• គណនី

ដូចសុភាសិតមួយឃ្លាពោលថា ជានិច្ចកាលយើងត្រូវចេះសន្សំ សម្រាប់បម្រុងទុកពេលមានបញ្ហា ដូច្នេះយើងគួរតែរៀបចំជាមុន សម្រាប់ការចំណាយដែលមិនបានគ្រោងទុក។ ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនគណនីសន្សំជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការ និងអាយុខុសៗគ្នារបស់អតិថិជន។

គណនីសម្រាប់ប្រតិបត្តិការ ជាមួយនឹងមូលប្បទានបត្រ អនុញ្ញាតឲ្យអ្នករីករាយនឹងភាពងាយស្រួល ក្នុងការប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃ។

ដំណើរជីវិតផ្សេងៗគ្នា ទាមទារឲ្យមានតម្រូវការខុសៗគ្នា។ ដូចនេះវាចាំបាច់ណាស់ ដែលយើងត្រូវមានផែនការក្នុងជីវិតរបស់យើង ហើយយើងនឹងទទួលបាននូវភាពរីករាយយ៉ាងពិតប្រាកដ នៅពេលដែលយើងទទួលបានលទ្ធផលជាវិជ្ជមាន ទៅលើផែនការដែលបានអនុវត្ត។ នេះគឺដូចគ្នាដែរទៅនឹងផែនការនៃកាសន្សំប្រាក់របស់លោកអ្នក ក្នុងគោលបំណងដើម្បីវិនិយោគទៅលើការសិក្សាអប់រំកូនចៅ ការទិញផ្ទះក្នុងក្តីសុបិន្ត ឬរក្សាទុកជាប្រាក់សុវត្ថិភាព សម្រាប់ប្រើប្រាស់នាពេលអនាគត។

គណនី រូបិយប័ណ្ណបរទេសរបស់ធនាគារស៊ីអាយអិមប៊ី  អនុញ្ញាតឲ្យលោកអ្នករក្សារូបិយបណ្ណបរទេសសម្រាប់ការប្រើប្រាស់នាពេលអនាគត និងទទួលបានអត្រាការប្រាក់ខ្ពស់ នៅពេលដែលលោកអ្នក ដាក់ប្រាក់ ជារូបិយបណ្ណបរទេស។ មានផ្តល់ជូនទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក ដែលរស់នៅព្រះរាជាណាចក្រកម្ពុជា។

ទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជន
+៨៥៥ (០) ២៣ ៩៨៨ ៣៨៨