សម្រាប់ឥណទានជាលក្ខណៈបុគ្គល លោកអ្នកត្រូវមានចំណូលយ៉ាងតិច ២ដង នៃចំនួនទឹកប្រាក់ ដែលត្រូវបង់រំលស់ប្រចាំខែ ទៅធនាគារវិញ។ រីឯឥណទានអាជីវកម្មវិញ លោកត្រូវមានចំណូលយ៉ាងតិច ១,៣ដង ឬ ១,៥ដង។
- ចំណូលរបស់អ្នកស្នើសុំឥណទាន
សម្រាប់ឥណទានជាលក្ខណៈបុគ្គល លោកអ្នកត្រូវមានចំណូលយ៉ាងតិច ២ដង នៃចំនួនទឹកប្រាក់ ដែលត្រូវបង់រំលស់ប្រចាំខែ ទៅធនាគារវិញ។ រីឯឥណទានអាជីវកម្មវិញ លោកត្រូវមានចំណូលយ៉ាងតិច ១,៣ដង ឬ ១,៥ដង។
យ៉ាងណាមិញ ប្រសិនបើប្រភពចំណូលរបស់អ្នក មានរយៈពេលខ្លី ហើយឥណទានមានរយៈវែង វាមិនទូទាត់គ្នាឡើយ។ សំណើសុំឥណទានរបស់អ្នក ត្រូវបានអនុម័ត លុះត្រាតែទំហំប្រភពចំណូល និងរយៈពេលនៃចំណូលរបស់អ្នក មាននិរន្តរភាព និងរីកចម្រើនទៅមុខ។
គោលបំណងនៃឥណទាន គឺត្រូវស្របច្បាប់ ដែលជួយទាំងដល់អតិថិជនខ្លួនឯងផ្ទាល់ ហើយមិនប៉ះពាល់ដល់អ្នកដទៃផងដែរ។ មិនតែប៉ុណ្ណោះ អតិថិជនត្រូវប្រើប្រាស់ឥណទាន ដែលធនាគារបានអនុម័ត ឲ្យស្របតាមគោលដៅ និងគោលបំណង ដែលបានស្នើសុំដំបូង។ កត្តានេះអាចធានាថា ឥណទានដែលបានអនុម័ត នឹងជួយឲ្យលោកអ្នករីកចម្រើន ទៅលើអាជីវកម្ម និងជីវិតរបស់ខ្លួន។
ទ្រព្យសម្បត្តិ ដែលអាចចាត់ជាទ្រព្យធានាបាន មានដូចជាគេហដ្ឋាន ដី គណនីមានកាលកំណត់ រួមទាំងអចលនទ្រព្យផ្សេងទៀតផងដែរ។ ជាគោលការណ៍ សម្រាប់អចលនទ្រព្យ រួមមានគេហដ្ឋាន និងដីជាដើម ធនាគារ ស៊ីអាយអិមប៊ី ទទួលតែប្លង់រឹងប៉ុណ្ណោះ។ ធនាគារមួយចំនួនទទួលយកប្លង់ទន់ តែអត្រាការប្រាក់អាចខ្ពស់ជាងផងដែរ។