Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
គណនី  
ហិរញ្ញប្បទាន  
សេវា​ផ្ទេរ​ប្រាក់  
ឧបករណ៍  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើប្រាក់កក់ជាអ្វី? តើអ្វីជា សមាមាត្រឥណទានទៅតម្លៃ (LTV)?

ប្រាក់កក់ គឺជាការទូទាត់ចេញពីហោប៉ៅពីអ្នកខ្ចីសម្រាប់ការទិញផ្ទះ។ វា គឺជាការចូលរួមចំណែកពីអ្នកខ្ចី។

 

សមាមាត្រឥណទានទៅតម្លៃ គឺជាភាគរយនៃឥណទាន ដែលបានដាក់ចេញដោយធនាគារទាក់ទងនឹងតម្លៃទិញអចលនទ្រព្យ។ ពាក្យបច្ចេកទេស "សមាមាត្រឥណទានទៅតម្លៃ " ត្រូវបានប្រើជំនួសគ្នាទៅវិញទៅមកជាមួយ "ប្រាក់ដើមនៃបុរេប្រទាន" (MOA)។

 

សមាមាត្រឥណទានទៅតម្លៃ + សមាមាត្រប្រាក់កក់ = ១០០% នៃតម្លៃទ្រព្យ។ ឧទាហរណ៍ តម្លៃផ្ទះមួយគឺ ២០០.០០០ ដុល្លារអាមេរិក។ អ្នកខ្ចី ចំណាយ ៦០.០០០ ដុល្លារអាមេរិករពីហោប៉ៅ។ ធនាគារផ្តល់ប្រាក់កម្ចី ១៤០.០០០ដុល្លារអាមេរិក។ សមាមាត្រឥណទានទៅតម្លៃ = ១៤០.០០០ /២០០.០០០ = ៧០%។ ប្រាក់កក់ គឺ៣០%។

 

ជាធម្មតា ប្រាក់កក់អប្បបរមាគឺ ៣០%។ ធនាគារ ធ្វើការលើកលែងចំពោះលំនៅដ្ឋានមួយចំនួន នៅភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ឬបុរីដែលគេស្គាល់ច្រើន។  ក្នុងករណីបែបនេះ ប្រាក់កក់អប្បបរមា គឺត្រូវបានកាត់បន្ថយមក ២០%។ ឬ បាននិយាយផ្សេងគ្នាសមាមាត្រឥណទានទៅតម្លៃសមាមាត្រឥណទានទៅតម្លៃ អតិបរមា ដែលត្រូវបានកើនឡើងដល់ ៨០%។

កំពុងស្វែងរកសំណួរបន្ថែម?