Back
ដំណោះស្រាយ ៥យ៉ាង ដើម្បីចៀសផុតបញ្ហារំហូរសាច់ប្រាក់  
គន្លឹះធនាគារ សម្រាប់ពាក្យស្នើសុំឥណទាន ជោគជ័យ  
គណនី  
ហិរញ្ញប្បទានពាណិជ្ជកម្ម  
កម្មវិធីទូរសព្ទដៃ BizChannel@CIMB  
សេវាធនាគារដោយខ្លួនឯង  
សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត  
អត្រា និង ការបង់ប្រាក់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
របាយការណ៍ប្រចាំឆ្នាំ  
ចីរភាព  
បទប្បញ្ញត្តិ និងលក្ខខណ្ឌទូទៅ  
ទម្រង់បែបបទ  
You're viewing:
សេវាកម្មពាណិជ្ជ
Other Sites
logo
KH - ខ្មែរ

អត្ថប្រយោជន៍

អត្រាការប្រាក់ទាប
ការធានាឥណទាន
កាត់បន្ថយចំណាយប្រតិបត្តិការ
ឥតគិតថ្លៃសេវាផ្សេងៗ

កាត់បន្ថយការចំណាយ លើប្រតិបត្តិការអាជីវកម្ម ជាមួយនឹងឥណទានប្រសិទ្ធភាពថាមពល ដែលត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់អតិថិជនសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម ដែលចង់វិនិយោគ លើបច្ចេកវិទ្យាសន្សំសំចៃថាមពល កាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់និរន្តរភាពអាជីវកម្ម។

 

មិនថាលោកអ្នកដំណើរការរោងចក្រ ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់រាយ ការិយាល័យ ឃ្លាំងទំនិញ ឬអាជីវកម្មកសិកម្មនោះទេ ដំណោះស្រាយហិរញ្ញប្បទាននេះ នឹងជួយលោកអ្នក កែលម្អអាជីវកម្ម ជាមួយនឹងបរិក្ខារទំនើប និងសន្សំសំចៃថាមពល។

គម្រោង ដែលត្រូវនឹងលក្ខខណ្ឌ

ជាគម្រោង ដែលមាននៅក្នុងបញ្ជីខាងក្រោម ឬគម្រោងផ្សេងទៀត ដែលបង្ហាញពីការកែលម្អប្រសិទ្ធភាពថាមពលប្រសើរជាងមុនយ៉ាងហោចណាស់ ៥%។ ប្រសិទ្ធភាពថាមពល សំដៅលើសមត្ថភាព ក្នុងការផលិតទំនិញ និងសេវាកម្ម ក្នុងបរិមាណដដែល ដោយប្រើប្រាស់ថាមពលតិចជាងមុន។

 

វិស័យ គម្រោង ដែលត្រូវនឹងលក្ខខណ្ឌ
អគារ

- ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ៖ ប្រព័ន្ធគ្រប់គ្រងអគារ ដើម្បីត្រួតពិនិត្យ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល។

- បរិក្ខារ ដែលសន្សំថាមពលខ្ពស់៖ ជណ្តើរយន្ត ដែលសន្សំថាមពលខ្ពស់ អំពូលអិលអីុឌី និងម៉ាស៊ីនត្រជាក់ ដែលមានបច្ចេកវិទ្យាអីុនវឺតទ័រ។

- ប្រព័ន្ធកាត់បន្ថយកម្តៅកាន់តែល្អប្រសើរ៖ បង្អួចកញ្ចក់ពីរជាន់ ប្រព័ន្ធកាត់បន្ថយកម្តៅពីដំបូល និងឧបករណ៍កាត់បន្ថយកម្តៅ ដើម្បីឲ្យអគាររក្សានូវភាពត្រជាក់។

ដំណោះស្រាយឆ្លងវិស័យ

- ឧបករណ៍សន្សំសំចៃថាមពល៖ កង្ហារ ម៉ូទ័របូមទឹក ម៉ាស៊ីនឈីលល័រ និងម៉ាស៊ីនបូមកម្តៅ ដែលសន្សំថាមពលខ្ពស់។

- ប្រព័ន្ធស្វ័យប្រវត្តិកម្ម ឧបករណ៍បិទភ្លើង ដោយការចាប់សញ្ញា (sensors) និងម៉ាស៊ីនត្រជាក់ ដែលបិទដោយស្វ័យប្រវត្តិ នៅពេលគ្មានមនុស្ស នៅក្នុងបន្ទប់។

- យានយន្តអគ្គិសនី យានយន្តអគ្គិសនី សម្រាប់ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាកថ្មយានយន្តអគ្គិសនី។

-​ ការកាត់បន្ថយកម្តៅ ដំបូល ដែលមានសារធាតុចំណាំងផ្លាតកម្តៅ និងជញ្ជាំងទប់កម្តៅ។

បច្ចេកវិទ្យាឧស្សាហកម្ម

- ការកែលម្អសង្វាក់ផលិតកម្ម ម៉ូទ័រ ម៉ាស៊ីនបង្ហាប់ខ្យល់ និងត្រង់ស្ហ្វូ ដែលសន្សំថាមពលខ្ពស់។

- ការទាញយកកម្តៅ មកប្រើប្រាស់ឡើងវិញ ប្រព័ន្ធដែលប្រើប្រាស់កម្តៅឡើងវិញ ពីឡកម្តៅ និងឡចំហាយ។

- គ្រឿងចក្រទំនើបៗ ម៉ាស៊ីនស៊ីអេនស៊ី ម៉ាស៊ីនកែច្នៃអាហារស្វ័យប្រវត្តិ បរិក្ខារវាយនភណ្ឌ និងឧបករណ៍ផ្សេងៗទៀត។

- ថាមពលកកើតឡើងវិញ ម៉ាស៊ីនទឹកក្តៅដើរដោយថាមពលព្រះអាទិត្យ ទួរប៊ីនខ្យល់ និងប្រព័ន្ធថាមពលកូនកាត់។ គម្រោងតម្លើងផ្ទាំងសូឡាលើដំបូល ដែលភ្ជាប់ជាមួយបណ្តាញអគ្គិសនីរដ្ឋ មិនត្រូវបានរាប់បញ្ចូលនោះទេ។

- ថាមពលជីវម៉ាស ជីវឧស្ម័ន ពីកាកសំណល់ ថាមពល ពីអង្កាម និងការផលិតជីវឥន្ធនៈ។

គម្រោងឬវិស័យផ្សេងៗទៀត

- អតិថិជន ត្រូវបង្ហាញពីការបង្កើនប្រសិទ្ធភាពថាមពលប្រសើរជាងមុនយ៉ាងហោចណាស់ ៥%។

- លក្ខខណ្ឌផ្សេងទៀត គឺផ្អែកលើការពិនិត្យ និងការវាយតម្លៃ ពីធនាគារ។

លក្ខខណ្ឌវិនិច្ឆ័យ

លក្ខខណ្ឌវិនិច្ឆ័យ ការពិពណ៌នា
សហគ្រាសទូទៅ

- មានកម្មសិទ្ធិករជាជនជាតិខ្មែរយ៉ាងហោចណាស់ ៥០%។

- សហគ្រាស ដែលមានបុគ្គលិករហូតដល់ ២៥០ នាក់ មានចំណូលអាជីវកម្មប្រចាំឆ្នាំរហូតដល់ ៤ លានដុល្លារអាមេរិក ឬមានទ្រព្យសកម្មសរុបរហូតដល់ ២ លានដុល្លារអាមេរិក។

- សហគ្រាស ដែលមានទំហំធំជាងនេះ អាចនឹងត្រូវផ្តល់ជូន ដោយផ្អែកលើការពិនិត្យជាក់ស្តែង តាមករណីនីមួយៗ។

សហគ្រាសដឹកនាំដោយស្ត្រី

លក្ខខណ្ឌ ដែលអាចរាប់បញ្ចូលជាសហគ្រាសដឹកនាំដោយស្រ្តី គឺត្រូវជាសហគ្រាស ដែលមានលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

- ជាសមាជិក នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ឬសមាគមស្រដៀងគ្នា។

- មានស្ត្រីជាអគ្គនាយិកា ឬនាយិកា ផ្នែកហិរញ្ញវត្ថុ ឬជាសមាជិកក្រុមប្រឹក្សាភិបាល។

- ស្ត្រីកាន់កាប់ភាគហ៊ុនចាប់ពី ៥០% ឡើងទៅ។

- មានស្ត្រីចំនួនចាប់ពី ៥០% ឡើងទៅ នៃចំនួនបុគ្គលិកសរុប។

- បុគ្គល ដែលមានឈ្មោះក្នុងឯកសារចុះបញ្ជីអាជីវកម្ម គឺជាស្ត្រី។

- ស្ត្រីជាមនុស្សដ៏សំខាន់ នៅក្នុងដំណើរការអាជីវកម្ម ដែលត្រូវបានបញ្ជាក់ និងវាយតម្លៃត្រឹមត្រូវ ដោយធនាគារ។

- សហគ្រាសដឹកនាំដោយស្រ្តី ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យស្នើសុំ។

សហគ្រាសដឹកនាំដោយស្រ្តី ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យស្នើសុំ។

ព័ត៌មាន/ឯកសារគាំទ្រ

- ឈ្មោះបរិក្ខារ លក្ខណៈបច្ចេកទេស ម៉ូដែល ឬលេខស៊េរី សៀវភៅណែនាំ ដែលបង្ហាញពីលក្ខខណ្ឌវិនិច្ឆ័យ នៃដំណើរការ ស្តង់ដារអន្តរជាតិ ដែលអាចអនុវត្តបាន ឬសមមូល។

- ការបកស្រាយ អំពីរបៀប ដែលការវិនិយោគនឹងជួយបង្កើនប្រសិទ្ធភាពផលិតកម្ម កាត់បន្ថយការប្រើប្រាស់ថាមពល និង/ឬ ការបំភាយឧស្ម័ន នៅទីតាំងរបស់អ្នកខ្ចី។

លក្ខខណ្ឌផ្សេងៗទៀត

គម្រោងឥណទាននេះ អាចធ្វើទៅបាន ក្រោមការគាំទ្រពី ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ អ្នកខ្ចីត្រូវបានរំពឹងថានឹងអនុលោមតាមតម្រូវការ    ស្តីពីកិច្ចការពារបរិស្ថាន និងសង្គម។ 

លក្ខណៈពិសេស

លក្ខណៈពិសេស ការពិពណ៌នា
អត្រាការប្រាក់

៥,៥%​ ក្នុងមួយឆ្នាំ

រយៈពេលឥណទាន

រហូតដល់ ១០ឆ្នាំ

ទំហំឥណទាន-

- អប្បបរមា៖ ៥០.០០០ ដុល្លារអាមេរិក / ២០០​ លានរៀល

- អតិបរមា៖ ១ លានដុល្លារអាមេរិក / ៤,០០០ លានរៀល

ប្រភេទទ្រព្យបញ្ចាំ

អចលនទ្រព្យលំនៅឋាន អចលនទ្រព្យមិនមែនលំនៅឋាន ដីទំនេរ (អាស្រ័យលើការវាយតម្លៃ)

ការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា

- កម្រៃសេវាធានា សម្រាប់ សហគ្រាស ដែលដឹកនាំដោយស្រ្តី៖ 0,៥០% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំដំបូង និង 0,៧៥% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំទីពីរឡើងទៅ។

- កម្រៃសេវាធានា សម្រាប់ សហគ្រាសទូទៅ៖ 0,៧៥% ក្នុងមួយឆ្នាំ

ទំហំឥណទាន ​ធៀបនឹងទ្រព្យ រហូតដល់ ៧០% នៃតម្លៃអចលនទ្រព្យ
កម្រៃជើងសា ឥតគិតថ្លៃ
រយៈពេលជាប់កិច្ចសន្យា អាចបង់ផ្តាច់បានគ្រប់ពេល ដោយមិនគិតកម្រៃសេវា

តម្រូវការចាំបាច់ & លក្ខខណ្ឌ

សូមអញ្ចើញទៅកាន់សាខាធនាគារ ស៊ីអាយអិមប៊ីណាមួយ ដែលនៅជិតលោកអ្នក សម្រាប់ការស្នើសុំឥណទាន។ បុគ្គលិកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំរីករាយនឹងបម្រើលោកអ្នកអស់ពីសមត្ថភាព។