ម្ចាស់ប័ណ្ណ អាចដាក់ពាក្យសុំបង្កើនទំហំកំណត់ នៅសាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ។ ចំពោះប័ណ្ណឥណទានមានទ្រព្យធានា អតិថិជនត្រូវតែបង្កើនចំនួនសាច់ប្រាក់សរុប ដើម្បីគ្របដណ្ដប់ ១១០% នៃចំនួនកំណត់ឥណទានថ្មី។ ចំពោះប័ណ្ណដែលមិនមានទ្រព្យធានា ធនាគារនឹងវាយតម្លៃពាក្យស្នើសុំ ដោយផ្អែកលើករណីនីមួយៗ។