• អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលនាំមុខគេមួយរបស់អាស៊ាន ដែលជាធនាគារវិនិយោគធំបំផុតមួយនៅអាស៊ី និងជាធនាគារឥស្លាមធំបំផុតនៅលើពិភពលោក។  នៅក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី មានប្រតិបត្តិការណ៍ នៅ១២ សាខា នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ដែលផ្តល់ជូននូវសេវាកម្ម និងផលិតផលជាច្រើន សម្រាប់ហិរញ្ញវត្ថុបុគ្គល អាជីវកម្ម និងពាណិជ្ជកម្ម។

ធនាគារស៊ីអាយអិមប៊ី បានតាំងចិត្តកសាងអនាគតរឹងមាំ និងយូរអង្វែងរបស់ខ្លួននៅកម្តុជា ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាសជូនអតិថិជន ចាប់តាំងពីថ្ងៃឈានជើងចូលមកម៉្លេះ។ តាមរយៈផែនការដ៏រឹងមាំរបស់ខ្លួន ធនាគារមានមោទនភាពមិនត្រឹមគ្រាន់តែធ្វើជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអាជីវកម្មដ៏ពិតប្រាកដមួយ ក្នុងការជួយជ្រោមជ្រែងអតិថិជនរបស់ខ្លួន ដើម្បីអាចឱ្យពួកគាត់ទទួលបាននូវការសម្រេចចិត្តលើការវិនិយោគ និងហិរញ្ញវត្ថុបានត្រឹមត្រូវ។

ធនាគារស៊ីអាយអិមប៊ី ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុមួយចំនួនដូចខាងក្រោម សម្រាប់អតិថិជនរបស់ខ្លួន៖

  • សេវាធនាគារ Preferred
  • គណនីបញ្ញើសំចៃ
  • គណនីកុមារ
  • គណនីចរន្ត
  • គណនីបញ្ញើទុកក្នុងដៃតតិយជន
  • គណនីរូបិយប័ណ្ណបរទេស
  • គណនីបញ្ញើមានកាលកំណត់
  • សេវាកម្មបណ្តាញ ATM ប្រចាំតំបន់
  • សេវាធនាគារតាមប្រព័ន្ធអ៊ីនធើណេត
  • ប័ណ្ណឥណទាន
  • សេវាផ្ទេរប្រាក់
  • ការគ្រប់គ្រងសាច់ប្រាក់
  • គណនីបើកប្រាក់បៀវត្សរ៍
  • ឥណទានទិញគេហដ្ឋាន
  • ឥណទានវិបារូហ៍
  • ឥណទានសម្រាប់អាជីវកម្ម         
  • ហិរញ្ញប្បទានពាណិជ្ជកម្ម