• សេវាធនាគារតាមអ៊ីនធើណេត

ការសម្រូលប្រតិបត្តិការ
ហិរញ្ញវត្ថុ

ចូលទៅក្នុង និងពិនិត្យគណនីរបស់លោកអ្នកយ៉ាងងាយស្រួល ដោយមិនចាំបាចតម្រូវទិញលេខកូដ សសម្ងាត់ សម្រាប់ចូលនោះទេ។ ផ្ទុយទៅវិញ លោកអ្នកនឹងត្រូវបានផ្តល់ជូននូវលេខកូដសម្ងាត់មួយដែលប្រើបានតែម្ដង តាមរយៈការផ្ញើសារជាអក្សរ (SMS) ​សម្រាប់ប្រតិបត្តិការរបស់លោកអ្នក។

ភាពបត់បែន

សូមរីករាយជាមួយជម្រើសដើម្បីកំណត់ទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការដែលលោកអ្នកពេញចិត្ត។

ប្រសិទ្ធភាព

ប្រើទម្រង់ឯកសារដែលមានស្រាប់របស់ធនាគារ ដើម្បីវាយបញ្ចូលព័ត៌មានអ្នកដែលត្រូវទទួលប្រាក់ពីលោកអ្នក។ ទម្រង់ឯកសារនេះធ្វើឲ្យងាយស្រួលក្នុងដំណើរការបញ្ចូលទិន្នន័យ ដោយសារប្រព័ន្ធនេះមានអង្គចងចាំ ដែលរក្សានូវទិន្នន័យដែលលោកអ្នកបានដាក់បញ្ចូល ដូច្នេះវាកាត់បន្ថយការផ្លាស់ប្តូរ និងតម្រូវការដាក់បញ្ចូលទិន្នន័យច្រើនដង។

ភាពងាយស្រួល

មិនថាលោកអ្នកនៅតំបន់ណា នៅលើពិភពលោក លោកអ្នកអាចចូលដំណើរការគណនីរបស់លោកអ្នកបាន។ លោកអ្នកអាចធ្វើប្រតិបត្តិការធនាគារបានលឿនជាងមុន តាមរយៈសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណេត។

សុវត្ថិភាព

ប្រើប្រាស់ពីរកត្តាដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងប្រតិបត្តិការ និងមានការអ៊ិនគ្រីបសុវត្ថិភាពដែលប្រើបច្ចេកវិទ្យា SSL ១២៨ ប៊ីត ដើម្បីធានាថាទិន្នន័យរបស់លោកអ្នក គឺមានសុវត្ថិភាពបំផុត។

អ្នកប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធើណេត ត្រូវមានគណនីសន្សំ ឬគណនីចរន្ត របស់ធនាគារ ស៊ីអាយអិមប៊ី ដែលមានសុពលភាព។

សេវាកម្មដែលអាចប្រើប្រាន ការពិនិត្យ ប្រតិបត្តិការ

ពិនិត្យសមតុល្យ​គណនី

មាន

មាន

មើលរបាយការណ៍សមតុល្យ​គណនី

មាន

មាន

របាយការណ៍កាលវិភាគ

មាន

មាន

ទាញយករបាយការណ៍ទុក

មាន

មាន

ដំបូន្មានការបោះពុម្ព

មាន

មាន

សេវាផ្ទេរក្នុងសាខា

អត់

មាន

សេវាផ្ទេរក្នុងស្រុក

អត់

មាន

សេវាផ្ទេរ Telegraph  

អត់

មាន

គណនីមានប្រជាប្រិយភាព

អត់

មាន

ស្នើសុំសៀវភៅមូលប្បទានបត្រ

អត់

មាន

ស៊ើបអង្កេតស្ថានភាពមូលប្បទានបត្រ

អត់

មាន

ពិនិត្យអត្រា Forex

មាន

មាន

អត្រាការប្រាក់ស៊ើបអង្កេត

មាន

មាន

ស្ថានភាពប្រតិបត្តិការ

អត់

មាន
  • ចូលទៅកាន់សេវាធនាគារតាមអ៊ីនធើណេត តាមរយៈ www.internetbanking.cimbbank.com.kh
  • បំពេញទម្រង់ឯកសារស្នើសុំ និងព្រីនទម្រង់ឯកសារស្នើសុំរបស់អ្នកទាំងស្រុង
  • ផ្ញើទម្រង់ឯកសារស្នើសុំរបស់លោកអ្នក មកកាន់សាខាធនាគារ ស៊ីអាយអិមប៊ី  ដែលលោកអ្នកបើកគណនីសន្សំ ឬគណនីចរន្ត

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.internetbanking.cimbbank.com.kh

ទូរសព្ទមកការិយាល័យទំនាក់ទំនងអតិថិជន
+៨៥៥ (០) ២៣ ៩៨៨ ៣៨៨