• ប្រកាស

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ អំពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការអនុវត្តបទប្បញ្ញត្តិឲ្យខ្ជាប់ខ្ជួន ដែលបានចែងដោយធនាគារជាតិ នៃ កម្ពុជា (ប្រកាសលេខ ធ7.017.299 ប្រ.ក)

• ពាក្យបណ្តឹងត្រូវដាក់ស្នើ ក្នុងរយៈពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃដែលបញ្ហាត្រូវបានកំណត់អត្តសញ្ញាណ

• ពាក្យបណ្តឹងផ្ទាល់មាត់នឹងត្រូវបានដោះស្រាយក្នុងរយៈពេល 2 ថ្ងៃនៃថ្ងៃធ្វើការ។ ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ នឹងតម្រូវឲ្យអនុវត្ត ប្រសិនបើពាក្យបណ្តឹងផ្ទាល់មាត់មិនអាចត្រូវបានដោះស្រាយ ក្នុងរយៈពេល 2 ថ្ងៃនៃថ្ងៃធ្វើការ

• លទ្ធផលបណ្ដឹងនឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 30 ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលពាក្យបណ្តឹង

• អតិថិជន និង/ឬ ធនាគារអាចបន្តការដាក់ពាក្យបណ្តឹង ដោយផ្ញើរជូននូវច្បាប់ចម្លងរបស់ពាក្យបណ្តឹង និងលទ្ធផល ជាលាយលក្ខណ៍អក្សរ ទៅកាន់ធនាគារជាតិ នៃ កម្ពុជា ក្នុងរយៈពេល 30 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការជូនដំណឹង អំពីលទ្ធផលនៃដំណោះស្រាយពាក្យបណ្ដឹង ប្រសិនបើអតិថិជនមិនពេញចិត្តនឹងលទ្ធផល។

* ផ្នែកបម្រើសេវាអតិថិជន៖ +855 23 988 388

* អុីមែលផ្នែកបម្រើសេវាអតិថិជន៖ customercare@cimb.com.kh