• គណនីសន្សំ

ទោះបីលោកអ្នកជាបុគ្គលការិយាល័យ អ្នកជំនួញ ឬមេផ្ទះក៏ដោយ ទម្លាប់ល្អក្នុងការសន្សំនឹងធ្វើឲ្យលោកអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរថយន្ត ទិញគេហដ្ឋាន និងអ្វីផ្សេងទៀតដែលអ្នកប្រាថ្នាចង់បាន សម្រាប់គោលដៅនៃជីវិត ឬអាជីវកម្មរបស់អ្នក។ គណនីបញ្ញើសំចៃ របស់ធនាគារស៊ីអាយអិមប៊ី ផ្តល់ជូនលោកអ្នកនូវភាពបត់បែនក្នុងការគ្រប់គ្រងសាច់ប្រាក់ សម្រាប់ការចំណាយដែលមិនបានរំពឹងទុក ហើយអ្វីដែលលោកអ្នកប្រាថ្នាចង់បានប្រាកដជាក្លាយជាការពិត។

ក្នុងនាមជាមាតាបិតា យើងដឹងច្បាស់ថាវាមិនមែនជារឿងឆាប់ពេកទេ ក្នុងការចាប់ផ្តើមសន្សំប្រាក់ សម្រាប់អនាគតបុត្រធីតារបស់លោកអ្នក និង​បង្ហាត់ពួកគេពីមូលដ្ឋានគ្រឹះនៃប្រតិបត្តិការសេវាធនាគារ។  គណនីកុមាររបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ឱកាសឲ្យកុមារស្វែងយល់ពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ និង​ជួយសម្រេចក្តីសុបិន្តរបស់ពួកគេ។ បំពេញតម្រូវការដែលមានកាន់តែច្រើនឡើងៗ របស់បុត្រធីតាលោកអ្នក ជាមួយនឹងគណនីកុមារ របស់ធនាគារ ស៊ីអាយអិមប៊ី។

ទំនាក់ទំនងមកផ្នែកបម្រើសេវាអតិថិជន:
+855 (0) 23 988 388
ចូលទៅកាន់ទំព័រហ្វេសប៊ុក
Facebook