ប្រាក់បញ្ញើអប្បបរមាគឺ ១០០,០០០ដុល្លា។អតិថិជនអាចដាក់ប្រាក់បានច្រើនជាងនេះ ប៉ុន្តែវាតម្រូវអោយមានការអនុម័តពីនាយក សេវាកម្មហិរញ្ញវត្ថុបុគ្គល យោងតាមករណីនីមួយៗ។ មូលហេតុដែលធនាគារដាក់កម្រិតនេះគឺដោយសារតែយើងរៀបចំគណនីកុមារ សម្រាប់តម្រូវការរបស់កុមារនាពេលអនាគត និងមានផ្តល់អត្រាការប្រាក់ខ្ពស់ជាងអត្រាសន្សំធម្មតា។ ប្រសិនបើអតិថិជនដាក់ប្រាក់ចំនួនច្រើនជាង ១០០,០០០ ដុល្លា នោះវាប្រហែលជាអាចមានគោលបំណងផ្សេងក្រៅពីតម្រូវការរបស់កុមារ។