Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  

តើការបង់សងប្រចាំខែប៉ុន្មាន? តើត្រូវបង់សងនៅពេលណា?

អ្នកខ្ចី បង់សងមកធនាគារនូវ ប្រាក់ដើម និងការប្រាក់ នៅថ្ងៃទីមួយនៃខែនីមួយៗ។ សម្រាប់ធនាគារ ស៊ីអាយអិមប៊ី ចំនួនទឹកប្រាក់ ត្រូវបានកំណត់ថេរ ក្នុងកំឡុងពេលបង់សង។ ចំនួនថេរនេះ ត្រូវបានហៅថា ការបង់រំលស់ថេរ ឬ EMI។ ប្រសិនបើ ខែដំបូង មិនមែនជាខែពេញនោះទេ ដូច្នេះអតិថិជន នឹងត្រូវបង់តែការប្រាក់ប៉ុណ្ណោះ។ កំឡុងពេលបង់ ការប្រាក់នេះ ត្រូវបានហៅថា Pre-EMI។ ការទូទាត់ប្រាក់ដើម និងការប្រាក់ (EMI) នឹងចាប់ផ្តើមនៅខែពេញបន្ទាប់។

 

EMI = ប្រាក់ដើម + ការប្រាក់។ ប្រាក់ឥណទានដើម ត្រូវបានកាត់បន្ថយ បន្ទាប់ពីការទូទាត់សងប្រាក់ដើម និងការប្រាក់។ ការប្រាក់ ត្រូវបានគណនាលើសមតុល្យប្រាក់ដើម ដែលនៅសល់។ នៅពេលចាប់ផ្តើម EMIនឹងមានបង្ហាញចំនួន ការប្រាក់ជាចម្បង។ នៅពេលដែលជិតដល់គ្រាបញ្ចប់ EMIនឹងមានតែទឹកប្រាក់ដើមជាចម្បង។

 

អតិថិជន អាចស្នើសុំកាលវិភាគសងប្រាក់ (ហៅ កាលវិភាគសងរំលស់ប្រាក់) ពីបុគ្គលិកទំនាក់ទំនងអតិថិជន ជាមួយនឹងព័ត៌មានលម្អិតនៃការ ទូទាត់ប្រចាំខែ ប្រាក់ដើម ការប្រាក់ និងសមតុល្យប្រាក់កម្ចី។

កំពុងស្វែងរកសំណួរបន្ថែម?