លោកអ្នកកំពុងតែនៅក្នុង

 • ស្វែងយល់ជាមួយធនាគារ ស៊ីអាយអិមប៊ី
 • ផលិតផល និង សេវាកម្ម
 • សេវាធនាគារឌីជិថល
 • ប្រើសេវាធនាគារយើងខ្ញុំ
 • ជំនួយ និង ការគាំទ្រ
គណនី
ឥណទាន
អត្រា និង ការបង់ប្រាក់

រក្សាទំនុកចិត្តរបស់អតិថិជន គឺជាគន្លឹះឈ្ពោះទៅរកភាពជោគជ័យ។ យើងជឿជាក់លើសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាពព័ត៌មានរបស់អតិថិជន ស្របពេលផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុលំដាប់ខ្ពស់ ទៅដល់អតិថិជនរបស់យើង។

ស៊ីអាយអិមប៊ី៖

អាចប្រមូលព័ត៌មានផ្ទាល់ខ្លួន ផ្អែកតាមការប្រើប្រាស់របស់អ្នក នៅលើគេហទំព័រនេះ។ ច្បាប់ដែលចេញជាធរមាន លក្ខន្តិកឯកជនភាព គ្រប់គ្រងការប្រមូល និងការប្រើប្រាស់នូវព័ត៌មាន និងកិច្ចព្រមព្រៀងផ្សេងៗ ដែលលោកអ្នកមានជាមួយនឹងស៊ីអាយអិមប៊ី គ្រុប។

 

 • នឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ជាការសម្ងាត់ ហើយកំណត់ការប្រើប្រាស់ និងរការក្សាទុក ក្នុងគោលបំណង នៃការបម្រើសេវាកម្មរបស់យើងខ្ញុំ ដល់លោកអ្នក និងដើម្បីជួយសម្រួលលោកអ្នក ដល់ការប្រើប្រាស់គេហទំព័រនេះ។
 • អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទៅដល់សាខា ឬភ្នាក់ងាររបស់យើងខ្ញុំ ដែលមានតួនាទី ក្នុងការតាមដានរាល់កាតព្វកិច្ចសម្ងាត់។ ក្នុងន័យនេះ ធនាគារ ស៊ីអាយអិមប៊ី នឹងប្រកាន់ខ្ជាប់ នូវច្បាប់ដែលមានជាធរមាន បទប្បញ្ញត្តិ និងបទដ្ឋានស្តង់ដារឧស្សាហកម្ម។ ប្រសិនបើធនាគារ ស៊ីអាយអិមប៊ី មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ឬភ្ញាក់ងារផ្តល់សេវាកម្មនានា ដែលមិនជាប់ពាក់ព័ន្ធគ្នា ដើម្បីរួមចំណែកផ្តល់សេវាកម្មហិរញ្ញវត្ថុណាមួយ ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវគ្រប់គ្រង ដោយកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត ដែលទាក់ទងនឹងសេវាកម្មនោះ។
 • អាចស្ថិតក្នុងកាលៈទេសៈជាក់ស្តែងណាមួយ ដែលតម្រូវឲ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមការកំណត់របស់ច្បាប់ ដីការបស់តុលាការ ឬតាមបទបញ្ជារបស់អាជ្ញាធរមានសមត្ថកិច្ច។

 

ធនាគារ ស៊ីអាយអិមប៊ី ថែរក្សាប្រព័ន្ធសុវត្ថិភាពយ៉ាងតឹងរឹង ដែលបង្កើតឡើង ដើម្បីបង្ការរាល់ការចូលយកទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយមិនមានការអនុញ្ញាតិ ពីសំណាក់ជនទាំងឡាយណា ដែលរួមទាំងបុគ្គលិលករបស់ធនាគារផងដែរ។

សុវត្ថិភាពទិន្នន័យ

សុវត្ថិភាព គឺជាអាទិភាពចម្បងរបស់យើងខ្ញុំ។ ធនាគារ ស៊ីអាយអិមប៊ី ខិតខំប្រឹងប្រែងគ្រប់ពេលវេលា ក្នុងការធានាឲ្យបានថា រាល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានការពារ ដែលទប់ស្កាត់ការចូលយក និងលុបចោលទិន្នន័យ ដោយមិនមានការអនុញ្ញាតិ។ យើងខ្ញុំបន្តប្តេជ្ញាចិត្ត ក្នុងការរក្សាសុវត្ថិភាពទិន្នន័យ ដោយការអនុវត្តនូវរង្វាស់គ្រប់គ្រង ជារូបវន្ត និងអេឡិកត្រូនិក ដើម្បីធានាបាននូវការរក្សាសុវត្ថិភាព និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

 

ផ្នែកសុវត្តិភាព នៅលើគេហទំព័ររបស់យើងខ្ញុំ គាំទ្រការប្រើប្រាស់កម្មវិធីកំចាត់មេរោគ ដំណើរការបង្ការការពារ និងរបាំងសុវត្ថិភាព។ ប្រព័ន្ធរបស់យើងខ្ញុំ មានការត្រួតពិនិត្យ ដើម្បីបង្ការការចូលយកព័ត៌មាន ដោយមិនមានការអនុញ្ញាតិ។ ស្របតាមវិធានសុវត្ថិភាព យើងខ្ញុំនឹងមិនផ្ញើព័ត៌មានផ្ទាល់ខ្លួន ទៅកាន់លោកអ្នក តាមរយៈអ៊ីមែលទូទៅនោះទេ។

ការធានាសុវត្ថិភាព

លោកអ្នក និងធនាគារ ស៊ីអាយអិមប៊ី មានតួនាទីសំខាន់ ក្នុងការការពារប្រឆាំងនឹងការក្លែងបន្លំ នៅលើអនឡាន។ ក្នុងគោលបំណងបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ យើងខ្ញុំបានដាក់ឲ្យប្រើប្រាស់ដំណើរការចុះឈ្មោះរបស់អ្នកប្រើប្រាស់ និងលេខសម្ងាត់ («លេខកូដដំណើរការ») ដែលជាសោរសម្ងាត់ ក្នុងការចូលពិនិត្យរបាយការណ៍ស្រាវជ្រាវ និងទំព័រព័ត៌មានសម្ងាត់ របស់ធនាគារ ស៊ីអាយអិមប៊ី។

ការប្រមូលព័ត៌មានផ្ទាល់ខ្លូន

 • ការប្រើប្រាស់ «cookies»
  ការចូលក្នុងគេហទំព័ររបស់អ្នក ត្រូវបានកកត់ត្រា សម្រាប់ការវិភាគ លើចំនួនអ្នកចូលមើល ក្នុងគេហទំព័រ និងការប្រើប្រាស់ទូទៅ។ ព័ត៌មានមួយចំនួននឹងត្រូវបានទាញយក តាមរយៈការប្រើប្រាស់ «cookies»។ Cookies គឺសំណុំព័ត៌មានតូចៗ ដែលអាចរក្សាទុកព័ត៌មាន ដោយស្វ័យប្រវត្តិ នៅលើកម្មវិធីបើកមើលគេហទំព័រ នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ហើយអាចរក្សាទុកដោយគេហទំព័រនោះ។ ប្រសិនបើលោកអ្នកចង់បិទដំណើរការ cookies លោកអ្នកចូលទៅប្តូរការកំណត់ ក្នុងកម្មវិធីរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកនឹងមិនអាចចូលទៅកាន់ផ្នែកមួយចំនួន ដែលកំណត់នៅលើវេបសាយនោះ។

 

 • កម្មវិធីផ្តល់ជូនពិសេស
  ជាធម្មតា យើងខ្ញុំអាចប្រមូលព័ត៌មានផ្ទាល់ខ្លួន ពីអ្នកចូលមើល នៅក្នុងគេហទំព័រ និងអ្នកដែលបានចូលរួម ក្នុងកម្មវិធីប្រកួត និងកម្មវិធីពិសេសផ្សេងៗ (នៅលើអនឡាញ ឬតាមរយៈទូរសព្ទ ឬនៅតាមសាខាធនាគារ ឬតាមរយៈមធ្យោបាយផ្សេងទៀត)។ ព័ត៌មានទាំងនោះនឹងត្រូវបានប្រមូលពីបុគ្គលទាំងឡាយណា ដែលស្ម័គ្រចិត្តផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មាន ដែលបានផ្តល់ឲ្យ ដើម្បីណែនាំនូវផលិតផល សេវាកម្ម និងកម្មវិធីពិសេសនានា ដែលយើងខ្ញុំគិតថា អាចផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។ យើងខ្ញុំអាចណែនាំអ្នកចូលមើល ក្នុងគេហទំព័រនេះ ដើម្បីចូលរួមការស្រាវជ្រាវផ្នែកទីផ្សារ និងការស្ទង់មិត និងសកម្មភាពស្រដៀងគ្នានេះផ្សេងទៀតផងដែរ។

 

គេហទំព័រនេះ មានភ្ជាប់តំណរ ទៅកាន់គេហទំព័រផ្សេងទៀត ដែលមិនមែនដំណើរការ ដោយធនាគារ ស៊ីអាយអិមប៊ីឡើយ។ ធនាគារ ស៊ីអាយអិមប៊ី មិនទទួលខុសត្រូវ ចំពោះខ្លឹមសារ ឬការអនុវត្តឯកជនភាព របស់គេហទំព័រទាំងនោះទេ។

 

 • ការបដិសេធ លើការធានា និងដែនកំណត់ នៃការទទួលខុសត្រូវ
  ព័ត៌មាន ដែលផ្តល់ឲ្យនៅលើគេហទំព័រនេះ ត្រូវបានចាត់ទុកថា ត្រឹមត្រូវ។ ធនាគារ ស៊ីអាយអិមប៊ី ឬសាខារបស់ខ្លួន មិនបង្កើតអ្នកតំណាង ឬការធានាណាមួយ ដែលបង្ហាញ ឬបញ្ជាក់ពី ភាពគ្រប់គ្រាន់ ភាពត្រឹមត្រូវ ភាពពេញលេញ ឬភាពយុត្តិធម៌ នៃព័ត៌មាន និងមិតយោបល់ ដែលមាននៅលើគេហទំព័រ។ ធនាគារ ស៊ីអាយអិមប៊ី មិនទទួលខុសត្រូវលើការប្រឈម ដែលពាក់ព័ន្ធផ្សេងៗឡើយ។ ធនាគារ ស៊ីអាយអិមប៊ី និងសាខារបស់ខ្លួន មិនដើរតួនាទីជាអ្នកប្រឹក្សា ឬភ្នាក់ងារណាមួយនោះទេ។ លោកអ្នកអាចធ្វើការវាយតម្លៃឯករាជ្យផ្ទាល់ខ្លួន នៃព័ត៌មានដែលមាន ហើយមិនគួរចាត់ទុកខ្លឹមសារណាមួយ ជាការប្រឹក្សា ដែលពាក់ព័ន្ធនឹងផ្នែកច្បាប់ គណនេយ្យ និងពន្ធដារ ឬការវិនិយោគជាដើម ហើយគួរសួរមតិយោបល់ ជាមួយអ្នកប្រឹក្សាផ្ទាល់ខ្លួនរបស់អ្នក។

 

យើងខ្ញុំមិនអាច និងមិនដែលផ្តល់ ឬណែនាំឲ្យទិញ ឬលក់មូលប័ត្រឡើយ ទោះបីជាគេហទំព័រនេះមានព័ត៌មានផ្សេងៗ ដែលវិនិយោគិនអាចប្រើប្រាស់បាន។ ដោយសារវាមិនអាចទៅរួចឡើយ ដែលធនាគារ ស៊ីអាយអិមប៊ី ឬសាខារបស់ខ្លួន មានជាប់ពាក់ព័ន្ធនឹងគោលបំណងវិនិយោគ ស្ថានភាពហិរញ្ញវត្ថុ និងតម្រូវការជាក់លាក់ នៃបុគ្គលនីមួយៗ ដែលបានអានព័ត៌មាន នៅលើគេហទំព័រ ដែលព័ត៌មានទាំងអស់អាចសមស្រប សម្រាប់អ្នកចូលមើលគ្រប់គ្នានោះ។

 

ព័ត៌មាន ដែលមាននៅលើគេហទំព័រ មិនអាចបង្កើតឡើងវិញ ចែកចាយឡើងវិញ ផ្ញើរឡើងវិញ ឬបញ្ជូនបន្តដោយផ្នែក ទាំងដោយផ្ទាល់ ឬដោយប្រយោល ទៅកាន់បុគ្គលណាមួយឡើយ ឬចុះផ្សាយទាំងស្រុង ទោះក្នុងគោលបំណងណាក៏ដោយ។

 

ពាក្យ «​ស៊ីអាយអិមប៊ី៉» គឺតំណាងឲ្យក្រុនហ៊ុនទាំងអស់ ដែលស្ថិតក្នុងសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រុប ហើយលក្ខន្តិកឯកជនភាពនេះ អនុវត្តទៅកាន់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រង។