• គណនី

ប្រសិនបើលោកអ្នកត្រូវធ្វើការទូទាត់ប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយនឹងមនុស្សច្រើន ឬក្រុមហ៊ុនផ្សេងៗ ក្នុងមួយខែៗ លោកអ្នកអាចជ្រើសរើសយកគណនីចរន្ត ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់ តាមរយៈការប្រើប្រាស់សៀវភៅមូលប្បទានបត្រ។ លោកអ្នកអាចធ្វើការទូទាត់នូវរាល់ប្រតិបត្តិការទាំងអស់បានយ៉ាងងាយស្រួល ដោយគ្រាន់តែសរសេរលើមូលប្បទានបត្រ និងធានាថាលោកអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងគណនី សម្រាប់ធ្វើការទូទាត់។

គណនីបញ្ញើមានកាលកំណត់ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងរយៈពេលដាក់តម្កល់ ដែលអាចបត់បែនបាន ដើម្បីបង្កើនការត្រឡប់មកវិញពីសាច់ប្រាក់អតិរេករបស់លោកអ្នក និងការពារការឡើងចុះ នៃអត្រាការប្រាក់។

មិនថាលោកអ្នកជាអ្នកជំនួញ បុគ្គលទូទៅ ជនជាតិខ្មែរ ឬជនបរទេសនោះទេ ប្រការដែលសំខាន់ គឺលោកអ្នកមានជម្រើសហិរញ្ញវត្ថុ ដែលអាចឆ្លើយតបបានទៅតាមតម្រូវការផ្សេងៗរបស់ខ្លួន។ ឥឡូវនេះ លោកអ្នកអាចរីករាយទទួលបានអត្រាការប្រាក់ខ្ពស់ នៅពេលដាក់ប្រាក់ ជារូបិយប័ណ្ណបរទេស។

ទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជន
+៨៥៥ (០) ២៣ ៩៨៨ ៣៨៨