មាតាបិតា ឬអ្នកណាម្នាក់អាចដាក់ប្រាក់នៅសាខាស៊ីអាយអិមប៊ី ឬតាមរយៈ ម៉ាស៊ីនដាក់ប្រាក់ ទៅកាន់លេខគណនីគណនីកុមារ។ លេខគណនីត្រូវបានព្រីននៅលើសៀវភៅសន្សំ។ពួកគេក៏អាចផ្ទេរប្រាក់ពីគណនីសន្សំស៊ីអាយអិមប៊ីទៅ គណនីកុមារ តាមទូអេធីអិមធនាគារ ស៊ីអាយអិមប៊ី (ដោយឥតគិតថ្លៃ) ឬផ្ទេរប្រាក់ពីធនាគារផ្សេងទៀតតាមរយៈការផ្ទេរប្រាក់ក្នុងស្រុក (អាចមានគិតកម្រៃសេវាផ្ទេរ)។