• សេវាធនាគារដោយខ្លួនឯង

បញ្ជរធ្វើប្រតិបត្តិការដោយខ្លួនឯង

អត្ថប្រយោជន៍សំខាន់ៗ

ជាមួយនឹងម៉ាស៊ីនសេវាធនាគារស្វ័យប្រវត្តិ ដែលមានទីតាំងនៅតាមសាខារបស់ធនាគារស៊ីអាយអិមប៊ី លោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារ ដោយមិនចាំបាច់ដាក់មូលប្បទានបត្រ នៅបញ្ជរធនាគារ។ លោកអ្នកអាចរីករាយនឹងសេវាកម្មរហ័ស ងាយស្រួល និងមានប្រសិទ្ធភាព។

សេវាធនាគារនេះបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់លោកអ្នក ពេញ ២៤ម៉ោង/៧ថ្ងៃ។ លោកអ្នកអាចដកប្រាក់ ឬដាក់ប្រាក់ នៅម៉ាស៊ីនសេវាធនាគារ ដោយការដាក់ប្រាក់មិនចាំបាច់មានបណ្ណអេធីអិម ។

សេវាធនាគាររហ័សងាយស្រួល ពេញ ៣៦៥ថ្ងៃ

នេះគឺជាសេវាកម្មផ្សេងៗរបស់យើង ដែលមានផ្តល់ជូននៅតាមបញ្ជរធ្វើប្រតិបត្តិការដោយខ្លួនឯង (Self Service Terminals)

លក្ខណៈសម្បតិ្តរបស់ផលិតផល ការពិពណ៌នា

តួនាទី / មុខងារ

  • ដកប្រាក់
  • ពិនិត្យមើលសមតុល្យគណនី
  • ប្តូរលេខសម្ងាត់ (PIN)
  • ប្រតិបត្តិការក្រៅប្រទេស
  • ផ្ទេរប្រាក់

 

 

គណនីសន្សំ ឬចរន្ត ជាដុល្លារអាមេរិក

ក្រដាសប្រាក់ / រូបិយប័ណ្ណ

១០០ / ៥០​/​ ២០ / ១០ ដុល្លារអាមេរិក

ចំនួនទឹកប្រាក់ដែលអាចដកបាន

រហូតដល់ ៤.០០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ

កម្រៃសេវាប្រចាំឆ្នាំ

៦ ដុល្លារអាមេរិក

លក្ខណៈសម្បត្តិរបស់ផលិតផល ការពណ៌នា
ការដាក់ប្រាក់
  • មានបណ្ណ ឬគ្មានប័ណ្ណ

 

គណនីសន្សំ ឬចរន្ត ជាដុល្លារអាមេរិក

ក្រដាសប្រាក់ / រូបិយប័ណ្ណ

១០០ ដុល្លារអាមេរិក / ៥០ ដុល្លារអាមេរិក / ២០ ដុល្លារអាមេរិក /

១០ ដុល្លារអាមេរិក

 ដាក់ប្រាក់ក្នុងម្តង

ច្រើនបំផុត ១០០សន្លឹក

តម្លៃប្រតិបត្តិការ

ឥតគិតថ្លៃ

លក្ខណៈសម្បត្តិរបស់ផលិតផល ការពណ៌នា

ប្រភេទមូលប្បទានបត្រ

មូលប្បទានបត្ររបស់ធនាគារ ស៊ីអាយអិមប៊ី

មូលប្បទានបត្ររបស់ធនាគារផ្សេង

ដាក់មូលប្បទានបត្រក្នុងម្តង

មូលប្បទានបត្រមួយ ក្នុងមួយប្រតិបត្តិការ

កម្រៃសេវាធ្វើប្រតិបត្តិការ

ឥតគិតថ្លៃ

ទទួលបាននូវភាពងាយស្រួលក្នុងការដកប្រាក់តាមរយៈបណ្តាញ អេ ធី អិម របស់យើងជុំវិញតំបន់អាស៊ានដែលតភ្ជាប់រវាងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។ អតិថិជនដែលមានប័ណ្ណ អេ ធី អិម របស់ធនាគារ ស៊ីអាយអិមប៊ី នឹងទទួលបាននូវភាពងាយស្រួលក្នុងការដកប្រាក់ តាមរយៈបណ្តាញ អេ ធី អិម ជាង ៣.៧៥០ម៉ាស៊ីន នៅពេលធ្វើដំណើរទៅប្រទេសទាំងប្រាំនេះ ហើយអាចដកប្រាក់ ពីម៉ាស៊ីន អេ ធី អិម ណាមួយ ដោយពុំគិតកម្រៃសេវា។

អត្ថប្រយោជន៍សំខាន់ៗ

សេវាកម្មបណ្តាញ អេ ធី អិម ប្រចាំតំបន់ ផ្តល់ឲ្យអតិថិជនដែលមានបណ្ណ អេ ធី អិម របស់ធនាគារ ស៊ីអាយអិមប៊ី នូវភាពងាយស្រួល ក្នុងការពិនិត្យសមតុល្យគណនី និងដកប្រាក់ពីម៉ាស៊ីន អេ ធី អិម របស់ធនាគារ​ ស៊ីអាយអិមប៊ី ណាមួយដោយពុំគិតកម្រៃសេវា។ ជាមួយនឹងបណ្តាញ អេ ធី អិម ទូលំទូលាយ ជាង ៣.៧៥០ម៉ាស៊ីន ការធ្វើដំណើរទៅកាន់ប្រទេសទាំងប្រាំនេះនឹងធ្វើឲ្យកាន់តែងាយស្រួល។

អតិថិជនដែលមានបណ្ណ អេ ធី អិម របស់ធនាគារ ស៊ីអាយអិមប៊ី អាចប្រើប្រាស់សេវានេះបាន ដោយលោកអ្នកចាំបាច់ត្រូវភ្ជាប់សេវាបណ្តាញ អេ ធី អិម ក្រៅប្រទេសនេះជាមុនសិន។ ការបើកដំណើរការនេះអាចធ្វើឡើង តាមរយៈមធ្យោបាយខាងក្រោម៖

  • ម៉ាស៊ីន អេ ធី អិម ក្នុងស្រុក
  • សាខាធនាគារ ស៊ីអាយអិមប៊ី ក្នុងស្រុក
  • ដោយទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំ

កម្រៃសេវាផ្សេងៗ

ប្រតិបត្តិការ កម្រៃសេវាកម្ម

ការដកប្រាក់

ឥតគិតថ្លៃ

ការពិនិត្យសមតុល្យគណនី

ឥតគិតថ្លៃ

ទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជន
+៨៥៥ (០) ២៣ ៩៨៨ ៣៨៨