• សេចក្តីជូនដំណឹង ជូនចំពោះអតិថិជនគណនីកុមារ

ជូនចំពោះអតិថិជនជាទីគោរព!

សេចក្តីជូនដំណឹងនេះ គឺទាក់ទងនឹងការព្រមព្រៀងរបស់លោកអ្នក ជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (“ធនាគារ”) លើបញ្ញាតិ្ត និងលក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការគណនីបញ្ញើ​ និងបញ្ញាតិ្ត និងលក្ខខណ្ឌរបស់គណនីកុមារ(ជារួមហៅថា “បញ្ញាតិ្ត និងលក្ខខណ្ឌ”)។

ដោយមានការបេ្តជ្ញាចិត្ត នៃការផ្តល់ជូននូវសេវាកម្មធនាគារ ​ជូនអតិថិជនឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ​ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹង ដល់អតិថិជន​ទាំងអស់ថា ធនាគារយើងខ្ញុំសូមផ្តល់ជូន ផលិតផលគណនីកុមារថ្មី ចាប់ពីថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៨​ នេះតទៅ។

ផលិតផលគណនីកុមារថ្មីផ្តល់ជូនអត្រាការប្រាក់ ១,៦៨% ក្នុងមួយឆ្នាំ​ និងបន្ថែមជាមួយនឹងការធានារ៉ាប់រងទៅលើគ្រោះថ្នាក់បុគ្គលធានាលើម្ចាស់គណនីតែម្នាក់ ឬម្ចាស់គណនីរួម ដែលផ្តល់ប្រាក់សំណងស្មើនឹងចំនួនសមតុល្យទឹកប្រាក់ ក្នុងគណនីកុមារ រហូតដល់ ១០០.០០០ដុល្លារអាមេរិក។

សូមលោកអ្នកមេត្តាជ្រាបថា គណនីកុមាររបស់លោកអ្នកនឹងត្រូវផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ទៅគម្រោងគណនីកុមារថ្មី​ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៨ តទៅ ដោយអនុវត្ត​តាមលក្ខខណ្ឌថ្មី។

គណនីកុមារថ្មី ផ្តល់ជូនការការពារអនាគតរបស់បុត្រធីតាលោកអ្នក ដែលភ្ជាប់មកជាមួយនឹងអត្ថប្រយោជន៍បន្ថែមដទៃទៀត ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។ យើងខ្ញុំរីករាយទទួលយក​ និងដោះស្រាយ​រាល់សំណួររបស់លោកអ្នក ដែលទាក់ទងនឹងអត្ថប្រយោជន៍សំខាន់ៗ នៃផលិតផលគណនីកុមារថ្មីរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់សាខាណាមួយរបស់ធនាគារ ស៊ីអាយអិមប៊ី ដែលនៅជិតលោកអ្នក ឬទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៨៨ ៣៨៨ (២៤ម៉ោង)។