធ្ងន់ធ្ងរ ឬ FATCA របស់សហរដ្ឋអាមេរិក) ដែលធ្វើឡើងដោយអតិថិជននៅក្នុងពាក្យស្នើសុំ​បើកគណនីណាមួយ លិខិតស្នើសុំ បញ្ញត្តិ និង​លក្ខខណ្ឌនេះ និង/ឬ ព័ត៌មាន និង/ឬឯកសារផ្សេងទៀតទាំងអស់ដែលបានដាក់ជូន ឬផ្តល់ដោយ ឬក្នុងនាមអតិថិជនមកកាន់ធនាគារ។

 

 ២១. ទំនាក់ទំនង

២១.១ អតិថិជនត្រូវផ្តល់ឱ្យធនាគារនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់អតិថិជនដោយអនុលោមតាមបញ្ញត្តិ​ និង លក្ខខណ្ឌទាំងនេះ។

២១.២      រាល់សេចក្តីថ្លែងការណ៍ ការជូនព័ត៌មាន ការបញ្ជាក់ ការជូនដំណឹង ការទាមទារ និងការឆ្លើយឆ្លងផ្សេងទៀតទាំងអស់របស់ធនាគារក្រោមបញ្ញត្តិ និង​លក្ខខណ្ឌទាំងនេះ ('ការឆ្លើយឆ្លង') ត្រូវ​បញ្ជូនជូនអតិថិជនតាមរយៈ៖

(ក)    (ករណីអតិថិជនជារូបវ័ន្តបុគ្គល) ការបញ្ជូនដោយផ្ទាល់ដៃចំពោះអតិថិជន (ឬ តំណាងផ្ទាល់ខ្លួនរបស់អតិថិជន) ឬ (ពេលដែលអតិថិជនជាក្រុមហ៊ុន ឬក្រុមហ៊ុនសហកម្មសិទ្ធិ) ជូនចំពោះមន្ត្រី ឬ ដៃគូរបស់អតិថិជនណាមួយ​   ផ្ទាល់។

(ខ)    ដោយផ្ញើទៅកាន់អតិថិជន ឬទៅមន្ត្រី ឬទៅដៃគូរបស់អតិថិជនណាមួយ (ករណីបើមាន) តាមអាសយដ្ឋានចុងក្រោយរបស់អតិថិជនផ្តល់មកធនាគារ។ ឬ

(គ)    ផ្ញើតាមរយៈសារអេឡិចត្រូនិច​ ទូរលេខ ឬទូរសារ តាមមធ្យោបាយដូចបានរៀបរាប់ខាងលើ ទៅកាន់អ៊ីមែល ទូរលេខ ឬទូរសាររបស់អតិថិជន ដែលមានចុងក្រោយជាមួយធនាគារ។ ការឆ្លើយឆ្លងត្រូវចាត់ទុកថាត្រូវបានទទួល​ នៅ​ថ្ងៃ​បានទទួល​ដោយ​ផ្ទាល់ដៃ​ ប្រសិនបើបញ្ជូនដោយផ្ទាល់ ឬនៅពេលផ្ញើរចេញតាមសារអេឡិចត្រូនិច​​ ទូរលេខ​ ឬទូរសារ ឬនៅថ្ងៃបន្ទាប់ពីការផ្ញើ ប្រសិនបើផ្ញើតាមប្រៃសណីយ៍។

២១.៣     អតិថិជនអនុញ្ញាត​ដោយគ្មានលក្ខខណ្ឌ និងយល់ព្រមឲ្យធនាគារ កត់ត្រា រាល់ទំនាក់ទំនង និង/ឬការបញ្ជាក់ណាមួយ រួមទាំងមិនកម្រិត​ត្រឹម​ការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬ ឧបករណ៍ទំនាក់ទំនងផ្សេងទៀតដែលកំណត់ដោយធនាគារនាពេលណាមួយតាម​ការយល់ឃើញថា​សមស្រប​ និង តាមឆន្ទានុសិទ្ធិ​របស់ខ្លួនតែមួយគត់​។

 

២២. ការលះបង់

ការខកខាន ឬការពន្យារពេលដោយធនាគារក្នុងការអនុវត្ត ឬការអនុវត្តដោយបង្ខំនូវសិទ្ធិ ឬជម្រើសណាមួយរបស់ធនាគារ ក្រោមបញ្ញត្តិ​ និង លក្ខខណ្ឌនេះ មិនចាត់ទុកជាការលះបង់ ការកម្រិត ការប៉ះពាល់ ឬការខូតខាតសិទ្ធិរបស់ធនាគារក្នុងការចាត់វិធានការ ឬអនុវត្តសិទ្ធិណាមួយរបស់ខ្លួនចំពោះអតិថិជននោះទេ ឬ ចាត់ទុកជា​ទំនួលខុសត្រូវរបស់ធនាគារចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងនោះដែរ។

 

២៣. ស្វ័យភាពនៃបញ្ញត្តិ​

ប្រសិនបើប្រការណាមួយ ឬច្រើននៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ មិនស្របច្បាប់ ឬមិនអាចអនុវត្តបាន ក្រោមច្បាប់ជាធរមានណាមួយ នោះសុពលភាព ភាពស្របច្បាប់ និងការអនុវត្តនៃប្រការដទៃទៀតក្នុងបញ្ញត្តិ និង​លក្ខខណ្ឌនេះ នឹងមិនប៉ះពាល់ និង​ខូចខាតឡើយ។

 

២៥. ប្រធានសក្តិ​

ធនាគារអាចផ្អាកប្រតិបត្តិការគណនី និង/ឬសេវាកម្មណាមួយ ឬទាំងអស់ ប្រសិនបើឥទ្ធិពលនៃប្រធានសក្តិ រួមមាន​មិនកម្រិតត្រឹម សង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ កុបកម្ម ការដកហូត ការបង្កក ការផ្អាក ឬការដាក់ការត្រួតពិនិត្យការផ្លាស់ប្តូរ ច្បាប់ បទប្បញ្ញត្តិ ឬការរឹតបន្តឹងផ្សេងទៀតដោយរដ្ឋាភិបាល (ទទួលស្គាល់ ឬមិន​ទទួលស្គាល់) ឬ អាជ្ញាធរផ្សេងទៀត ឬ បុគ្គលជាក់ស្តែងដែលគ្រប់គ្រងលើធនាគារ គ្រោះមហន្តរាយ ឬលក្ខខណ្ឌណាមួយ សកម្មភាពទាមទារបស់​បុគ្គលិក កុំព្យូទ័រមិនដំណើរការ ឬ ការបំផ្លិចបំផ្លាញ ឬហេតុផលផ្សេងទៀតណាមួយក៏ដោយ ដែលអាចធ្វើអោយកំណត់ត្រាអតិថិជនរបស់ធនាគារ គណនី ឬសេវាកម្មរបស់ធនាគារ​ ត្រូវ​បានបាត់ ឬមិនអាចចូលប្រើប្រាស់បាន​ ឬ បាន​រារាំងដល់​ការប្រើប្រាស់គណនី ឬសេវាកម្មទាំងនោះ។

 

២៥. ដីកា​បង្កក

២៥.១      រាល់សាច់ប្រាក់ សមតុល្យក្នុង​គណនី ទ្រព្យសម្បត្តិ ទ្រព្យ ដែលរក្សាទុក ឬរក្សានៅក្នុងគណនីក្រោមបញ្ញតិ និង លក្ខខណ្ឌនេះមិនអាចត្រូវ៖

(ក)    ចាត់ចែង ទូទាត់ ផ្ទេរ ដក បិទ ដកចេញពីគណនី។ និង

(ខ)    ធ្វើទំនាក់ទំនង ឬ ធ្វើប្រតិបត្តិការក្នុងលក្ខណៈណាមូយដោយអតិថិជន ('ការហាមឃាត់') ក្នុងករណីដែលធនាគារត្រូវបានជូនដំណឹង ឬ ទទួលបានដីកាចេញពីតុលាការក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតដែលធនាគារមានប្រតិបត្តិការ​អាជីវកម្ម ('ដីការបស់តុលាការ') ដែលចែងពីលក្ខខណ្ឌតម្រូវ​ឲ្យអតិថិជន និង/ឬភ្នាក់ងារ និង/ឬបុគ្គលិករបស់ខ្លួន (មិនថាមាន ឬ​មិនមានឈ្មោះក្នុងដីការបស់តុលាការ) គោរពតាម​ក្នុងការហាមឃាត់មួយ ឬច្រើន។

២៥.២      ការហាមឃាត់នេះ ត្រូវ​បញ្ចប់បាន លុះត្រាតែធនាគារបាន​ទទួលដីការបស់តុលាការបន្ថែមទៀងក្នុងការបញ្ចប់ ឬលុបចោលការហាមឃាត់នោះ។

២៥.៣     រាល់ឯកសារ ឧបករណ៍អាចជួញដូរបាន មូលប្បទានប័ត្រ សំណើ និងការបញ្ជា ករណីបើអាច ត្រូវបានផ្តល់​សម្រាប់ការទូទាត់ ការដកប្រាក់ ការលើក ផ្ទេរ ការដកចេញ ឬការអនុវត្តកក្នុង​ទម្រង់ប្រតិបត្តិការណាមួយ ឬប្រតិបត្តិការផ្សេងទៀតក្នុងគណនី នឹងត្រូវបដិសេធ និងប្រគល់ត្រលប់វិញដោយធនាគារ ក្នុងអំឡុងពេលរង់ចាំការបញ្ឈប់ការហាមឃាត់។

 

២៦. ការអនុញ្ញាតយល់ព្រមសម្រាប់ការត្រួតពិនិត្យឥណទាន

អតិថិជនបញ្ជាក់ថាធនាគារត្រូវបានអនុញ្ញាតឱ្យផ្ទៀងផ្ទាត់ និង/ឬធ្វើការត្រួតពិនិត្យណាមួយ និង/ឬទទួលបានព័ត៌មាន និង/ឬការបញ្ជាក់ណាមួយ អំពីអតិថិជន និង/ឬបុគ្គល រូបវន្តបុគ្គលណាម្នាក់ និង/ឬអង្គភាពណាមួយ ជាមួយ ឬ ពីភ្នាក់ងារឥណទាន និង/ឬទីភ្នាក់ងារផ្សេងទៀត និង/ឬ ពីស្ថាប័នហិរញ្ញវត្ថុណាមួយ ដែលធនាគារចាត់ទុកថាសមស្រមសម្រាប់គោលបំណងណាមួយ។

 

២៧. វិសោធនកម្មបញ្ញត្តិ និងលក្ខខណ្ឌ

២៧.១     ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម ឬ កែប្រែប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌនេះនៅពេលណាមួយ និង​ផ្តល់​ការជូនដំណឹងជូនអតិថិជនជាមុនយ៉ាងហោចណាស់ សាមសិប (៣0) ថ្ងៃ មុនការកែប្រែប្រួលណាមួយដែលទាក់ទងនឹងថ្លៃសេវា និងកម្រៃសេវា ព្រមទាំងទំនួលខុសត្រូវ​ និង កាតព្វកិច្ចរបស់អតិថិជន មុននឹងការបន្ថែម ឬ ការកែប្រែនោះមានប្រសិទ្ធិភាពអនុវត្ត។ កាតព្វកិច្ចក្នុងការផ្តល់ការជូនដំណឹងជាមុនដល់អតិថិជន មិនត្រូវបានអនុវត្តទេ ប្រសិនបើការកែប្រែបន្ថែម ឬ ការកែប្រែតម្រូវអោយមានប្រសិទ្ធិភាពភ្លាម ឬ ប្រសិន​បើ​វាសក្តិសមនឹង​មិនចាំបាច់​ជូនដំណឹងជាមុន និង​ត្រូវបានអនុញ្ញាតទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។​

២៧.២ វិសោធនកម្មទាំងអស់នឹងមាន​ប្រសិទ្ធភាព និង​ចងភ្ជាប់​លោក/លោកស្រី ចាប់ពីកាលបរិច្ឆេទដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់ធនាគារ។ ការជូនដំណឹងជាមុនអាច ត្រូវបានផ្តល់ជូនអតិថិជនដោយលិខិតជូនដំណឹងពីការកែប្រែ ឬ ការ​ចេញសំណុំ​បញ្ញត្តិ និង​ លក្ខខណ្ឌដែលបានកែប្រែនៅសាខាធនាគារ ឬ របោះផ្សាយក្នុងគេហទំព័ររបស់ធនាគារ​ កាសែត ឬប្រព័ន្ធផ្សព្វផ្សាយណាមួយ។ បន្ទាប់ពីការចេញ ឬបោះផ្សាយនេះ ធនាគារ​ចាត់ទុកថាអ្នកទទួល​បានការជូនដំណឹងអំពីកែប្រែបញ្ញត្តិ និង​លក្ខខណ្ឌនេះហើយ។

២៧.៣     ប្រសិនបើអតិថិជនមិនទទួលយកការន្ថែម និង/ឬការកែប្រែបញ្ញត្តិ និង លក្ខខណ្ឌនេះទេ អតិថិជនត្រូវបញ្ឈប់ការធ្វើប្រតិបត្តិការភ្លាម និងបិទគណនីជាមួយធនាគារ​បាន​។ ប្រសិនបើអតិថិជនធ្វើប្រតិបត្តិការគណនី បន្ទាប់ពីការជូនដំណឹងនេះ ធនាគារចាត់ទុកថា អតិថិជនបានយល់ព្រមលើការបន្ថែម និង/ឬការកែប្រែផ្លាស់ប្តូរនេះដោយឯកឯង។

 

២៨. សិទ្ធិភាគីទីបី

បុគ្គល ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងណាមួយដែលគ្រប់គ្រងដោយបញ្ញត្តិ និងលក្ខខណ្ឌនេះ មិនមានសិទ្ធិទាមទារអនុវត្ត ឬ ទទួលយកអត្ថប្រយោជន៍ពីប្រការ​នៃបញ្ញត្តិ និង​លក្ខខណ្ឌនេះឡើយ។ ទោះបីជាមានកំណត់​ក្នុង​ប្រការ​ណាមួយនៃបញ្ញត្តិ និង​ លក្ខខណ្ឌនេះក៏ដោយ ការយល់ព្រមពីភាគីទីបីណាមួយ មិនតម្រូវឱ្យមានដើម្បីការកែប្រែ (រួមទាំងការលើកលែង ឬ ទំនួលខុសត្រូវដែលបានព្រមព្រៀងណាមួយ) ឬ ដើម្បីបញ្ចប់បញ្ញត្តិ និង លក្ខខណ្ឌណាមួយឡើយ។

 

២៩. ការប្រើប្រាស់សេវាពីខាងក្រៅ (Outsourcing)

ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់​សេវាពីខាងក្រៅ ឬ ធ្វើកិច្ចសន្យាបន្តផ្នែកណាមួយនៃប្រតិបត្តិការរបស់ធនាគារទៅឱ្យភាគីទីបី (រួមទាំងភាគីដែលផ្តល់សេវា​នៅក្រៅប្រទេសកម្ពុជា) តាមលក្ខខណ្ឌដែលធនាគារយល់ឃើញថាសមស្របតាមឆន្ទានុសិទ្ធិ​របស់ខ្លួនតែមួយគត់។ ប្រតិបត្តិការនេះ ត្រូវរួមបញ្ចូលទាំងមិន​កម្រិតត្រឹម ប្រតិបត្តិការលើការទូទាត់មូលប្បទានប័ត្រ ការបង្កើត ការថែរក្សា និងការរក្សាទុកឯកសារ និងកំណត់ត្រា ការផលិតកាតនិងការផ្ញើចេញ និង ការផ្ញើចេញឧបករណ៍សុវត្ថិភាព និងលេខកូដអត្តសញ្ញាណអ្នកប្រើប្រាស់។

 

៣០. ពន្ធ

៣០.១ អ្នកនឹងទទួលខុសត្រូវចំពោះកាតព្វកិច្ច​សារពើពន្ធរបស់អ្នក ហើយធានាថាអ្នក និងគណនីរបស់អ្នក ត្រូវគោរពតាមច្បាប់ពន្ធដារនៃយុត្តាធិការពាក់ព័ន្ធដែលអ្នកស្នាក់នៅ មានទីលំនៅ ឬជាបុគ្គលជាប់ពន្ធ។

៣០.២ អ្នកទទួលស្គាល់ថា ធនាគារមិនផ្តល់ការប្រឹក្សាផ្នែកពន្ធ និងយល់ព្រមថាអ្នកគួរស្នើសុំប្រឹក្សា​យោបល់ពីអ្នកជំនាញពន្ធដារនៅក្នុងយុត្តាធិការពន្ធរបស់អ្នកដែលស្នាក់នៅ។

៣០.៣     អ្នកយល់ព្រមផ្តល់ភ្លាមនូវច្បាប់ចម្លងនៃឯកសារពាក់ព័ន្ធណាមួយ (រួមទាំងឯកសារបន្ថែម ឬឯកសារដទៃផ្សេងទៀត) តាមការរបស់ធនាគារ។ នៅពេលណាដែលតម្រូវដោយនិយតករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារ អ្នកបានយល់ដឹង និងយល់ព្រមថា ធនាគារអាចទាមទាឱ្យ​ ផ្តល់​ឯកសារ និង/ឬទម្រង់បែបបទបន្ថែមពីអ្នក ដែលអ្នក ឬ បុគ្គលតំណាងសិទ្ធិ និង/ឬអភិបាល​របស់​អ្នក (ប្រសិនបើមាន) ត្រូវ​ចុះហត្ថលេខា និង/ឬ ម្ចាស់ភាគហ៊ុន ម្ចាស់ភាគហ៊ុនចុងក្រោយ និង/ឬអភិបាល​របស់អ្នក (ក្នុងករណីដែលអាចអនុវត្តបាន) ត្រូវស្ថិតនៅក្រោមការតម្រូវរបស់យុត្តាធិការពាក់ព័ន្ធនោះ ។

៣០.៤      អ្នកធានា​ថាអ្នកមិនមានចេតនាប្រព្រឹត្ត ឬ ត្រូវបានផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយ ហើយធានាថា​អ្នកមិន ប្រព្រឹត្តដោយចេតនា រឺត្រូវ​បាន​ផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយឡើយ។

 

៣១. ច្បាប់ស្តីពការ​អនុលោមតាមច្បាប់ពន្ធលើគណនីបរទេសរបស់សហរដ្ឋអាមេរិក (FATCA)

៣១.១      អ្នក ត្រូវគោរពតាមកាតព្វកិច្ចរាយការណ៍ FATCA កាត់ទុក និងតម្រូវការផ្សេងទៀតណាមួយ (រួមទាំងការផ្តល់ឯកសារផ្សេងៗដែលចាំបាច់) ដែលធនាគារចាត់ទុកថាចាំបាច់ ឬ ចង់បានទាក់ទងនឹង FATCA នៅពេលណាមួយ (រួមទាំងការកែប្រែ ឬការអនុវត្តឡើងវិញបទបញ្ញតិដែលកំពុងមានជាធរមាន) ហើយធនាគារមានសិទ្ធិក្នុងការកាត់ទុក និងទូទាត់ពីគណនីរបស់អ្នក តាមតម្រូវការរបស់និយ័តករក្នុងស្រុក ឬក្រៅប្រទេស ដែលតម្រូវដោយនិយ័តករ ឬអាជ្ញាធរពន្ធដារ យោងតាមច្បាប់ជាធរមាន បទប្បញ្ញត្តិ គោលការណ៍ណែនាំ និង / ឬកិច្ចព្រមព្រៀងជាមួយនិយ័តករ ឬអាជ្ញាធរ ឬសារាចរណែនាំដែលអាចអនុវត្តបាន។

៣១.២     ទោះបីជាមានកំណត់ក្នុង​បញ្ញត្តិ និង​ លក្ខខណ្ឌនេះក៏ដោយ អ្នកត្រូវតែជូនដំណឹងមកធនាគារក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃប្រតិទិននៃការកែប្រែនូវ​ព័ត៌មានរបស់អ្នក និងផ្តល់ឯកសារ ឬព័ត៌មានទាំងអស់តាមការស្នើសុំពីធនាគារក្នុង​រយៈពេលមិនលើសពី ៣០ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំ។

៣១.៣     ធនាគារ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់​ខ្លួនតែមួយគត់ ​ក្នុងការ​បង្កក/ផ្អាក/បិទគណនី ឬ ប្រតិបត្តិការរបស់អ្នក ​ ឬទំនាក់ទំនងជាមួយធនាគារ ឬ ធ្វើសកម្មភាពផ្សេងទៀតដែលធនាគារចាត់ទុកថាសមរម្យនៅពេលណាមួយ ប្រសិនបើអ្នកមិនគោរពតាមកាតព្វកិច្ចរបស់អ្នកកំណត់ក្នុងប្រការ ៣១.១ និង/ឬប្រការ ៣១.២ ខាងលើ។

 

៣២. ច្បាប់ជាធរមាន និងយុត្តាធិការ

បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ត្រូវគ្រប់គ្រង និងបកស្រាយគ្រប់ទិដ្ឋភាពទាំងអស់ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​ក្នុងការអនុវត្តបញ្ញត្តិ និង​លក្ខខណ្ឌនេះ ធនាគារមានសេរីភាពក្នុងការដាក់​ផ្តួចផ្តើមបណ្តឹង ឬដំណើរការនីតិវិធី ឬសកម្មភាពណាមួយប្រឆាំងនឹងអតិថិជនក្នុងប្រទេសកម្ពុជា ឬ នៅកន្លែងផ្សេងទៀតតាមធនាគារថាសមស្រប ហើយអតិថិជនយល់ព្រមថា នៅពេលណាដែលបណ្តឹង ឬដំណើរការនីតិវិធី​ធ្វើ​ឡើង​ក្នុងប្រទេសកម្ពុជា​ អតិថិជនត្រូវដាក់ជូនយុត្តាធិការនៃតុលាការនៃព្រះរាជាណាចក្រកម្ពុជា​គ្រប់បញ្ហាដែលទាក់ទងនឹងកាតព្វកិច្ច និងទំនួលខុសត្រូវ​របស់អតិថិជន ដែលកើតឡើងក្រោម បញ្ញត្តិ និង​លក្ខខណ្ឌនេះ។

 

III. លក្ខខណ្ឌបន្ថែមសម្រាប់គណនីជាក់លាក់

៣៣. គណនីចរន្ត

៣៣.១     ធនាគារអាចតម្រូវឲ្យដាក់ទឹកប្រាក់ដំបូងដើម្បីបើកគណនីចរន្តថ្មី និងត្រូវ​មានសមតុល្យអប្បបរមារក្សាក្នុងគណនីចរន្តនោះ។ គណនីចរន្តនេះ គឺជាគណនីបញ្ញើដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដែលបានកំណត់។

៣៣.២ ពាក្យស្នើសុំសៀវភៅមូលប្បទានប័ត្រ ត្រូវជាលាយលក្ខណ៍អក្សរ ឬ ក្នុងទម្រង់ដែលធនាគារបានកំណត់។ សៀវភៅមូលប្បទានប័ត្រ នឹងត្រូវ​ផ្ញើជូនទៅអាសយដ្ឋានរបស់ម្ចាស់គណនីដែលផ្តល់​មក​ធនាគារ ករណីដែល​រាល់​ព័ត៌មានតម្រូវទាំងអស់​បានបំពេញ និង​ប្រមូល​ដោយផ្ទាល់​​ដោយធនាគារ​។​ ការស្នើសុំសៀវភៅមូលប្បទានបត្រ័បន្ទាប់អាចធ្វើបានតាមរយៈការពិនិត្យសន្លឹកមូលប្បទានបត្រ័ដែលនៅសល់នៅក្នុងសៀវភៅមូលប្បទានបត្រ័ និង ដំណើការគណនី​អ្នកស្នើសុំ។ តតិយជនអាចទទួលយកសៀវភៅមូលប្បទានបត្រ័បាន បើមានអាចការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី។

៣៣.៣     មូលប្បទានប័ត្រសម្រាប់​ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការទូទាត់មូលប្បទានប័ត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន តាមរយៈការប្រើប្រាស់មូលប្បទានប័ត្រដែលធនាគារផ្តល់ឲ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គីសនី ​និង ទឹកប៊ិចដែលអាចលុបបាន មិនអនុញ្ញាតប្រើដើម្បីសរសេរលើមូលប្បទានប័ត្របានឡើយ។ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គិសនី និងទឹកប៊ិចដែលអាចលុបបានឡើយ។

៣៣.៤     ប្រសិ​នបើម្ចាស់គណនីចេញមូលប្បទានប័ត្រមួយចំនួន ឬ ចេញការបញ្ជាឲ្យទូទាត់មួយចំនួន ពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នាលើមូលប្បទានប័ត្រទាំងអស់ ឬ ការបញ្ជាឲ្យទូទាត់ទាំងអស់ មានចំនួនលើសសមតុល្យដែលមានក្នុងគណនី ឬ ចំនួនដែលបានព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់មូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ដែលស្នើសុំទូទាត់មកធនាគារមុនគេ ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានប័ត្រ ឬ ការបញ្ជាទូទាត់នោះឡើយ។

៣៣.៥ ការទូទាត់មូលប្បទានប័ត្រជាសាច់ប្រាក់នៅអន្តរសាខាដោយម្ចាស់គណនីចរន្តជារូបវន្តបុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះមានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់ និងសម្រាប់បង់កម្រៃសេវាផ្សេងៗដែលកំណត់ដោយធនាគារ។

៣៣.៦     ការជូនដំណឹងអំពីការបញ្ឃប់ការទូទាត់មូលប្បទានប័ត្រ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្នុងទម្រង់បែបបទ និង ខ្លឹមសារដែលកំណត់ដោយធនាគារ ហើយលិខិតជូនដំណឹងនេះត្រូវបញ្ចូល​ព័ត៌មានលម្អិតដូចជា លេខមូលប្បទានប័ត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែលត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ទូទាត់មូលប្បទានប័ត្រក្នុងគណនីចរន្ត បន្ទាប់ពីទទួលបានការជូនដំណឹងឲ្យបញ្ឈប់ការទូទាត់ជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវ​ចំពោះការបាត់បង់របស់ម្ចាស់គណនី ដែលបណ្តាលមកពីការខាកខានជូនដំណឹង ឬ មិនបានទទួលបានលិខិតជូនដំណឹងមកធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារ មិនទទួលយកនូវរាល់ការបញ្ជាឲ្យបញ្ឈប់ការទូទាត់មូលប្បទានប័ត្រដែលផ្តល់ មកធនាគារដោយផ្ទាល់មាត់ តាមរយៈទូរស័ព្ទ ទូរសារ (telex) ឬ តេឡេក្រាមឡើយ លើកលែងតែការបញ្ជានោះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីភ្លាម បន្ទាប់ពីផ្តល់​ការបញ្ជាខាងលើនេះ។ ទោះបីក្នុង                  កាលៈ ទេសៈណាក៏ដោយ ធនាគារមិនទទួលខុសត្រូវលើការខាតបង់កើតឡើងចំពោះម្ចាស់គណនី ទាក់ទងនឹងការបញ្ជាបញ្ឈប់ការទូទាត់មូលប្បទានប័ត្រធ្វើឡើងដោយផ្ទាល់មាត់ ទូរសព័្ទ ទូរសារ (telex) ឬ តេឡេក្រាហ្វិក​ឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការគិតកម្រៃសេវាចំពោះរាល់ការបញ្ឈប់ការទូទាត់ និងរៀងរាល់លើក តាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់នៅពេលណាមួយ ។

៣៣.៧     នៅពេលដែលមូលប្បទានប័ត្រចេញដោយគ្មានទឹកប្រាក់​គ្រប់គ្រាន់ ធនាគារ នឹងបញ្ជូន (មិនមាន​កាតព្វកិច្ច​) មូលប្បទានប័ត្រទៅឲ្យអ្នកស្នើសុំទូទាត់វិញដោយផ្តល់ ឬ មិនចាំបាច់ផ្តល់មូលហេតុបាន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអ្នកចេញមូលប្បទានប័ត្រ អ្នកទទួល ឬ តតិយជន ក្នុងករណីមូលប្បទានប័ត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ឡើយ។ ធនាគារ រក្សាសិទិ្ធក្នុងការពិន័យចំពោះមូលប្បទានប័ត្រចេញដោយគ្មានទឹកប្រាក់គ្រប់គ្រាន់ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួននៅពេលណាមួយ ។​

៣៣.៨     ការដកប្រាក់ពីគណនីចរន្តអាចធ្វើទៅបាន លុះត្រាមានគណនីនោះមាន​ទឹកប្រាក់គ្រប់គ្រាន់​។ ធនាគាររក្សាសិទិ្ធក្នុងការបិទគណនី​​​ និង/ឬ​ បដិសេដមិនទូទាត់មូលប្បទានប័ត្រ ប្រសិនបើគណនីនោះ ត្រូវ​បានចុះក្នុងបញ្ជី ឬ​ចំណាត់ថ្នាក់ជាគណនីមានមូលប្បទានប័ត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ ស្របតាមបញ្ញតិដែលគ្រប់គ្រងមូលប្បទានប័ត្រគ្មាន​ទឹកប្រាក់​មិនគ្រប់គ្រាន់​របស់ធនាគារ។

៣៣.៩     ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវារៀងរាល់ពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកំណត់កម្រៃសេវាក្នុងការផ្តល់សៀវភៅមូលប្បទានប័ត្រ និងការបិទគណនីចរន្ត។

 

៣៣.១០ ការបិទគណនីចរន្តត្រូវធ្វើឡើងតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ ហើយធនាគារមិនទទួលយកការបញ្ជា​ដែល​បញ្ជូនដោយផ្ទាល់មាត់ តាមទូរស័ព្ទេ ទូរសារ (telex) សារអេឡិច​ត្រូនិច​ ឬ តេឡេក្រាមឡើយ។ រាល់មូលប្បទានប័ត្រដែលនៅសល់ទាំងអស់ គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត មូលប្បទានប័ត្រដែលមិនទាន់ប្រើប្រាស់ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។

 

៣៤ គណនីបញ្ញើមានកាលកំណត់

៣៤.១      ធនាគារត្រូវកំណត់ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការកែប្រែចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើ នៅពេលណាមួយ តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។

៣៤.២     ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់បញ្ញើដែលមានហត្ថលេខាបញ្ជាក់របស់បុគ្គលិកធនាគារដែល​ទទួល​បាន​សិទ្ធិ​ចុះ​ហត្ថ​លេខា​ ហើយប័ណ្ណនោះមិនមែនជាឯកសារបញ្ជាក់កម្មសិទិ្ធនោះទេ។

៣៤.៣     ការប្រាក់ក្នុងអត្រាកំណត់ដោយការឯកភាពរវាងធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តធម្មតារបស់ធនាគារ។

៣៤.៤      ការដកប្រាក់ដោយផ្នែក មុនកាលកំណត់បញ្ញើ នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទដកប្រាក់។

៣៤.៥      ការដកប្រាក់បញ្ញើមានកាលកំណត់ អាចធ្វើបានតែនៅសាខាធនាគារដែលបានរក្សាទុកបញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ចំពោះការដកប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៣ ខែ ឬ លើសពីនេះ ត្រូវមានការជូនដំណឹងជាមុនក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃ ។

៣៤.៦      ធនាគារ មិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់  មុនរយៈពេល ៣(បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់ នឹងត្រូវបានទូទាត់តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ដោយផ្អែកលើចំនួនខែដែលបានប្រាក់បញ្ញើ ចំពោះប្រាក់​បញ្ញើដែលបានដាក់​សម្រាប់រយៈពេលយ៉ាងតិចបំផុត ៦ និង១២ ខែ នោះ។

៣៤.៧     គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទ ប្រសិនបើមាន​ការដកប្រាក់បញ្ញើមុនរយៈពេលកំណត់ ។

៣៤.៨      រាល់ប្រាក់បញ្ញើមានកាលកំណត់ ដែលមិនបានដកនៅពេលដល់ការិយបរិច្ឆេទកំណត់ នឹងត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដដែល និង ក្នុងអត្រាការប្រាក់ដែលធនាគារកំណត់នៅពេលបន្តជាថ្មី លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់។

 

៣៥ គណនីចរន្តរូបិយប័ណ្ណបរទេស ('FCCA') និង គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស ('FCFD')

៣៥.១      ការដាក់ប្រាក់ និង ដកប្រាក់ជារូបិយប័ណ្ណបរទេស អាចធ្វើបានអាស្រ័យ​លើ​ការ​មាន​រូបិយប័ណ្ណបរទេស​នោះ​​ និងការជូនដំណឹងទាន់ពេល​វេលា​មកកាន់ធនាគារ។

៣៥.២     អ្នកបានដឹងពីហានិភ័យដែលពាក់ព័ន្ធនៃអត្រាប្តូរប្រាក់ ក្នុង​គណនីប្រាក់បញ្ញើរូបិយប័ណ្ណបរទេស និង គណនីរូបិយ ប័ណ្ណបរទេស ។ ជាពិសេស អ្នកត្រូវបានណែនាំថា៖

(ក)    ប្រាក់ចំណូលលើប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស គឺអាស្រ័យលើអត្រាប្តូរប្រាក់នៅពេលដល់ការិយបរិច្ឆេទកំណត់ ឬនៅពេលដកប្រាក់ ទៅតាមករណីនីមួយ។ និង

(ខ)    ការផ្លាស់ប្តូរអត្រាប្តូរប្រាក់មកវិញ​ អាចធ្វើឲ្យបាត់បង់ការប្រាក់ទាំងស្រុង និងកាត់បន្ថយចំនួនប្រាក់ដើម។

៣៥.៣     ធនាគារ មិនទទួលខុសត្រូវ ចំពោះការថយចុះតម្លៃមូលនិធិដោយសារសារពើពន្ធ ឬការប្រែប្រួលតម្លៃរូបិយប័ណ្ណ ឬការរំលោះ ឬមិនមានមូលនិធិសម្រាប់ដកនៅពេលណា ឬនៅការិយបរិច្ឆេទ ករណីបើមាន បណ្តាលមកពីការរឹតបន្តឹងលើការប្តូរ ការស្នើសុំ ការផ្ទេរដោយអចេតនា ការបង្អាក់ ឬការរឹតបន្តឹងសកម្មភាពណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬយោធា សង្រ្គាម កូដកម្ម​ ឬ មូលហេតុផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់ធនាគារ។ លើស​ពី​នេះ​ទៀត:

(ក)          ប្រសិនបើប្រទេសដើមដែលចេញរូបិយប័ណ្ណបានដាក់កម្រិតឲ្យចេញប្រើប្រាស់ ឥណទាន ឬផ្ទេរមូលនិធិនោះធនាគារ​មិនមានកាតព្វកិច្ចបង់ប្រាក់ឱ្យអ្នកនូវមូលនិធិចូលក្នុងគណនីនោះទេ ទោះបីជាតាមវិធីទូទាត់ ឬសាច់ប្រាក់ជារូបិយប័ណ្ណដែលពាក់ព័ន្ធ ឬរូបិយប័ណ្ណផ្សេងទៀតក៏ដោយ។

៣៥.៤      អ្នកទទួលស្គាល់ថា អនុសាសន៍ ឬ ព័ត៌មានណាមួយដែលផ្តល់ជូនអ្នកពីធនាគារទាក់ទងនឹងអត្រាប្តូររូបិយប័ណ្ណ បរទេស និង ឥរិយាបថអត្រា (trends) អាចមានភាពមិនត្រឹមត្រូវ មិនពេញលេញ ឬមិនបានផ្ទៀងផ្ទាត់ ហើយ ធនាគារ មិនធ្វើការអះអាង ទទួលខុសត្រូវ ឬ ធានាណាមួយ និងធនាគារ​ មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬពេញលេញនៃអនុសាសន៍ ឬ ព័ត៌មានណាមួយឡើយ។

៣៥.៥      អ្នកយល់ព្រមថា ហានិភ័យ និងការចំណាយទាំងអស់ដែលកើតចេញពីការប្តូររូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត នឹងត្រូវទទួលខុសត្រូវដោយអ្នកផ្ទាល់ ហើយការចំណាយនោះ ​នឹងត្រូវបានដកចេញពីគណនីអ្នក។