Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើការបង់រំលស់ប្រចាំខែមានចំនួនប៉ុន្មាន? តើត្រូវបង់សងនៅពេលណា?

ឥណទានបុគ្គល ត្រូវបានបង់រំលស់ថេរជាប្រចាំខែ។ ពាក្យបច្ចេកទេស គឺការបង់រំលស់ថេរប្រចាំខែ ឬ EMI។ ចំនួនទឹកប្រាក់នៃការទូទាត់ប្រចាំខែ នឹងអាស្រ័យលើទំហំទឹកប្រាក់ឥណទាន រយៈពេលខ្ចី និងអត្រាការប្រាក់ដែលបានអនុវត្តលើឥណទាន។

 

អ្នកខ្ចី សងប្រាក់ដើម និងការប្រាក់ (EMI) ទៅធនាគារ នៅថ្ងៃដំបូងនៃរៀងរាល់ខែនីមួយៗ។ ប្រសិនបើខែដំបូង មិនមែនជាខែពេញនោះទេ ដូច្នេះអតិថិជននឹងត្រូវបង់តែការប្រាក់ប៉ុណ្ណោះ។ កំឡុងអត្រាការប្រាក់តែមួយនេះ ហៅថា Pre-EMI។ ការទូទាត់ប្រាក់ដើម និងការប្រាក់ (EMI) នឹងចាប់ផ្តើមនៅខែពេញបន្ទាប់។

 

EMI = ប្រាក់ដើម + ការប្រាក់។ ប្រាក់ឥណទានដើម ត្រូវបានកាត់បន្ថយ បន្ទាប់ពីការទូទាត់សងប្រាក់ដើម និងការប្រាក់។ ការប្រាក់ ត្រូវបានគណនាលើសមតុល្យដើមនៅសល់។ នៅពេលចាប់ផ្តើម EMIនឹងមានបង្ហាញចំនួនទឹកប្រាក់ការប្រាក់ជាចម្បង។ នៅពេលដែលជិតដល់គ្រាបញ្ចប់ EMIនឹងមានតែទឹកប្រាក់ដើមជាចម្បង។

 

អតិថិជន អាចស្នើសុំកាលវិភាគសងប្រាក់ (ហៅ កាលវិភាគសងរំលស់ប្រាក់) ពីក្រុមឥណទានបុគ្គល ដែលពួកគាត់មានព័ត៌មានលម្អិតអំពីការទូទាត់ប្រចាំខែ ប្រាក់ដើម ការប្រាក់ និងសមតុល្យប្រាក់កម្ចី។

កំពុងស្វែងរកសំណួរបន្ថែម?